ការ​ធ្វើ​ការងារ​បម្រើ
ការចែកចាយ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​បុណ្យ​គ្រីស្ទម៉ាស់
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារ​បម្រើ

ការចែកចាយ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​បុណ្យ​គ្រីស្ទម៉ាស់

សូម​ពិចារណា​ពី​អស់អ្នកដែល​បងប្អូន​ផ្តល់​ការងារ​បម្រើ ។ តើ​បងប្អូន​អាច​ជួយ​ពួកគេ​ខិត​កាន់​តែ​ជិត​ព្រះ​គ្រីស្ទ​នៅ​បុណ្យគ្រីស្ទម៉ាស់​នេះ​ដូចម្ដេច ?

porcelain Nativity set

រូបថត​នៃប្រសូត្រកម្ម ដោយ នីលហ្សា សេនធីឡា ខាសីលឡូ

ខណៈ​ដែល​យើង​ចង​ចាំ ព្រះ​អង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ឆ្នាំ​ បុណ្យ​គ្រីស្ទ​ម៉ាស់​គឺ​ជារដូវ​កាល​ដែល​យើង​អប​អរ​នូវ​អំណោយ​ទាន​ដ៏​មហិមា ដែល​បាន​ប្រទាន​មក ៖ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ » ។ ( យ៉ូហាន ៣:១៦ ) ។ ពេល​យើង​ធ្វើ​ការងារ​បម្រើ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​យើង​ក៏អាច​ផ្តល់​អំណោយ​ដែល​ជួយ​អ្នក​ដទៃ​ឲ្យ​ខិត​មក​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ដែរ ។ វា​ជា​រឿង​ដ៏​អស្ចារ្យ​ដើម្បី​គិត​ថា​ខ្លួន​យើង​ក៏អាច​ផ្តល់​អំណោយ​ដូចគ្នា​ដែល​ប្រទាន​ឲ្យ​ដោយ​ព្រះវរបិតាសួគ៌ ។

ខ្ញុំ​នៅតែ​ស្រឡាញ់​អំណោយ​នោះ​ជានិច្ច

ស៊ូសាន ហាឌី កាលីហ្វ័រញ៉ា ស.រ.អា.

កាល​ខ្ញុំ​អាយុ​១១​ឆ្នាំ ​គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ​របស់​ខ្ញុំ បងប្រុស ឌីតស៍ បាន​ប្រាប់​ថ្នាក់​យើងថា ប្រសិន​បើ​យើង​ចងចាំ​មាត្រា​នៃ​សេចក្តី​ជំនឿ ហើយ​ពន្យល់​ប្រាប់​គាត់​ពី​អត្ថន័យ​របស់​វា នោះ​គាត់​នឹង​ទិញ​ព្រះគម្ពីរ​មួយ​ឈុត​សម្រាប់យើង​ផ្ទាល់ ។

បង​ប្រុស និង​បង​ស្រីឌីតស៍ គឺជាគូស្វាមី​ភរិយា​វ័យ​ក្មេង​ថ្មី​ថ្មោង ។ ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​បងប្រុសឌីតស៍ អាច​មាន​លទ្ធភាព​ទិញ​អំណោយ​ឲ្យ​នរណា​ម្នាក់ ។ ប៉ុន្តែ​ខ្ញុំបាន​សម្រច​ចិត្ត​ថា​ប្រសិន​បើ​គាត់​គិតថា​មាត្រា​នៃ​សេចក្តី​ជំនឿ​សំខាន់​ដល់​ម្លឹង​ដើម្បី​ចង​ចាំ នោះ​ខ្ញុំ​នឹង​សាកល្បង​ធ្វើ​ដូច្នោះ ។

បន្ទាប់​ពី​ខ្ញុំ​បញ្ចប់​មាត្រា​ទាំង​ដប់បី​ហើយ ពេល​វេលា​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​បាន​ភ្លេច​ពាក្យ​សន្យា​នេះ ។

