« អំណាចនៅក្នុងព្រះគម្ពីរមរមន » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ២–៣ ។
មកពីគណៈប្រធានទីមួយ
អំណាចនៅក្នុងព្រះគម្ពីរមរមន
បានដកស្រង់ចេញពី « ព្រះគម្ពីរមរមន ៖ តើជីវិតរបស់អ្នកនឹងមានសភាពបែបណាបើគ្មាន ព្រះគម្ពីរមរមននោះ ? » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ និង « ការចូលរួមរបស់បងប្អូនស្រីនៅក្នុងការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦៨–៧០ ។
នៅពេលខ្ញុំគិតអំពីព្រះគម្ពីរមរមន ខ្ញុំគិតអំពីពាក្យថា អំណាច ។ សេចក្ដីពិតនៃព្រះគម្ពីរមរមនមាននូវ អំណាច ដើម្បីព្យាបាល លួងលោម ពង្រឹង លើកទឹកចិត្ត ហើយធ្វើឲ្យព្រលឹងយើងរីករាយ ។
ព្រះគម្ពីរ មរមនគឺជា . . .
-
សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ ពួកព្យាការីជាច្រើនដែលបានបង្រៀនអំពីព្រះគម្ពីរនេះបានឃើញព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរមរមនរួមបញ្ចូលទីបន្ទាល់របស់ពួកលោកអំពីទ្រង់ ។
-
កំណត់ត្រាមួយនៃការងារបម្រើរបស់ទ្រង់ទៅកាន់ប្រជាជនដែលបានរស់នៅប្រទេសអាមេរិកបុរាណជាយូរមកហើយ ។
-
ជាការពិត !
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យអានព្រះគម្ពីរមរមន ។ នៅពេលបងប្អូនអាន ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យគូសចំណាំខគម្ពីរដែលនិយាយពីព្រះអង្គសង្គ្រោះ ។ បងប្អូននឹងខិតមកកាន់តែជិតទ្រង់តាមរយៈដំណើរការនេះ ។ ហើយការផ្លាស់ប្ដូរ សូម្បីអព្ភូតហេតុ នឹងចាប់ផ្ដើមកើតមានឡើង ។
ការស្វែងរកព្រះយេស៊ូវគ្រីស្ទក្នុងព្រះគម្ពីរមរមន
ប្រធាន ណិលសុន បានអញ្ជើញយើងឲ្យស្វែងរកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលយើងអានព្រះគម្ពីរមរមន ។ ព្រះយេស៊ូវគ្រីស្ទមានព្រះនាមជាច្រើននៅក្នុងព្រះគម្ពីរ ។ នេះជាអ្វីដែលអ្នកអាចរកមើល !