ការ​ធ្វើ​ការងារ​បម្រើ
ការងារ​បម្រើ​តាម​រយៈ​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារ​បម្រើ ខែ មីនា ឆ្នាំ ២០២០

ការងារ​បម្រើ​តាម​រយៈ​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

នៅពេលដែល​យើង​ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​រីករាយ​នឹង​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ នោះយើង​កំពុង​ផ្ដល់​ការងារ​បម្រើ​ហើយ ។

ministering

រូប​ផ្ទៃ​ខាងក្រោយ​មក​ពី Getty Images ។ រូបថត​នៃ​ព្រះវិហារ​បរិសុទ្ធ​ថេហ្គូស៊ីប៉ាលប៉ា​ហុងឌូរ៉ាស ។

គោលការណ៍​នៃ​ការងារ​បម្រើ ខែ មីនា ឆ្នាំ ២០២០

ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កិច្ចខិតខំ​ដ៏​មាន​តម្លៃ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា “ ព្រះវិហារ​បរិសុទ្ធ​គឺ​មានសារៈសំខាន់​ណាស់ចំពោះ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​យើង និងដល់​ក្រុមគ្រួសារ​របស់​យើង ។ …

“ …យើង​ម្នាក់ៗ​ត្រូវការ​ការ​ពង្រឹង​ខាង​វិញ្ញាណ និងការ​បង្ហាត់​បង្រៀន​ជា​បន្ត​បន្ទាប់ ដែល​អាច​កើត​មាន​​តែក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ប៉ុណ្ណោះ ” ។

ការទៅចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តម្រូវ​ឲ្យ​មាន​ការបែងចែង​ពេលវេលា ការទទួល​ខុសត្រូវ និង​អ្វីៗផ្សេងៗទៀតបស់​យើង ក៏ដូច​ជា​ការរៀបចំ​ខាង​វិញ្ញាណ​ផងដែរ យើង​កំពុង​តែ​ផ្ដល់​ការងារបម្រើ នៅពេលដែល​យើង​ស្គាល់​របាំង​ដែល​រារាំង​បងប្អូន​ប្រុសស្រី​របស់​យើង​ មិនឲ្យ​ចូលរួមក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ជួយ​ពួកគេ​ស្វែងរក​ដំណោះស្រាយ 

ព្រះវិហារ​បរិសុទ្ធ​គឺជា​ពរជ័យ​មួយ​ដែល​នរណាម្នាក់​ក៏​អាច​រីករាយ​បាន

មេហ្គ ជា​អ្នក​ទើប​ត្រឡប់​មក​ពី​បេសកកម្ម​ថ្មីៗ ខណៈ​កំពុង​ដើរ​តម្រង់​ទៅ​ទ្វារ​នៃ​ព្រះវិហារ​បរិសុទ្ធ​កូណា​នៅប្រទេសហាវ៉ៃ នាង​បានឃើញ​យុវនារី​ម្នាក់​អង្គុយ​តែ​ម្នាក់ឯង​នៅ​កៅអី​វែង​ខាង​ក្រៅ មេហ្គ​បានមាន​មួយ​អារម្មណ៍​ថា នាង​គួរ​តែ​និយាយ​ទៅកាន់​យុវនារី​នោះ ប៉ុន្តែ​នាង​មិន​ប្រាកដ​ថា​ត្រូវ​និយាយ​អំពី​អ្វី​ទេ ដូច្នេះ នាង​បាន​សួរ​ពី​អត្ថន័យ​នៃ​រូបសាក់​ដែលមាន​នៅលើ​កជើង​របស់​យុវនារី​នោះ ហើយ​នោះក៏​បាន​ផ្ដើម​ការសន្ទនា​មួយ​ដែល​អនុញ្ញាត​ឲ្យ​ យុវនារី​ឈ្មោះឡានីនោះ​ចែកចាយ​រឿងរ៉ាវ​របស់​នាង 