បន្ទាប់​មកដល់​ថ្ងៃ​បុណ្យ គ្រីស្ទ ម៉ាស់ ខ្ញុំបាន​ទទួល​កញ្ចប់​កាដូ​មួយ​ដែល​មាន​ឈ្មោះ​ខ្ញុំ​នៅលើ​នោះ ។ ខ្ញុំបាន​បើក​កាដូនោះ​ហើយ​ឃើញ​ព្រះគម្ពីរ​មួយឈុត សម្រាប់​ខ្ញុំ​ជាមួយ​នឹង​កាត​លើក​ទឹកចិត្ត​ដល់​ខ្ញុំ​ឲ្យ​អាន​វា​ជា​ទៀត​ទាត់ ។ កាល​នោះ​ក្នុង​ឆ្នាំ ១៩៧២ ហើយ​មកទល់​ពេលនេះ​ខ្ញុំ​នៅរក្សា​ព្រះគម្ពីរ​ទាំងនោះ ។ ពួកវា​មានតម្លៃ​ណាស់​ចំពោះ​ខ្ញុំ ។

វាពុំមែន​ព្រោះ​តែតម្លៃ​នៃ​អំណោយ​ទេ ប៉ុន្តែ​គឺចិត្ត​មេត្តា​ដែល​គាត់​បង្ហាញ​ដល់​ខ្ញុំ និង​ឆន្ទៈ​នៃ​ការលះបង់​របស់​គាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែល​បន្សល់​ទុក​នូវ​បំណង​ប្រាថ្នា​ដ៏ជ្រាល​ជ្រៅ​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ។ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​បងប្រុសឌីតស៍​អំពី​ការងារបម្រើ​តាមរយៈ​ការ​ឲ្យអំណោយ​ដ៏មាន​អត្ថន័យ ដល់​អស់​អ្នក​ដែល​នៅជុំវិញ​ខ្ញុំ ដោយ​សង្ឃឹម​ថា​ខ្ញុំ​អាចផ្តល់ពរជ័យ​ដល់​ជីវិត​អ្នកដទៃ ដូចជា​គាត់​បាន​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​ដែរ ។

ការអញ្ជើញ​ឲ្យដើរ​តួរ​ជាផ្នែក​មួយ

រីឆាត អិម រ៉មនី រដ្ឋ យូថាហ៍ ស.រ.អា.

នៅពេល​អ្នក​រៀបចំ​គម្រោង​ពិធីបុណ្យគ្រីស្ទម៉ាស់​វួដ សុំ​ឲ្យ​ខ្ញុំ​ចុះ​ទៅសួរ​សុខទុក្ខ​សមាជិក​មិន​សូវ​សកម្ម​ម្នាក់ ហើយ​អញ្ជើញ​គាត់​ចូល​រួម​កម្មវិធី ខ្ញុំសូមសារភាព​ថាខ្ញុំ​ភ័យណាស់ ។ ខ្ញុំ​ធ្លាប់​ជួបឌែរិន​តែម្តង​ប៉ុណ្ណោះ នៅពេល​គាត់​ចូលរួមក្នុង​សកម្មភាព​វួដ​កាល​ពីមុន ។ គាត់​បាន​ចងក្រណាត់​រូប​ម៉ូតូ​នៅលើថ្ងាស​របស់គាត់ ។ គាត់​ចង​សក់វែង​ពណ៌ស​មក​ក្រោយ គាត់​មាន​ពុកចង្កា​ពណ៌ស ហើយ​ដៃរបស់គាត់​សាក់​ពេញ ។

ឥឡូវ​ដោយ​មានការ​ចូលរួមពីសមាជិក​គណៈកម្មការម្នាក់ ខ្ញុំបាន​ឈរ​នៅមាត់​ទ្វាររបស់​ឌែរិន​ខ្ញុំ​ងឿងឆ្ងល់តើ​គាត់​នឹង​និយាយ​អ្វី ។ គាត់​បាន​សុំ​ឲ្យ​យើង​ចូលក្នុង ហើយ​យើង​បាន​ប្រាប់​គាត់​ពីមូល​ហេតុ​ដែល​យើង​មក​ទីនេះ ។ គាត់​បាន​និយាយថា​« អូ៎​ខ្ញុំពេញ​ចិត្ត​នឹង​សកម្ម​ភាព​នោះ​ណាស់ ! »

