« ការធ្វើតាមព្រះយេស៊ូវជាមួយគ្នា » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ២០–២១ ។
ការធ្វើតាមព្រះយេស៊ូវជាមួយគ្នា
វីលឡូវ អរ អាយុ ៧ ឆ្នាំ នៅ ឃ្វីនលេន ប្រទេសអូស្ត្រាលី
ថៃរ៉ុន អិម អាយុ ១១ ឆ្នាំ នៅម៉ាសូណាឡង់ ហ្ស៊ីមបាវ៉េ
ក្លេតុន និង ធៀ អេហ្វ អាយុ ៨ ឆ្នាំ និង ៤ ឆ្នាំ នៅរដ្ឋ តិចសាស ស.រ.អា.
ដាវីដែ ភី អាយុ ៨ ឆ្នាំ អេមីលីយ៉ា-រ៉ូម៉ាណា ប្រទេសអ៊ីតាលី
អេនឌ្រូ ហ្សី អាយុ ៩ ឆ្នាំ នៅអាល់ប៊ើតា ប្រទេសកាណាដា
ខ្ញុំអាចនឹងធ្វើគ្រប់ការណ៍ទាំងអស់បានដោយសារព្រះគ្រីស្ទ !
ប៊្រីអាណា ជេ អាយុ ៩ ឆ្នាំ រដ្ឋសោតខូរ៉ូឡាយណា ស.រ.អា
ខ្ញុំចូលចិត្តចែកចាយទីបន្ទាល់របស់ខ្ញុំនៅក្នុងព្រះវិហារនៅថ្ងៃអាទិត្យតមអាហារ ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អក្នុងចិត្ត ។ ខ្ញុំដឹងថា វាជួយឲ្យទីបន្ទាល់ខ្ញុំបានរីកចម្រើន ។
រ៉ូប៊ី ប៊ី អាយុ ១០ ឆ្នាំ នៅរដ្ឋ ម៉ាស្សាឈូសេត ស.រ.អា.
មិត្តភក្តិខ្ញុំ និងខ្ញុំចូលចិត្តដុតនំ និងចែកជូនដល់អ្នកជិតខាងរបស់ខ្ញុំ ។ យើងបានទុកសារខ្លីៗតូចមួយដើម្បីលើកទឹកចិត្តពួកគេ ។ បន្ទាប់មកយើងចុចកណ្ដឹងនៅមាត់ទ្វារ ហើយរត់ទៅយ៉ាងលឿន !
អាឡិចសីស អិម អាយុ ១០ ឆ្នាំ រដ្ឋ ម៉ារីលែន ស.រ.អា.
ប្អូនប្រុសរបស់ខ្ញុំធ្លាក់ពីលើទោង ហើយបានចាប់ផ្ដើមយំ ។ ខ្ញុំបានជួយលើកគាត់ឡើង ។ យើងបានទៅទិញការ៉េម ហើយអង្គុយនៅលើបង់ជាមួយគ្នា ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តពេលខ្ញុំជួយអ្នកដទៃ ។
អ៊ីថាន អិម អាយុ ៨ ឆ្នាំ នៅកូហូឡា ម៉ិចស៊ិក
ខ្ញុំបានទទួលការអញ្ជើញឲ្យចូលរួមពិធីជប់លៀងនៅអាងទឹកនៅថ្ងៃអាទិត្យ ប៉ុន្តែខ្ញុំបានជ្រើសរើសមិនទៅ ។ ខ្ញុំមានអារម្មណ៍ល្អ ដោយសារខ្ញុំបានរក្សាថ្ងៃអាទិត្យឲ្យបរិសុទ្ធ ។
ដេស ហ្សី អាយុ ១១ ឆ្នាំ នៅរដ្ឋតិចសាស ស.រ.អា.
ខ្ញុំបានប៉ះត្រូវក្បាល ហើយភ្នែកខ្ញុំឈឺ ។ ខ្ញុំបានសូមឲ្យបងប្អូនស្រីរបស់ខ្ញុំធ្វើការអធិស្ឋានឲ្យខ្ញុំ ហើយបានស្ងប់អារម្មណ៍បន្ទាប់ពីការអធិស្ឋាន ។ ខ្ញុំដឹងថាការអធិស្ឋានគឺជាអំណោយទានមកពីព្រះវរបិតាសួគ៌ ។
លីដាយ អូ អាយុ ៦ ឆ្នាំ រដ្ឋធានី ហ្វូតដឺហ្វ្រេនស៍ កោះ ម៉ាទីនីក
គ្រួសាររបស់ខ្ញុំចូលចិត្តទៅលេងកន្លែងពិសេសៗដែលព្រះបានបង្កើតនៅជិតផ្ទះរបស់យើង !
ហ្ល័រ អរ អាយុ ៩ ឆ្នាំ នៅមិនដូហ្សា អាហ្សង់ទីន