គោលការណ៍នៃការងារបម្រើ
ការងារបម្រើតាមរយៈសន្និសីទទូទៅ
ជាមួយនឹងការដកស្រង់ដ៏លើកស្ទួយ ប្រពៃណីគ្រួសារ និងការបង្រៀនពីអ្នកបម្រើរបស់ព្រះអម្ចាស់ សន្និសីទទូទៅផ្ដល់ដល់យើងនូវរបៀបជាច្រើនដើម្បីធ្វើការងារបម្រើ—ពីមុន អំឡុងពេល និងបន្ទាប់ពីចុងសប្ដាហ៍សន្និសីទទូទៅ !
លីអាហូណា ខែ មេសា ឆ្នាំ ២០២០
ក្នុងនាមជាគ្រូបង្រៀនថ្នាក់រៀបចំដើម្បីបម្រើបេសកកម្ម ស៊ូស៊ី និង ថម មូលិន ជំរុញសមាជិកក្នុងថ្នាក់របស់ពួកគេជាទៀងទាត់ ឲ្យអញ្ជើញនរណាម្នាក់ដើម្បីមើលសន្និសីទទូទៅ ។
គាត់និយាយថា « ការអញ្ជើញនរណាម្នាក់ឲ្យធ្វើអ្វីមួយ គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចការផ្សព្វផ្សាយសាសនា ហើយវាអនុវត្តចំពោះការងារបម្រើផងដែរ » ។ « សិស្សរបស់យើងរាយការណ៍ជាទៀតទាត់ត្រឡប់មកវិញ អំពីលទ្ធផលថាបានបានល្អយ៉ាងណាសម្រាប់ពួកគេ និងសម្រាប់បុគ្គលដែលពួកគេបានអញ្ជើញផងដែរ » ។
នេះជារបៀបមួយចំនួនដែលសិស្សរបស់ពួកគេបានរាយការណ៍ ៖
-
« យើងធ្វើការងារបម្រើដល់មិត្តម្នាក់ដែលមានបញ្ហាខ្លះដែលគាត់កំពុងតែប្រឈម ។ យើងបានអញ្ជើញគាត់ឲ្យស្ដាប់សន្និសីទទូទៅដើម្បីបានចម្លើយ ។ ពេលយើងបានជួបជាមួយគាត់បន្ទាប់ពីសន្និសីទ គាត់បានប្រាប់យើងថា គាត់បានស្ដាប់ឮគំនិតជាច្រើនដែលនឹងជួយដល់បញ្ហារបស់គាត់ » ។
-
« យើងបានរៀបចំពិធីជប់លៀងសន្និសីទទូទៅមួយ ហើយគ្រប់គ្នាយកចំណីមកចែកចាយគ្នា ។ វាសប្បាយណាស់ដែលយើងបានសម្រេចចិត្តថានឹងធ្វើវាម្ដងទៀត ។
-
« ខ្ញុំបានអញ្ជើញមិត្តម្នាក់ឲ្យមើលសន្និសីទទូទៅជាមួយខ្ញុំ ។ ពេលយើងបាននិយាយអំពីវា យើងបានសម្រេចចិត្តដើម្បីបើកឡានទៅសាលាប្រជុំដើម្បីមើលថាបើយើងអាចមើលវានៅទីនោះ ។ យើងបានធ្វើដូច្នោះ ហើយវាជាបទពិសោធន៍ដ៏ល្អបំផុតដែលបានទៅទីនោះ ! »
កាលដែលបងប្រុស និងបងស្រីមូលិន ព្រមទាំងសិស្សរបស់ពួកគេបានរៀន នោះមានរបៀបជាច្រើនដើម្បីធ្វើការងារបម្រើតាមរយៈសន្និសីទទូទៅ ។ វាជារបៀបដ៏ប្រពៃមួយដើម្បីចែកចាយការដកស្រង់ដ៏លើកស្ទួយ ប្រពៃណីគ្រួសារ ការពិភាក្សាដ៏មានអត្ថន័យ និងការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ !
អញ្ជើញមនុស្សដទៃមកកាន់ផ្ទះរបស់អ្នក
« ព្រះអង្គសង្គ្រោះបានបញ្ជាអ្នកដើរតាមទ្រង់ឲ្យ ‹ ស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ › ( យ៉ូហាន ១៣:៣៤ ) ។ ដូច្នេះយើងមើលពីរបៀបដែលទ្រង់បានស្រឡាញ់យើង ។… បើយើងយកទ្រង់ធ្វើជាគំរូរបស់យើង យើងគប្បីតែព្យាយាមដើម្បីឈោងទៅ ហើយរាប់បញ្ចូលមនុស្សគ្រប់គ្នា » ។ —ប្រធាន ដាល្លិន អេក អូក១
ជាច្រើនឆ្នាំកន្លងមកហើយ គ្រូបង្រៀនតាមផ្ទះរបស់យើងគឺម៉ៃឃ៍បានកត់សម្គាល់ថា កូនៗទាំងបីនាក់របស់ខ្ញុំ និងខ្ញុំមានតែកុំព្យូទ័រតូចមួយដើម្បីមើលសន្និសីទទូទៅ ។ គាត់បានអញ្ជើញយើងភ្លាម ដើម្បីមកផ្ទះគាត់ដើម្បីមើលជាមួយគាត់ និងចាកគីភរិយាគាត់ ដោយទទូចថាពួកគេចង់បានគ្នា ។ កូនៗខ្ញុំរំភើបណាស់ដែលបានមើលសន្និសីទទូទៅនៅលើទូរទស្សពិតៗ ខ្ញុំពិតជាមានអំណរគុណខ្លាំងណាស់ដែលមានការគាំទ្រ ហើយយើងទាំងអស់គ្នាចូលចិត្តពេលវេលាដែលយើងមានជាមួយគ្នា ។
បន្ទាប់ពីនោះ ការមើលសន្និសីទទូទៅជាមួយគ្នាជាប្រពៃណីមួយ ។ សូម្បីពេលយើងមានទូរទស្សន៍ខ្លួនឯងក្ដី យើងនៅតែទៅផ្ទះម៉ៃឃ៍ និងចាកគីដោយរីករាយជាមួយនឹងខ្នើយ សៀវភៅកត់ត្រា និងចំណីរបស់យើងសម្រាប់សន្និសីទទូទៅ ។ការស្ដាប់ពាក្យសម្ដីរបស់ពួកព្យាការីជាមួយគ្នាធ្វើឲ្យវាកាន់តែពិសេស ។ យើងបានក្លាយដូចជាគ្រួសារ ។ ម៉ៃឃ៍ និងចាកគីបានក្លាយជាមិត្តល្អបំផុតរបស់ខ្ញុំ និងជាលោកតាលោកយាយទីពីររបស់កូនៗខ្ញុំ ។ សេចក្ដីស្រឡាញ់ និងមិត្តភាពរបស់ពួកគាត់គឺជាពរជ័យដ៏អស្ចារ្យដល់គ្រួសារខ្ញុំ ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះឆន្ទះរបស់ពួកគាត់ក្នុងការបើកទ្វារផ្ទះ និងដួងចិត្តរបស់ពួកគាត់ចំពោះយើង ។
ស៊ូហ្សាន អើដ កាលីហ្វ័រញ៉ា ស.រ.អា.
គោលការណ៍ដែលត្រូវពិចារណា
« បានកត់សម្គាល់ »
ដោយក្ដីស្រឡាញ់ ព្រះអង្គសង្គ្រោះបានយកពេលវេលាដើម្បីទតមើលសេចក្ដីត្រូវការរបស់អ្នកដទៃទៀត ហើយបន្ទាប់មកបានធ្វើសកម្មភាពដើម្បីបំពេញតម្រូវការទាំងនោះ ( សូមមើល ម៉ាថាយ ៩:៣៥–៣៦; យ៉ូហាន ៦:៥; ១៩:២៦–២៧ ) ។ យើងអាចធ្វើដូច្នោះបានផងដែរ ។
« បានអញ្ជើញភ្លាមៗ »
បន្ទាប់ពីយើងកត់សម្គាល់ពីសេចក្ដីត្រូវការរបស់ពួកអ្នកដែលយើងធ្វើការងារបម្រើដល់ ជំហានបន្ទាប់គឺធ្វើសកម្មភាព ។« ស្ដាប់ពាក្យសម្ដីរបស់ពួកព្យាការី »
យើងគួរតែ « ជួបជុំគ្នាជាញឹកញាប់ » ( មរ៉ូណៃ ៦:៥ ) ដើម្បីរៀនជាមួយគ្នា លូតលាស់ជាមួយគ្នា និងនិយាយអំពីរឿងរ៉ាវខាងវិញ្ញាណដែលសំខាន់បំផុតដល់ព្រលឹងរបស់យើង ។
« ចូរមកស្តាប់សំឡេងព្យាការី ហើយស្ដាប់បន្ទូលនៃព្រះ »២ អាចជាការអញ្ជើញមួយក្នុងចំណោមការអញ្ជើញដ៏សំខាន់បំផុតនានាដែលយើងអាចអញ្ជើញទៅដល់ពួកអ្នកដែលយើងធ្វើការងារបម្រើដល់ ។
« សេចក្តីស្រឡាញ់ និងមិត្តភាព »
