« សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ២៤–២៥ ។
រៀនអំពីព្រះគម្ពីរមរមន
សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ
ព្រះគម្ពីរមរមនជាសៀវភៅនៃបទគម្ពីរ ។ វាបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ ដូចជាព្រះគម្ពីរប៊ីបដែរ ។ ហេតុនេះហើយទើបព្រះគម្ពីរនេះត្រូវបានហៅថាជា « សក្ខីបទមួយទៀត អំពីព្រះយេស៊ូវគ្រីស្ទ » ។
ព្រះគម្ពីរមរមនមានដំណើររឿងអំពីព្យាការីទាំងឡាយដែលបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកផែនដី ។ ព្រះគម្ពីរនេះក៏បានប្រាប់អំពីរបៀបដែលទ្រង់បានយាងទៅទ្វីបអាមេរិក បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ហើយបានបង្រៀនប្រជាជននៅទីនោះ ។ ព្រះគម្ពីរនេះក៏បានបង្រៀនយើងពីរបៀបដែលយើងអាចធ្វើតាមទ្រង់ផងដែរ ។
ព្រះយេស៊ូវស្រឡាញ់អ្នក ហើយទ្រង់នឹងជួយអ្នក ។ នេះគឺជាសារលិខិតដ៏សំខាន់អំពីព្រះគម្ពីរមរមន ។
ការស្រាវជ្រាវនៅក្នុងព្រះគម្ពីរ !
-
តើគម្ពីរដំបូងនៃព្រះគម្ពីរមរមនជាគម្ពីរអ្វី ?
-
តើឪពុកម្តាយរបស់នីហ្វៃមានឈ្មោះអ្វី ?
-
តើនរណាជាបងប្អូនប្រុសនៅក្នុងក្រុមគ្រួសាររបស់នីហ្វៃនៅពេលព្រះគម្ពីរមរមនចាប់ផ្ដើមដំបូង ?
ខ្ញុំអាចអានព្រះគម្ពីរមរមន !
បន្ទាប់ពីអ្នកអាន សូមផាត់ពណ៌រូបភាពនេះ ។ អ្នកអាចអានខគម្ពីរទាំងនេះដែលស្របទៅនឹងអំណានប្រចាំសប្តាហ៍នីមួយៗមកពី ចូរមកតាមខ្ញុំ ។
-
សប្តាហ៍ទី ១ ៖ មរ៉ូណៃ ១០:៣–៥
-
សប្តាហ៍ទី ២ ៖ នីហ្វៃទី១ ២:២–៧, ១៦, ១៩–២០
-
សប្តាហ៍ទី ៣ ៖ នីហ្វៃទី១ ១០:១៧–១៩
-
សប្តាហ៍ទី ៤ ៖ នីហ្វៃទី១ ១៥:២៣–២៥