ឡានីបាន​ប្រាប់​មេហ្គ​អំពី​ភាពលំបាក​របស់​នាង​ក្នុង​ការត្រឡប់​ទៅ​ចូលរួម​ក្នុងព្រះវិហារ​ទាំងស្រុង​វិញ អំពី​សមាជិក​ល្អៗ​ដែល​បានជួយ​នាង និង​ក្ដីសង្ឃឹម​របស់​នាង​ដើម្បី​ផ្សារភ្ជាប់ជាមួយ​នឹង​កូនស្រី​តូច​របស់​នាង​នៅ​ថ្ងៃ​ណាមួយ 

មេហ្គ​បាន​អញ្ជើញ​ឡានី​ឲ្យមក​អង្គុយ​ក្នុង​បន្ទប់​រង់ចាំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នាង ពួកគេ​ពុំ​អាច​ចូលទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឆ្ងាយ​ជាង​នោះ​ ប៉ុន្តែ​ពួកគេ​អាច​ឆ្លង​ច្រកទ្វារ​បាន ឡានី​បាន​យល់ព្រម ហើយ​ពួកគេ​ក៏បាន​ដើរ​ឆ្លង​ទ្វារចូល​ជាមួយ​គ្នា អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បានបង្ហាញ​ពួកគេនូវកៅអីវែងមួយ​នៅក្រោម​រូបគំនូរ​របស់​ព្រះអង្គ​សង្គ្រោះ 

ពេល​ពួកគេ​អង្គុយ​ជាមួយ​គ្នា ឡានី​បាន​ខ្សឹប​ថា “ ខ្ញុំ​ពិត​ជា​ចង់ចូល​មក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំបានមានអារម្មណ៍​ភ័យខ្លាច ” ដោយសារ​មេហ្គ​បាន​ធ្វើតាម​ព្រះវិញ្ញាណបរិសុទ្ធ នាង​បាន​ជួយ​ឆ្លើយតបទៅនឹង​ការអធិស្ឋាន​ដ៏​ស្ងាត់ស្ងៀម​របស់​ឡានី 

គំនិតផ្សេងៗ​ដើម្បី​ជួយ​អ្នក​ដែល​គ្មាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

សូម្បី​តែ​អ្នក​ដែល​មិនទាន់​មាន​បណ្ណចូល​ព្រះវិហារ​បរិសុទ្ធ​នៅឡើយ ក៏​អាច​ត្រូវបាន​ប្រទានពរ​ដោយ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ 

  • សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​ថាតែ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​អ្នក​តាម​រយៈកាងារ​ព្រះវិហារ​បរិសុទ្ធដោយរបៀបណា 

  • អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ចូលរួម​ការបើក​សម្ភោធព្រះវិហារបរិសុទ្ធ ឬ​មកកាន់​មជ្ឈមណ្ឌល​សម្រាប់​ភ្ញៀវ សូម​ស្វែងរក​ការបើក​សម្ភោធ​នា​ពេល​ខាងមុខ​នៅ​គេហទំព័រ temples.ChurchofJesusChrist.org 

  • មើល​រូបថត និង​រៀន​បន្ថែម​ទៀត​អំពី​ព្រះវិហារ​បរិសុទ្ធ​នៅ​គេហទំព័រ temples.ChurchofJesusChrist.org 

ធ្វើ​ឲ្យ​ការចូលរួមក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ដទៃ​ទៀត

សូម្បីតែ​សមាជិក​ដែល​មាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ក៏ការចូលរួមក្នុង​ព្រះវិហារ​បរិសុទ្ធ​ក៏អាច​មានភាពរលំបាក អ្នកខ្លះក៏​អាច​ត្រូវការ​ធ្វើដំណើរ​យ៉ាង​ឆ្ងាយ អ្នក​ផ្សេង​ទៀត​អាច​មាន​កូនតូចៗ ឬ​សមាជិក​គ្រួសារ​ចាស់ៗ​ដែល​ត្រូវការ​ការមើលថែទាំ យើង​អាច​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ធ្វើ​ទៅបាន​សម្រាប់មនុស្ស​គ្រប់គ្នា 

