ប្រិយមិត្ត
ការបំផុសគំនិត​អំពី​នំដំឡូង
ខែ មករា ឆ្នាំ ២០២៤


« ចំណង​ជើង ការបំផុសគំនិត​អំពី​នំដំឡូង » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ១៤–១៥ ។

ការបំផុសគំនិត​អំពី​នំដំឡូង

ម៉ាយ៉ា មាន​អារម្មណ៍​យ៉ាង​ខ្លាំង​ឲ្យ​ពិនិត្យមើល​គ្រឿង​ផ្សំ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

alt text

ម៉ាយ៉ា ចិត​ផ្លែ​ស្ត្របឺរី ហើយ​ដាក់​វា​ទៅ​ក្នុង​ចាន​សាឡាត់​ផ្លែឈើ ។ ផ្លែឈើ​គឺជា​អាហារ​ដែល​នាង​ចូលចិត្ត​បំផុត ។ នាង​ចូលចិត្ត​គ្រប់​ពណ៌​ដែល​ឆើតឆាយ ។ ហើយ​នាង​មិន​ពិបាក​ក្នុងការ​ការបរិភោគ​វា​ទេ !

ម៉ាយ៉ា មាន​ប្រតិកម្ម​នឹង​អាហារ​ជាច្រើន ។ នាង​ត្រូវ​ប្រយ័ត្ន ដោយសារ​ការបរិភោគ​អាហារ​ខុស​អាច​ធ្វើ​ឲ្យ​នាង​ឈឺ​ធ្ងន់​បាន ។ នៅពេល​នាង​នៅ​តូច នាង​ផឹក​ទឹក​ដោះគោ​ដោយ​ចៃដន្យ ហើយ​នាង​បាន​ពិបាក​ដកដង្ហើម ។ នាង​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ ។ នាង​មិន​ចង់​ឲ្យ​វា​កើតឡើង​ម្តងទៀត​នោះ​ទេ ។

នៅពេល​ខ្លះ វា​ពិបាក​ណាស់​ដែល​ត្រូវ​បរិភោគ​អាហារ​ខុស​ពី​មិត្ត​របស់​នាង និង​គ្រួសារ ។ ប៉ុន្តែ​នាង​បាន​ដឹង​ថា វា​សំខាន់​ដើម្បី​មាន​សុវត្ថិភាព ។

ម៉ាយ៉ា បាន​យក​សាឡាត់​ផ្លែឈើ​ទៅ​ដាក់​លើ​តុ ។ « សាឡាត់​ធ្វើ​រួចរាល់​ហើយ » ។

ប៉ា​បាន​ងើប​មុខ​មើល​ពី​កន្លែង​ដែល​គាត់​កំពុង​កូរឆ្នាំង ។ « ល្អ​ខ្លាំង​ណាស់ ! ភ្ញៀវ​របស់​យើង​នឹង​មក​ដល់​ឥឡូវ​ហើយ » ។

ម៉ាយ៉ា បាន​ឮ​សំឡេង​គោះ​ទ្វារ ហើយ​ក៏​បាន​រត់​ទៅ​បើក​ទ្វារ ។ ក្រុមគ្រួសារ​ចនសុន និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ញញឹម​ដាក់​នាង​ពី​រានហាល ។ គ្រួសារ​ចនសុន គឺជា​មិត្តភក្តិ​ជិតស្និទ្ធ ។ ម៉ាយ៉ា មាន​ក្តីរីករាយ​ដែល​បាន​ជួប​ពួកគាត់​ម្តងទៀត ។ នាង​បាន​បើកទ្វារ​ធំៗ​ដើម្បី​ឲ្យ​ពួកគាត់​គ្រប់​គ្នា​ចូល​មក​ខាង​ក្នុង ។

ខណៈពេល​ដែល​ពួកគេ​បាន​រង់ចាំ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​បង្ហាញ ម៉ាយ៉ា សៀក​ស្ពិន​ភ្នែក ។ នាង​មិន​យល់​ដែល​គាត់​យក​កាក់​ចេញ​ពី​ត្រចៀក​របស់​នាង​បាន​យ៉ាង​ដូចម្តេច !

មិន​យូរ​ប៉ុន្មាន​ក៏​ដល់​ម៉ោង​បរិភោគ ។ បងប្រុស ចនសុន បាន​អធិស្ឋាន ។ បន្ទាប់មក​ពួកគេ​បាន​តម្រង់​ជួរ​ទៅ​យក​អាហារ​របស់​ពួកគេ ។

នៅពេល​ដល់​វេន​របស់ ម៉ាយ៉ា នាង​បាន​ដួស​សាឡាត់​ផ្លែឈើ​មួយ​ចាន​ធំ ។ នាង​ដើរ​ហួស​អាហារ​មួយ​ចំនួន​ដែល​នាង​ដឹង​ថា​មាន​ទឹកដោះ​គោ​ក្នុង​នោះ ។

