លីអាហូណា
ព្រលឹង​របស់​ខ្ញុំ​រំពឹង​ចង់​បាន​នៅទីនោះ
ខែ កក្កដា ឆ្នាំ ២០២៤


« ព្រលឹង​របស់​ខ្ញុំ​រំពឹង​ចង់​បាន​នៅទីនោះ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ព្រលឹង​របស់​ខ្ញុំ​រំពឹង​ចង់​បាន​នៅទីនោះ

ដំណើររឿង​ព្រះគម្ពីរ​ដែល​ចូលចិត្ត​ក្លាយ​ជា​ចម្លើយ​ចំពោះ​ការទន្ទឹង​រង់ចាំ​របស់​ខ្ញុំ ដើម្បី​នៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​បុត្រា​របស់​ទ្រង់ ។

ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

The Second Coming [ ការយាង​មក​ជា​លើក​ទីពីរ ] ដោយ ហារី អាន់ឌើរសិន

ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​មួយ​ដោយ​មាន​សំណួរ​មួយ​នៅ​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ៖ « ព្រះវរបិតាសួគ៌​អើយ តើ​ទូលបង្គំ​ធ្វើ​បានប៉ុនណា​ហើយ​នៅ​ក្នុង​ដំណឹងល្អ ? »

កំហុសឆ្គង​របស់​ខ្ញុំ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​មាន​ពាសវាលពាសកាល​ជាពិសេស​នៅ​សប្តាហ៍​នោះ ។ ដូចជា​នីហ្វៃ​ដែរ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​បន្ទុក​ដោយ​អំពើបាប​ដែល​ងាយ​យាយី​ខ្ញុំ ។ ប៉ុន្តែ​ដូចជា​នីហ្វៃ​ផងដែរ ខ្ញុំ​បាន​ដឹង​ថា តើ​ខ្ញុំ​ត្រូវ​ទុក​ចិត្ត​លើ​នរណា ។ ( សូមមើល នីហ្វៃទី២ ៤:១៨–១៩ ) ។ ខ្ញុំ​សង្ឃឹម​ថា​ការចំណាយពេល​ជាមួយនឹង​ព្រះអម្ចាស់​នៅក្នុង​ព្រះដំណាក់​របស់​ទ្រង់​នៅ​ព្រឹក​នោះ​នឹង​ជួយ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ជិតស្និទ្ធ ។

ខ្ញុំ​បាន​ស្តាប់​ដោយ​ប្រុងប្រយ័ត្ន​អំឡុងពេល​ការប្រជុំ​អំណោយទាន​ពិសិដ្ឋ ហើយ​មាន​អារម្មណ៍​ថា​មាន​អំណរគុណ​ចំពោះ​កម្លាំង និង​ចំណេះដឹង​ដែល​វា​បាន​ផ្តល់​ឲ្យ​ខ្ញុំ ។ ប៉ុន្តែ​ពេល​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​សេឡេស្ទាល ចិត្ត​ខ្ញុំ​នៅ​តែ​ពិបាក ។ តើ​ខ្ញុំ​អាច​ដឹង​ដោយ​របៀប​ណា​ថា ព្រះអម្ចាស់​គិត​យ៉ាងណា​អំពី​ខ្ញុំ ?

ខ្ញុំ​អង្គុយចុះ និង​ជញ្ជឹងគិត​ពីរ​បី​នាទី ហើយ​បន្ទាប់​មក​មាន​អារម្មណ៍ថា​មិន​ទទួល​បាន​ចម្លើយ ហើយបាន​ចាប់​ផ្ដើម​ក្រោក​ឈរ​ឡើង ។ ប៉ុន្ដែ​មាន​អ្វី​មួយ​បាន​ទាញ​ខ្ញុំ​អង្គុយ​ចុះ ហើយ​ចាប់ផ្តើម​មាន​អារម្មណ៍​ស្រួល​វិញ ។ ខ្ញុំ​គិត​ថា « ខ្ញុំ​មិន​ចង់​ចាកចេញ​ទេ » ។

ខ្ញុំ​បាន​សម្លឹង​មើល​ជុំវិញ​បន្ទប់ ហើយ​បាន​ឃើញ​គំនូរ​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ពួក​ទេវតា ដោយ​ព្រះហស្ថ​របស់​ទ្រង់​បាន​លាតសន្ធឹង​មក​រក​ខ្ញុំ ។ ពាក្យពេចន៍​នៅក្នុង​ព្រះគម្ពីរ​សំណប់ចិត្ត​មួយ​បាន​ចូល​មក​ក្នុង​ចិត្ត​របស់​ខ្ញុំ « ព្រលឹង​ខ្ញុំ​រំពឹង​ចង់​បាន​នៅ​ទី​នោះ » ( សូមមើល អាលម៉ា ៣៦:២២ ) ។

ខ្ញុំ​តែងតែ​ជញ្ជឹងគិត​អំពី​សារៈសំខាន់​នៃ​ខគម្ពីរនោះ​នៅ​ក្នុង​ដំណើររឿង​របស់​អាលម៉ា ។ កាលពី​មុន ដោយសារ​តែ​អំពើ​បាប​របស់​លោក គំនិត​នៃ​ការឈរ​នៅ​ចំពោះ​មុខ​ព្រះ បាន​ធ្វើ​ឲ្យអាលម៉ាពោរពេញ​ទៅ​ដោយ « សេចក្ដី​រន្ធត់​ដ៏​មិន​អាច​ថ្លែង​បាន » ( អាលម៉ា ៣៦:១៤ ) ។ ប៉ុន្តែ​ក្រោយ​ពី​បែរ​ទៅ​រក​ព្រះគ្រីស្ទ លោក​បាន​មើល​ឃើញ​ព្រះ​ហ៊ុមព័ទ្ធ​ដោយ​ពួក​ទេវតា ហើយ « ព្រលឹង​របស់​លោក​បាន​រំពឹង​ចង់​បាន​នៅ​ទី​នោះ » ។ ភាពផ្ទុយគ្នា​នៃ​បទគម្ពីរ​នេះ​គឺ​ល្អ​ខ្លាំងណាស់​សម្រាប់​នាង ។ ការខិតខំ​តូចតាច​របស់អាលម៉ា ដើម្បី​សម្លឹង​មើល​ព្រះ​អម្ចាស់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​របស់​លោក ។

ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិនទាន់​ចង់​ចាក​ចេញ​ពី​បន្ទប់​សេឡេស្ទាល​នោះ​ទេ ពីព្រោះ​ដូចជា​អាលម៉ា ព្រលឹង​ខ្ញុំ​បាន​រំពឹង​ចង់​នៅ​ទីនោះ—ទាំង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នា​ថ្ងៃ​នោះ ហើយ​នៅ​ទីបំផុត​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ព្រះដំណាក់​សួគ៌​របស់​ខ្ញុំ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រើ​ដំណើររឿង​ព្រះគម្ពីរ​ដែល​ខ្ញុំ​ចូលចិត្ត ដើម្បី​ប្រាប់​ខ្ញុំ​ថា​ព្រះ​ដឹងពី​ដួងចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​បាន​រំឭក​ថា​ទោះបី​ជា​ខ្ញុំ​មាន​កង្វះខាត​ក៏​ដោយ ក៏​ព្រះអម្ចាស់​បាន​ទទួល​យក​ការខិតខំ​របស់​ខ្ញុំ​ដើម្បី​ខិតទៅ​ជិត​ទ្រង់​ដែរ ។ ទ្រង់​បាន​ដឹង​ថា ខ្ញុំ​រំពឹង​ចង់​នៅ​ទី​នោះ ។