លីអាហូណា
តើ​បងប្អូន​នឹង​បោះបង់​ចោល​អ្វីខ្លះ​ដើម្បី​ស្គាល់​ព្រះ ?
ខែ កក្កដា ឆ្នាំ ២០២៤


« តើ​បងប្អូន​នឹង​បោះបង់​ចោល​អ្វីខ្លះ​ដើម្បី​ស្គាល់​ព្រះ ? » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

អាលម៉ា ២២

តើ​បងប្អូន​នឹង បោះបង់​ចោល​អ្វីខ្លះ​ដើម្បី​ស្គាល់​ព្រះ ?

រូបភាព
បុរស​ម្នាក់​កំពុង​ដើរ​នៅលើ​ឆ្នេរ​សមុទ្រ

ការរស់នៅ​តាម​ដំណឹងល្អ​តែងតែ​តម្រូវ​ឲ្យ​មាន​ការលះបង់ ។ ព្រះ​វរបិតាសួគ៌​បង្គាប់​ឲ្យ​យើង​បោះបង់​ចោល​ទំនោរ​ធម្មជាតិ​របស់​យើង ដើម្បី​ទទួល​បាន​អ្វី​មួយ​ឲ្យ​បាន​ច្រើន​ជាង​នេះ ៖ ចំណេះដឹង​អំពី​ព្រះ និង​ពរជ័យ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​ដែល​ទ្រង់​ប្រទាន​ឲ្យ ។

បិតា​របស់​ស្ដេច​ឡាម៉ូណៃ បាន​បង្ហាញពី​ឆន្ទៈ​នៃ​ការលះបង់​នេះ​ពេល​ដែល​ទ្រង់​បាន​អធិស្ឋាន​ថា « បើសិន​ជា​មាន​ព្រះ​មួយ​អង្គ​មែន ហើយ​បើ​សិន​ជា​ទ្រង់​ជា​ព្រះ សូម​ទ្រង់​ធ្វើ​ឲ្យ​ទូលបង្គំ​ស្គាល់​ផង ហើយ ទូលបង្គំ​នឹង​បោះបង់​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ​ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ ហើយ​ដើម្បី​ទូលបង្គំ​អាច​បាន​ប្រោស​ឡើង​ពី​ស្លាប់ ហើយ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ( អាលម៉ា ២២:១៨; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ការ​យក​ឈ្នះ​លើ​ពិភព​លោក និង​ការរីកចម្រើន​កាន់តែ​ជិត​ទៅ​នឹង​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​រួម​មាន « ការជ្រើសរើស​មិនធ្វើ​អ្វី​ដែល​បណ្ដេញ​ព្រះវិញ្ញាណ​បរិសុទ្ធ » និង ‹ ស្ម័គ្រ​ចិត្ត​ដើម្បី បោះបង់​ចោល › អំពើ​បាប​ដែល​យើង​ចូលចិត្ត » ។

ការប្រសិទ្ធពរ

បន្ថែម​ពី​លើ​ពរជ័យ​ដែល​បិតា​របស់​ស្តេច​ឡាម៉ូណៃ​បាន​ស្វះស្វែងរក​ដែល​មានជាអាទិ័ ការរស់ឡើងវិញ និង​សេចក្ដី​សង្គ្រោះ​នោះ ប្រធាន ណិលសុន បាន​រាយ​បញ្ជី​ពរជ័យ​បន្ថែម​ទៀត​ដែល​បាន​មក​ពី​ការខិតខំ​របស់​យើង ដើម្បី​ក្លាយ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ហើយ​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ ទាំងនេះ​រួមមាន ៖

  • ការផ្លាស់ប្តូរ​ដួងចិត្ត និង​និស្ស័យ​ធម្មជាតិ

  • សេចក្ដី​សប្បុរស

  • សេចក្តីបន្ទាបខ្លួន

  • សប្បុរសធម៌

  • សេចក្តី​សប្បុរស

  • ការលត់​ដំ​ខ្លួនឯង

  • ភាពសុខសាន្ដ

  • ទំនុកចិត្ត

  • សេចក្តី​អំណរ

  • សេចក្តី​សម្រាក

  • កម្លាំង​ខាង​វិញ្ញាណ

  • វិវរណៈ​ផ្ទាល់ខ្លួន

  • ការបង្កើន​សេចក្តី​ជំនឿ

  • ការបម្រើ​នៃ​ពួកទេវតា

  • អព្ភូតហេតុ

ប្រសិន​បើ​បងប្អូន​មាន​ការលំបាក​ក្នុង​ការលះបង់​អំពើបាប​ណាមួយ សូម​កុំ​បោះបង់​ឡើយ ។ ប្រធាន ណិលសុន រំឭក​យើង​ថា « ការឈ្នះ​លោកិយ​វា​ពុំមែន​មាន​ន័យ​ថា ការប្រែ​ជា​ល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​នេះ ឬ​ថា បញ្ហា​របស់​បងប្អូន​ត្រូវ​រលាយ​បាត់​អស់​នោះ​ទេ—ព្រោះវានឹង​មិន​រលាយ​បាត់​ទៅ​ទេ ។ ហើយ​វា​ក៏ ពុំមែន មាន​ន័យ​ថា​បងប្អូន​លែង​ធ្វើ​ខុស​ទៀត​នោះ​ដែរ ។ ប៉ុន្តែ​ការឈ្នះ​លោកិយ​មាន​ន័យ​ថា ការទប់ទល់​នឹង​អំពើ​បាប​របស់​បងប្អូន​នឹង​មាន​ខ្លាំង​ឡើង » ។

នៅពេល​យើង​ខិតខំ​លះបង់​អំពើ​បាប​របស់​យើង​ដូច​ជា​បិតា​របស់​ស្ដេច​ឡាម៉ូណៃ នោះ​យើង​នឹង​រកឃើញ​ថា​ការ​ស្គាល់​ព្រះ​គឺ​ពិតជា​ស័ក្តិសម​នឹង​ការលះបង់​ជានិច្ច ។ ការ​ធ្វើ​បែប​នេះ នោះ​ជីវិត​របស់​យើង​ម្នាក់ៗ​នឹង​ក្លាយ​ជា​អ្វី​ដែល​អស្ចារ្យ​ជាង​អ្វី​ដែល​យើង​អាច​ធ្វើ​សម្រាប់​ខ្លួន​របស់​យើង​ទៅទៀត ។

បោះពុម្ព