បន្ទាប់មក​នាង​បាន​យក​នំ​ដំឡូង​មួយ​ស្បោង​ធំ ហើយ​បាន​ចាក់​ដាក់​ចាន​របស់​នាង ។ វា​មាន​រូបរាង​ដូច​គ្នា​នឹង​នំ​ដំឡូង​ដែល​នាង​ធ្លាប់​ញ៉ាំ​ពីមុន ។ នាង​បាន​ដាក់​មួយ​ចំណិតចូល​ក្នុង​មាត់​របស់​នាង ។

ប៉ុន្តែ​នៅពេល​នាង​ចាប់ផ្ដើម​ទំពារ នាង​មាន​អារម្មណ៍​យ៉ាង​ខ្លាំង​មួយ ។ ជា​សំឡេង​មួយ​និយាយ​នៅក្នុង​គំនិត​របស់​នាងពិនិត្យ​មើល​គ្រឿង​ទេស ។

alt text

ម៉ាយ៉ា បាន​ឈប់​ទំពារ ។ នាង​បាន​មើល​បញ្ជី​គ្រឿងទេស​នៅលើ​កញ្ចប់ ។ នំដំឡូង​នេះ​មាន​ទឹកដោះគោ !

ម៉ាយ៉ា បាន​រត់​ទៅ​យក​ក្រដាស​ជូត​មាត់ ហើយ​ខ្ជាក់​នំ​នោះ​ចោល​យ៉ាង​លឿន​តាម​ដែល​នាង​អាច​ធ្វើ​បាន ។ នាង​បាន​រលីងរលោង​ទឹកភ្នែក ។ នាង​មិន​បាន​លេប​វា​នោះ​ទេ ។ ប៉ុន្តែ​តើ​នាង​នឹង​នៅតែ​កើតអី​ដែរ​ទេ ?

« ម៉ាក់ ! ប៉ា ! » ម៉ាយ៉ា ប្រញាប់​រត់​សំដៅ​ទៅ​ឪពុកម្តាយ​នាង ។ « កូន​បាន​ទំពារ​នំដំឡូង​ដែល​មាន​ជាតិ​ទឹកដោះគោ ! »

ម៉ាក់​បាន​ឆ្លើយថា « មិន​អី​ទេ​កូន ។ តោះ​ទៅ​យក​ថ្នាំ​លេប » ។ ម៉ាយ៉ា បាន​លេបថ្នាំ​ដែល​ម៉ាក់​បាន​ហុច​ឲ្យ ហើយ​បាន​ដក​ដង្ហើម​វែងៗ ។ ប៉ា​បាន​ឱប​ម៉ាយ៉ា ខណៈ​ពួកគាត់​រង់ចាំ​ថ្នាំ​មាន​ប្រសិទ្ធភាព ។

ពីរ​បី​នាទី​ក្រោយមក ម៉ាក់​បាន​និយាយ​ថា « តើ​កូន​មាន​អារម្មណ៍​យ៉ាង​ណា​ហើយ ? »

ម៉ាយ៉ា​នៅ​មាន​អារម្មណ៍​ខ្លាច ។ ប៉ុន្តែ​មិនមាន​អ្វី​ខុស​ប្លែក​នៅក្នុង​រូបកាយ​នាង​ទេ ។ « កូន​គិតថា កូន​មិន​អី​ទេ ។ ប៉ុន្តែ​តើ​កូន​អាច​សូម​ពរជ័យ​បាន​ទេ ? »

ប៉ា​បាន​និយាយ​ថា « ប្រាកដ​ជា​បាន ។ តោះ ទៅ​សុំ​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជួយ » ។

alt text

ម៉ាយ៉ា បាន​អង្គុយ​លើ​កៅអី ហើយ​ប៉ា និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ដាក់​ដៃ​ពួកគាត់​នៅលើ​ក្បាល​របស់​នាង ។ ពួកគាត់​បាន​ប្រសិទ្ធពរ​ឲ្យ​នាង​មាន​សុវត្ថិភាព ។ ម៉ាយ៉ា​មាន​អារម្មណ៍​ស្ងប់ ។ អារម្មណ៍​មិន​ល្អ​របស់​នាង​បាន​បាត់​អស់ ។

ម៉ាក់​បាន​សួរ​ថា « តើ​កូន​ដឹង​ថា​ត្រូវ​ពិនិត្យមើល​គ្រឿង​ទេស​នៅលើ​កញ្ចប់​ដោយ​របៀប​ណា ? »

« កូន​ទទួល​អារម្មណ៍​ដាស់តឿន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ! »

ប៉ា​បាន​ឱប​នាង​យ៉ាង​ណែន ។ « ប៉ា​សប្បាយចិត្ត​ណាស់​ដែល​កូន​បាន​ស្តាប់​តាម » ។

ម៉ាយ៉ា​បាន​ងក់ក្បាល ។ នាង​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​នាង និង​បាន​ខ្វល់ខ្វាយ​អំពី​នាង ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ គ្រីសាន សេរ៉ាហ្វីន