លេអូឡា ឈេនដ្លើរ បាន​មាន​អារម្មណ៍​ធុញថប់​ដោយសារ​ការថែទាំ​ស្វាមី​នាង​ដែល​ឈឺ ហើយនិង​កូន​ទាំងបួន​របស់​ពួកគាត់ ដូច្នេះ​គាត់បាន​សម្រេច​ចិត្ត​ទុកពេល​មួយ​​រៀងរាល់​ថ្ងៃ​អង្គារ ដើម្បី​ទៅកាន់​ព្រះវិហារ​បរិសុទ្ធនៅ​ជិត​គាត់មួយ វាក៏​បាន​ក្លាយ​ជា​ប្រភព​នៃ​ភាពសុខសាន្ត និង​ព្រះចេស្ដា​នៅក្នុង​ជីវិត​របស់​គាត់ 

ថ្ងៃ​មួយ​គាត់​បាន​ឮ​ថា​មាន​បងស្រី​ចាស់ៗ​នៅក្នុង​វួដ​របស់​គាត់ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ខ្លាំង ប៉ុន្តែ​ពួកគាត់​ពុំ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ លេអូឡា​ស្ម័គ្រ​ចិត្ត​ទៅ​ដឹក​ពួកគាត់ អស់​រយៈពេល ៤០ ឆ្នាំ​ក្រោយមក គាត់​កម្រ​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ​តែឯង​ណាស់ 

លេអូឡា​ត្រូវបានព្រះ​ប្រទាន​ពរជ័យ ហើយ​គាត់​បាន​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ទៀតនៅ ពេល​គាត់​ស្ម័គ្រ​ចិត្ត​ទៅ​ដឹក​បងស្រី​ចាស់ៗ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គាត់ 

គំនិត​ផ្សេងៗដើម្បី​ជួយ​អ្នកដទៃ​ទៀត​ឲ្យ​ចូលរួម​ក្នុងព្រះវិហារ​បរិសុទ្ធ

តើ​អ្នក​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទៅកាន់​​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ញឹកញាប់​បាន​យ៉ាង​ដូចម្តេច ? អ្នក​អាចនឹង​ឃើញ​ថា គំនិត​ដូចគ្នា​នោះ​ជួយ​ដល់​អ្នក​ផងដែរ 

  • ទៅ​ជាមួយគ្នា ផ្ដល់ ឬ​រៀបចំ​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​នរណា​ម្នាក់ វា​អាច​ជាការ​លើក​ទឹកចិត្ត​ដល់​នរណា​ម្នាក់​ផ្សេងទៀត​ឲ្យទៅ​ចូលរួម​ក្នុងព្រះវិហារ​បរិសុទ្ធ​ផងដែរ 

  • សូម​ដល់​សមាជិក​ក្នុង​គ្រួសារ ឬ​ក្នុង​វួដ​របស់​អ្នក​ដើម្បី​ឲ្យជួយ​ធ្វើ​ពិធី​បរិសុទ្ធ​ផ្សេងៗដល់​បុព្វការីជន​របស់​អ្នក ជាពិសេសនៅ​ពេលដែល​អ្នក​មាន​ឈ្មោះ​គ្រួសារ​ច្រើន​សម្រាប់​ធ្វើ​ពិធី​បរិសុទ្ធ 

  • ជួយ​មើល​កូនៗ​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​អាច​ទៅចូលរួម​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ឬ​រៀបចំ​ដាក់វេន​មើល​កូន​ឲ្យ​គ្នា​ទៅវិញ​ទៅមក 