គាត់​ធ្វើកិច្ច​ការ​បាន​អស្ចារ្យ​ណាស់ បាន​ធ្វើ​ឲ្យ​សកម្មភាព​កាន់​តែ​មាន​អត្ថន័យចំពោះមនុស្ស​ជាច្រើន ។ មួយ​រយៈ​ពេល​ខ្លី​ក្រោយ​មក ដៃគូ​ការងារ​បម្រើ​របស់​ខ្ញុំ និង​​ខ្ញុំ​បាន​ចុះទៅសួរសុខ​ទុក្ខ ឌែរិន ជាប្រចាំ ។ គាត់​ហាក់​ដូច​ជាត្រេកអរ​ណាស់​ដែល​បាន​ជួប​យើង ហើយ​យើង​បាន​មានការសន្ទនាដ៏រីករាយ​ ។ ខ្ញុំមាន​អំណរ​គុណ​ចំពោះ​ការបំផុស​គំនិត ដែល​បាន​អញ្ជើញគាត់ឲ្យ​​ចូល​រួម​ក្នង​កម្មវិធី​សកម្មភាព​រួដ ដែល​ដឹក​នាំទៅរក​ទំនាក់​ទំនង​ដ៏រីករាយ ។

ការងារ​បម្រើ​ដល់​អ្នកដទៃ នៅ​បុណ្យ​គ្រីស្ទម៉ាស់

នេះ​គឺជាការណ៏​មួយចំនួនដែល​បងប្ទូនអាច​ធ្វើ ដើម្បី​ប្រាដក​ថា​អស់​អ្នក​ដែល​បងប្ទូន​ធ្វើការងារ​បម្រើ នឹង​ដឹង​ថា​បងប្ទូន​បាន​គិត​អំពី​ពួកគេ​ជាពិសេស​ក្នុង​រដូវ​កាល​នេះនៃឆ្នាំ ។

  1. នៅពេល​ខ្លះ​ការ​ទូរស័ព្ទ​ទៅ ឬ ការផ្ញើរ​សារ​អាច​ដំណើរការ​ដ៏ល្អ ។ នៅពេលខ្លះ​ការចាប់​ផ្តើម​ការសន្ទនាដោយ​ពាក្យ​សាមញ្ញ « តើ​អ្នក​សុខសប្បាយ​ជាទេ ? »​ អាច​ធ្វើ​ឲ្យមាន​ភាព​ខុសគ្នា ។

  2. ចូលរួម​ការ​ប្រារព្ធ​ពិធីអប​អរ​ជាមួយ​ពួកគេ ទៅតាមពេល​ដែល​សមរម្យ ។ បុណ្យគ្រីស្ទម៉ាស់ គឺជាពេលវេលា​មួយ​ដ៏ល្អ​ដើម្បី​រៀន​អំពី​ជំនឿ ដែល​ពួកយើង​មាន​ដូចគ្នា ។ ពេល​ដែល​បងប្អូន​ចែកចាយ​សេចក្តី​ជំនឿ និង​ស្តាប់​អ្នក​ដទៃ នោះ​បងប្អូន​បើក​ទ្វារ​នៃចំណេះ​ដឹង​កាន់​តែ​ទូលំ​ទូលាយ ។

  3. អធិស្ឋាន​សម្រាប់​ពួកគេ​ដោយប្រើ​ឈ្មោះរបស់ពួកគេ ។ ចូរ​ទូល​សូម​ដល់​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ឲ្យ​ជួយ​បងប្អូន​គិត​អំពី​របៀប​ដែល​នាំពួកគេ​ខិត​កាន់​តែជិត​ព្រះរាជ​បុត្រា​របស់​ទ្រង់ ។

  4. ជាទូទៅ​អំណោយ​សាមញ្ញ​អាច​ធ្វើ​ឲ្យ​មាន​ការចង​ចាំ​ដ៏​ល្អបំផុត ។ អំណោយ​ពុំ​ចាំបាច់​ទាល់​តែអ្វី​ដែលធំដុំ​ទើប​គួរ​ឲ្យ​ស្រឡាញ់​នោះទេ ។ អំណោយ​នៃពេលវេលា អំណោយ​នៃការស្តាប់ ឬ​អនុស្សាវរីយ៍—ទាំង​នេះ​គឺជា​អំណោយ​ចេញ​ពីបេះដូង ។