ដើម្បីជួយ និងជះឥទ្ធិពលដល់អ្នកដទៃទៀតដោយពិតប្រាកដ នោះយើងត្រូវតែកសាងទំនាក់ទំនងដោយមេត្តាធម៌ និង « ការស្រឡាញ់ស្មោះត្រង់ » ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១ ) ។
ចែកចាយដំណឹងល្អលើអ៊ិនធើណិត
« បណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាឧបករណ៍សាកល ដែលអាចជះឥទ្ធិពលវិជ្ជមានផ្ទាល់ខ្លួនដល់បុគ្គល និងក្រុមគ្រួសារដ៏ច្រើន ។ ហើយខ្ញុំជឿថា ពេលវេលាបានមកដល់ហើយសម្រាប់យើង ជាពួកសិស្សរបស់ព្រះគ្រីស្ទ ដើម្បីប្រើប្រាស់ឧបករណ៍ដ៏បំផុសគំនិតទាំងនេះដោយត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ដើម្បីថ្លែងទីបន្ទាល់អំពីព្រះ ជាព្រះវរបិតាដ៏អស់កល្បជានិច្ច ពីផែនការនៃសុភមង្គលរបស់ទ្រង់សម្រាប់បុត្រាបុត្រីទ្រង់ និងពីព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃពិភពលោក » ។ —ដេវីឌ អេ បែដណា៣
អ៊ិនធើណិតអនុញ្ញាតឲ្យយើងចែកចាយដំណឹងល្អជាមួយពិភពលោកទាំងមូល ។ ខ្ញុំចូលចិត្តណាស់ ! ខ្ញុំចែកចាយសកម្មភាពមួយចំនួនសម្រាប់សន្និសីទទូទៅ ប៉ុន្តែភាគច្រើនបំផុត ខ្ញុំព្យាយាមជួយអ្នកដទៃទៀតបង្កើតការពិភាក្សាមួយចេញពីសុន្ទរកថាសន្និសីទទូទៅ ។ ការឃើញសំណួរពីអ្នកផ្សេងទៀត ជាញឹកញាប់អាចជួយយើងមើលឃើញពីអ្វីៗនៅក្នុងពន្លឺថ្មីមួយ ហើយអាចជាការចាប់ផ្ដើមដល់សំណួរពិភាក្សាដ៏អស្ចារ្យរបស់យើងផ្ទាល់ផងដែរ ។
ខ្ញុំបានឃើញថា ពេលអ្នកប្រើសំណួរ ដើម្បីពិភាក្សាពីសុន្ទរកថាសន្និសីទទូទៅជាមួយគ្រួសារដែលអ្នកផ្ដល់ការងារបម្រើ នោះវាជួយអ្នកឃើញពីកម្លាំងរបស់ពួកគេ ក៏ដូចជាសេចក្ដីត្រូវការរបស់ពួកគេផងដែរ ។ សំណួរមួយដែលខ្ញុំចូលចិត្តសួរគឺ តើអ្នកមានអារម្មណ៍ថា អ្វីទៅជាប្រធានបទចេញពីសម័យប្រជុំថ្មីៗបំផុតនៃសន្និសីទទូទៅ ?
ស្ទើរតែគ្រប់ពេល ចម្លើយអនុញ្ញាតឲ្យអ្នកមើលឃើញពីអ្វីដែលកំពុងកើតឡើងក្នុងជីវិតរបស់ពួកគេ និងអ្វីដែលសំខាន់បំផុតចំពោះពួកគេ ។ វាអនុញ្ញាតឲ្យអ្នកក្លាយជាបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើកាន់តែល្អប្រសើរឡើង ពីព្រោះអ្នកបានឃើញពួកគេកាន់តែច្បាស់ ។
ខាមែលេ ហ្គីលហាម ខូឡូរ៉ាដូ ស.រ.អា.
គោលការណ៍ដែលត្រូវពិចារណា
« ចែកចាយដំណឹងល្អ »
យើងបានចុះសេចក្ដីសញ្ញាថានឹង « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩
« បង្កើតការពិភាក្សាមួយ »
សារលិខិតសន្និសីទទូទៅអាចបំផុសឲ្យមានការសន្ទនាដ៏អស្ចារ្យ ដ៏មានគារវភាព និងដឹកនាំដោយខាងវិញ្ញាណ ។ ហើយការពិភាក្សាបែបនេះអាចពង្រឹងទំនាក់ទំនងរបស់អ្នក ជួយឲ្យទីបន្ទាល់អ្នកលូតលាស់ និងនាំអំណរដល់អ្នក ! ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២២ ) ។
« ប្រើសំណួរ »
« សំណួរល្អនឹងជួយអ្នកឲ្យយល់ពីចំណាប់អារម្មណ៍ កង្វល់ ឬសំណួរដែលអ្នកផ្សេងទៀតមាន ។ វាអាចពង្រីកការបង្រៀនរបស់អ្នក អញ្ជើញព្រះវិញ្ញាណ និងជួយមនុស្សឲ្យរៀន » ។៤