ពេល​ព្រះវិហារ​បរិសុទ្ធ​នៅ​ឆ្ងាយ

ឈេនដ្រាដាស “ រូស្សាន និង​សើរ៉ុន អែនថូនី មក​ពី​ទីក្រុង​ខូឡុំបូ ប្រទេស​ស្រីលង្កា បាន​សម្រេច​ចិត្ត​ផ្សារភ្ជាប់​ជាមួយគ្នាក្នុង​ព្រះវិហារ​បរិសុទ្ធ មិត្តភក្ដិ​របស់​ពួកគេ អែន និង​អែនថុន ឃូម៉ារ៉ាសាមីបានមានការ រំភើប​ចិត្តយ៉ាងខ្លាំង​ណាស់​សម្រាប់​ពួកគេ ប៉ុន្តែ​ពួកគេ​បាន​ដឹង​ថា ការទៅកាន់​ព្រះវិហារ​បរិសុទ្ធ​ម៉ានីលឡាប្រទេស ហ្វីលីពីន មិន​មែនជាការងាយស្រួល ឬ​ក៏​ថោក​នោះ​ទេ 

រូស្សាន និង​សើរ៉ុន បាន​សន្សំ​ប្រាក់ និង​កក់​សំបុត្រ​យន្តហោះ​ជា​ច្រើន​ខែ​ជាមុន​ដើម្បី​បានកក់​ជើង​ហោះហើរ​ដែល​ពួកគេ​អាច​មាន​លទ្ធភាព​ទិញ ទីបំផុត ថ្ងៃ​នោះ​បាន​មកដល់ ទោះជា​យ៉ាងណា អំឡុង​ពេល​ត​ភ្ជាប់​សម្រាប់​ជើង​ហោះហើរ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ពួកគេ​បានដឹង​ថា ដើម្បី​បន្ត​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន ពួកគេ​ត្រូវការ​ទិដ្ឋាការ ឬ​ត្រូវ​ហោះហើរ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ផ្សេង​ទៀត វា​មិន​អាច​ធ្វើ​ទៅបាន​ទេ​ដើម្បី​ទទួល​បាន​ទិដ្ឋាការ​នោះ ហើយ​ពួកគេ​ពុំ​អាច​មាន​លទ្ធភាព​ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​ពួកគេ​ពុំ​អាច​ទ្រាំ​នឹង​គំនិត​ដែល​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​ផ្សារភ្ចាប់​នោះ​ឡើយ 

ដោយ​មិន​ប្រាកដ​ថា​ត្រូវ​ធ្វើ​អ្វី នោះ​រូស្សាន​បាន​ទូរសព្ទ​ទៅ​អែនថុន អែនថុន និង​អែនពិតជា​ចង់​ជួយ​ខ្លាំងណាស់ ពួកគេ​ជា​គូស្វាមី​ភរិយា​មួយ​គូ​ក្នុង​ចំណោម​គូស្វាមី​ភរិយា​មួយ​ចំនួន​តូច​នៅក្នុង​ប្រទេស​ស្រីលង្កា ដែល​បាន​ផ្សារភ្ចាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ពួកគេ​បាន​ដឹង​ពី​ពរជ័យ​របស់​វា ប៉ុន្តែ​ពួកគេ​ទើប​តែ​បាន​ប្រើ​ប្រាក់​សន្សំ​របស់​ពួកគេ​ដើម្បី​ជួយ​សមាជិក​គ្រួសារ​ដែល​ត្រូវការ​ជំនួយ ហើយ​ពួកគេ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​រូស្សាន និង​សើរ៉ុន ទិញ​សំបុត្រ​យន្តហោះ​សម្រាប់​ជើង​ហោះហើរ​ថ្មី​មួយ​នោះ​ទេ 

នៅក្នុង​ប្រទេស​ស្រីលង្កា វា​ជា​ទំនៀមទម្លាប់ដែល​កូន​កំឡោះ​ត្រូវ​ទិញ​ខ្សែក​មាស​មួយ​ខ្សែ​ឲ្យ​កូន​ក្រមុំ ដើម្បី​នាង​អាច​មាន​ប្រាក់​ខ្លះ​ប្រសិន​បើ​ស្វាមី​នាង​ទទួល​មរណភាព អែនក៏​បាន​សម្រេច​ចិត្ត​លក់​ខ្សែក​របស់​នាង​ដើម្បី​ជួយ​ទិញ​សំបុត្រ​យន្តហោះ​ថ្មី អំណោយ​ដ៏​សប្បុរស​របស់​នាង​បាន​ធ្វើ​ឲ្យ​រូស្សាន និង​សើរ៉ុន អាច​ទៅកាន់​ការណាត់​នៅ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​នៅ​ទីក្រុង​ម៉ានីលឡា​បាន 