  5. ផ្ដល់​អំណោយ​នៃទីបន្ទាល់ ។ សូមឲ្យ​ពួកគេ​ចែកចាយ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ​ជាមួយ​បងប្អូន ហើយ​បងប្អូន​ក៏​សូម​ផ្តល់​ការចែក​ចាយ​សេចក្តី​ស្រឡាញ់​របស់​បងប្អូន ចំពោះ​ទ្រង់​ជាមួយ​ពួកគេ ។

young adult woman helping older woman in a motorized chair reach some apples at grocery store

ការប្រើ​ឯកសារ​បំភ្លឺ​ពិភពលោក​ដើម្បី​ផ្តល់​ការងារ​បម្រើ

បងប្អូន​អាច​ប្រើ​ឯកសារ​យុទ្ធនាការ​បំភ្លឺ​ពិភពលោក​ ​ដើម្បីជួយ​បងប្អូនក្នុង​ការងារ​បម្រើ​បងប្អូន ។ នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន​ចាប់​ផ្ដើម ។ ( ស្វែងរក​បន្ថែម​ទៀត​នៅលើ​គេហទំព័រ ComeuntoChrist.org ) ។

  1. ចែកចាយ វីដេអូ The Christ Child ។ បងប្អូនអាចប្រកាស​វា ចែកចាយតំណរ ឬ អញ្ជើញអ្នក​ដទៃ​ឲ្យ​ចូល​មើល​ជាមួយ​បងប្អូន ។

  2. អញ្ជើញ​អ្នក​ដទៃមកកាន់​កម្មវិធី​បុណ្យគ្រីស្ទម៉ាស ។ មនុស្ស​មួយ​ចំនួន​ចង់​ថ្វាយ​បង្គំ ប៉ុន្តែមិន​ស្គាល់កន្លែង​ដើម្បីទៅ ។ អញ្ជើញ​ពួកគេ​មក​ថ្វាយ​បង្គំ​ជាមួយ​បងប្អូន ។

  3. សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ផ្តល់​ឲ្យ​អ្នកដទៃ ។ ពួកគេ​អាច​ធ្វើការ​បរិច្ចាគ​ទៅកាន់សេវា​មនុស្ស​ធម៌​របស់​សាសនាចក្រ ឬ​កន្លែង​មនុស្ស​ធម៌​ក្នុង​តំបន់ ។ ប្រសិន​បើបងប្អូន​រស់​នៅក្នុង​ទីក្រុង​ដែល​ទទួល​ការ​បរិច្ចាគ​ដោយ​គ្រឿង​ម៉ាស៊ីន​របស់​សាសនាចក្រ​បងប្អូន​អាច​យក​ពួកគេ​ទៅ​ជាមួយ ពេល​បងប្អូន​ទៅ​ធ្វើការ​បរិច្ចាគ ។ ម៉ាស៊ីន​ផ្តល់​មធ្យោបាយ​ងាយស្រួល ដើម្បី​ផ្ញើ​អំណោយ ដែល​អាច​ផ្ដល់​ពរ​ដល់​មនុស្ស​ជុំ​វិញ​ពិភពលោក ។

  4. សូម​ចុះ​ឈ្មោះ​សម្រាប់​ការបំផុស​​ការបម្រើ​ប្រចាំថ្ងៃ ។ បងប្អូន​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ចុះ​ឈ្មោះដែរ ។ ការបំផុស​ទាំងនោះ​អាច​ផ្តល់ឱកាសឲ្យ​បងប្អូន​ធ្វើការ​បម្រើ​រួមគ្នា ។

  5. បំពេញ​គេហដ្ឋាន​របស់​ពួកគេ​ជាមួយ​ភាព​សុខសាន្ត ។ ចូរ​ឲ្យ​ពួកគេ​បាន​ដឹងថា ពួក​អ្នកផ្សព្វផ្សាយ​សាសនា មាន​សារលិខិត​ពិសេស​អំពី​ពិធីបុណ្យគ្រីស្ទម៉ាស់ ដែល​ពួកគេ​អាច​ចែកចាយជា​សារ​មួយ​ដែល​នឹង​នាំ​មក​នូវសេចក្តីសង្ឃឹម និង​សេចក្តីស្រឡាញ់​មក​ក្នុង​ដួង​ចិត្ត​ពួកគេ ។

