« ការស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ »ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ១៧ ។
ល្បែងកម្សាន្ត
ចូលស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ
សូមធ្វើសកម្មភាពនេះជាមួយគ្រួសាររបស់ប្អូនដើម្បីរៀនបន្ថែម អំពីព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមជ្រើសរើសនរណាម្នាក់ធ្វើជា « អ្នករក » ។ បុគ្គលនោះចេញក្រៅបន្ទប់ ខណៈដែលអ្នកផ្សេងទៀតលាក់របស់ដូចជាដុំថ្ម ឬប្រដាប់លេង ។
-
នាំអ្នករកចូលបន្ទប់វិញ ។
-
មនុស្សម្នាក់ខ្សឹបប្រាប់ដើម្បីជួយដល់អ្នករកឲ្យដឹងកន្លែងដែលវត្ថុនោះបានលាក់ ។ អ្នកផ្សេងទៀតនិយាយជាសំឡេងធម្មតា ឬឮៗដើម្បីរំខានពួកគាត់ ។
-
នៅពេលបុគ្គលនោះរកឃើញវត្ថុនោះ សូមរើសអ្នកថ្មីឲ្យធ្វើជាអ្នករក ។
សូមនិយាយអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់ប្អូនតាមរយៈគំនិតនៅក្នុងចិត្តរបស់ប្អូន និងអារម្មណ៍នៅក្នុងចិត្តរបស់ប្អូន ។ ទ្រង់អាចដឹកនាំប្អូន និងជួយប្អូនធ្វើការជ្រើសរើសល្អៗ ។ នៅពេលប្អូនធ្វើតាមគំនិត និងអារម្មណ៍ទាំងនោះដែលមកពីទ្រង់ ប្អូនអាចមានអារម្មណ៍អំណរ និងសេចក្តីសុខសាន្ត ។
ពេលវេលាហូបចុក
សូមធ្វើ « នំឃុកឃី » ពីចំណិតផ្លែឈើដើម្បីបរិភោគជាមួយគ្រួសារប្អូន ! កាត់ផ្លែប៉ោម ឬផ្លែសារីជាចំណិតស្ដើងៗ ។ បន្ទាប់មកបន្ថែមខាងលើដូចជា ប៊ឺសណ្ដែកដី ទឹកឃ្មុំ គ្រាប់ធញ្ញជាតិ គ្រាប់ស្ករសូកូឡា ឬចំណិតដូងជាដើម ។