អែន​បាន​និយាយ​ថា “ ខ្ញុំ​ដឹងអំ​ពី​តម្លៃ​នៃ​ការផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ” “ ខ្ញុំ​បាន​ដឹង​ថា សើរ៉ុន និង​រូស្សាន​នឹង​ក្លាយ​ជា​កម្លាំង​ដ៏​អស្ចារ្យ​មួយ​ដល់​សាខា​នោះ ខ្ញុំ​ពុំ​ចង់​ឲ្យ​ពួកគេ​ខកខាននូវ​ឱកាស​នេះ​ទេ ” 

គំនិត​ផ្សេងៗដើម្បី​ជួយ​ពួកអ្នកដែល​មិន​អាច​ទៅទស្សនា​ព្រះវិហារ​បរិសុទ្ធ​បាន

អ្នក​អាច​ត្រូវបាន​ហៅ​ឲ្យ​ផ្ដល់​ការបម្រើ​ដល់​ពួកអ្នក​ដែល​ពុំ​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ញឹកញាប់ ឬ​ទាល់តែ​សោះ ដោយសារ​ចម្ងាយ ឬ​តម្លៃ ប៉ុន្តែ​អ្នក​នៅតែ​អាច​រកឃើញ​រវិធី​ដើម្បី​ជួយ​ពួកគេ​ដើម្បី​រីករាយ​នឹង​ពរជ័យ​នានា​នៃ​ព្រះវិហារ​បរិសុទ្ធ 

  • បង្រៀន ឬ​ចូលរួម​ថ្នាក់​រៀបចំ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ឬ​ពង្សប្រវត្តិ​ជាមួយ​គ្នា 

  • ជូន​រូបថត​ព្រះវិហារ​បរិសុទ្ធ​មួយ​ដើម្បី​ពួកគេ​អាច​ព្យួរ​នៅក្នុង​ផ្ទះ​របស់​ពួកគេ 

  • ប្រសិន​បើ​អ្នក​ធ្លាប់​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​ចែកចាយ​ពី​បទពិសោធន៍ និង​ទីបន្ទាល់​របស់​អ្នក​អំពី​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ 

  • ជួយ​ពួកគេ​រៀន​បន្ថែម​ទៀត​អំពី​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើ និង​របៀប​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ទាំងនោះ សូម​ពិចារណា​ក្នុង​ការប្រើប្រាស់ “ ការយល់ដឹង​អំពី​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ ៖ ទិដ្ធភាពទូទៅ​មួយ​នៃ​ការសន្យា​ដ៏​សំខាន់​បំផុត​របស់​យើង ” នៅក្នុង លីអាហូណា ខែ កក្កដា ឆ្នាំ ២០១២ 

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន ​“ Becoming Exemplary Latter-day Saints Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៤ 

  2. សូមមើល LaRene Gaunt, “Finding Joy in Temple Service” Ensign ខែ តុលា ឆ្នាំ ១៩៩៤ ទំព័រ ៨ 

  3. អែន និង​អែនថុន បាន​យក​ខ្សែក​របស់​ពួកគេ​ត្រឡប់​មក​វិញ បន្ទាប់​ពី​បាន​ទទួល​បានសំណង​វិញ​ពី​មូលនិធិ​ជំនួយ​ទូទៅ​របស់​សាសនាចក្រ​ដល់​អ្នក​ទៅ​ព្រះវិហារ​បរិសុទ្ធ ដែល​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​មួយ​ពេល​ដល់​សមាជិក​សាសនាចក្រ ដែល​ពុំ​អាច​មាន​លទ្ធភាព​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ដោយ​ប្រការ​ណា​មួយ​នោះ