  6. ណែនាំ​ពួកគេ​ទៅកាន់​បំភ្លឺ​ពិភពលោក ។ សូម​បង្ហាញ​ពួកគេ​អំពី​របៀប​រៀនបន្ថែម​ទៀត​នៅ​គេហទព័រ ComeuntoChrist.org ។

young man holding a hymnbook in church

ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​គ្រប់រូប​ក្នុង​នាម​ជា​ក្រុមជំនុំ

អ្វី​ដែល​ក្រុម​ជំនុំ​ត្រូវ​ការ​គឺ​ប្លែកៗ​ពីគ្នា ។ ក្រុម​ជំនុំខ្លះ​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការ​រៀបចំ​សកម្មភាព​ធំៗ ។ ក្រុម​ជំនុំខ្លះ​អាច​ទទួល​អត្ថប្រយោជន៍​ពី​អ្វី​មួយ​ដែល​តូច និង​សាមញ្ញ ។ ពួក​អ្នក​ដែល​រួម​ចំណែក​នៅក្នុង​ការដាក់​ផែនការ និង​ការរៀបចំ​សកម្មភាព ធ្វើ​ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពីរបៀប​ដែល​បំពេញ​សេចក្តី​ត្រូវ​ការ​នៅចំពោះ​មុខ ។

  • សមាជិក​មកពី​ស្តេក​ទាំងបី​នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បានជួយ​គាំទ្រ​នៅក្នុង​ពិធី​ជប់លៀង បំភ្លឺ​ពិភពលោក ដែល​រួមមាន​ការ​បង្ហាញ​ទេពកោសល្យ និង​កម្មវិធី​បង្ហាញ​ម៉ូដ ។ ពួកគេ​បាន​រៀបចំ​សម្ភារៈ​ផ្តល់​ដល់​ជន​ភៀសខ្លួន និង​ជន​អនាថា ។ ( សូមមើល « បំភ្លឺ​ពិភពលោក​នៅ​ប៉ារីស » ទំព័រ ៣២ ) ។

  • ​ស្តេក​កណ្តាល​ ឆាឡុត រដ្ឋ ណស ខារ៉ូលីណា ​បាន​ប្រារព្ធ កម្មវិធី « បុណ្យគ្រីស្ទម៉ាស់​ជុំវិញ​ពិភពលោក » ជាព្រឹត្តការណ៏ សម្រាប់​សហគមន៍​ក្នុង​សង្គម ដើម្បី​អបអរ​ព្រះគ្រីស្ទ​តាមរយៈ​ពិធី​ជប់លៀង​អាហារ ការសម្តែង​ពី​ទំនៀម​ទម្លាប់​បុណ្យគ្រីស្ទម៉ាស់​អន្តរជាតិ តន្ត្រី គម្រោង​នៃ​ការ​បម្រើ និង​​សម្តែង​រឿង​ប្រសូត្រ​កម្ម​របស់​កុមារ ។

  • សមាជិក​នៃ ស្តេក វឺរ៉ូ​ ប៊ីច រដ្ឋ ហ្វ្លរីដា ​បាន​ចូលរួមការ​រំឭក​​ក្នុង​សហគមន៍​ពីមូល​ហេតុ​ដែល​យើង​អបអរ​បុណ្យគ្រីស្ទម៉ាស់ ។ របស់​ក្មេងលេង​ត្រូវ​បាន​បរិច្ចាគ ទៅ​អង្គការ​សប្បុរសធម៌​សហគមន៍ ។ ឥឡូវ ក្រុម​ចម្រៀង​នៃ​កុមារ​អង្គការ​បឋមសិក្សា​នឹង​សម្តែង​ហើយ​ព្រះវិហារ​ជាច្រើន​បាន​ដាក់​តូបតាំងបង្ហាញ​ព័ត៌មាន ។

  • ស្តេក ចាកសិន​វិល ​រដ្ឋ​ ហ្វ្លរីដា ខាង​ត្បូង បាន​ធ្វើ​បទ​បង្ហាញ​អំពី ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​ ជាផលិត​កម្ម​សម្រាប់​សហគមន៏ ។

actors portraying Joseph and Mary holding the baby Jesus in a stable