ប្រិយមិត្ត
ជម្រាបសួរ​ពី​ប្រទេស​ថៃ !
ខែ មករា ឆ្នាំ ២០២៤


« ជម្រាបសួរ​ពី​ប្រទេស​ថៃ ! » ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៨–៩ ។

ជម្រាបសួរ​ពី​ប្រទេស ថៃ !

រៀន​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​នៅ​ទូទាំង​ពិភពលោក ។

ប្រទេស​ថៃ​គឺ​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ មាន​ប្រជាជន​ប្រមាណ​ជា ៧២ លាន​នាក់​រស់នៅ​ទី​នោះ ។

ភាសា

alt text

ភាសា​ថៃ​គឺ​ជា​ភាសា​ផ្លូវការ​របស់​ប្រទេស​នេះ ។ ភាសាថៃ​មាន​អក្ខរក្រម ៧២ តួ ។

ពិធី​សង្ក្រាន្ត

alt text

ប្រជាជន​ថៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​របស់​ខ្លួន​ដោយ​ការ​លេងបាញ់​ទឹក​ដ៏​ធំ​បំផុត​លើ​ពិភពលោក ។ ពួកគេ​បាញ់​ទឹក​ដាក់​គ្នា​ដើម្បី​ចងចាំ​ពី​ការ​លាងជម្រះ​រឿង​អាក្រក់ៗ​ចេញ ។ ពិធីបុណ្យ​នេះ​មាន​រយៈពេល​បី​ថ្ងៃ !

គុហា​ខ្លា

alt text

វត្ត​គុហា​ខ្លា​គឺជា​វត្ត​ព្រះពុទ្ធ​សាសនា​ដែល​មនុស្ស​ជាច្រើន​ថ្វាយបង្គំ និង​បួងសួង ។ ដើម្បី​ទៅ​ដល់​ទីនោះ អ្នក​ត្រូវ​ឡើង​កាំជណ្ដើរ ១,២៦០ កាំ​ទៅលើ​ភ្នំ ។ មាន​ស្នាម​ក្រញាំ​ខ្លា​នៅក្នុង​រូងភ្នំ !

ផ្សារ​លើ​ទឹក

alt text

នៅ​ប្រទេស​ថៃ ប្រជាជន​អាច​ទិញទំនិញ​នៅលើ​ទូក​លើ​ទឹក ដូចជា​ហាង​តូចៗ​ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក ។ ទន្លេ​គឺជា​របៀប​មួយ​ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង ។ អគារ​ជាច្រើន​គឺ​សង់​នៅលើ​សសរ​ដើម្បី​ឲ្យ​វា​នៅលើ​ទឹក ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ម៉ាកឃីនហ្សី រ៉ែកឃឺស៍