« ទីបន្ទាល់ផ្ទាល់ខ្លួនខ្ញុំ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៣៨ ។
សំណេរដោយប្អូន
ទីបន្ទាល់ផ្ទាល់ខ្លួន របស់ខ្ញុំ
ខ្ញុំឈ្មោះ ខ្លូអ៊ី ហើយខ្ញុំមានអាយុ ៩ ឆ្នាំ ។ ពេលទំនេរខ្ញុំចូលចិត្តលេងកីឡាវាយកូនបាល់ ច្រៀង និងរាប់អានមិត្ត ។
ខ្ញុំចូលចិត្តទៅព្រះវិហារ និងចូលចិត្តជួយនៅក្នុងថ្នាក់អង្គការបឋមសិក្សា ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ ។ ខ្ញុំចូលចិត្តបម្រើអ្នកដទៃផងដែរ ។ ខ្ញុំស្រឡាញ់ក្រុមគ្រួសារខ្ញុំខ្លាំងណាស់ ។ ខ្ញុំបានជួយប្អូនស្រីរបស់ខ្ញុំ អានណា ឲ្យរៀនជិះកង់ ។ ពេលខ្លះខ្ញុំជួយលាងចានម៉ាក់របស់ខ្ញុំ ។
ខ្ញុំក៏ចូលចិត្តអានព្រះគម្ពីរមរមនជាមួយគ្រួសារខ្ញុំដែរ ។ ថ្ងៃមួយ នៅពេលខ្ញុំអានរឿងរបស់អាំម៉ូន ខ្ញុំមានអារម្មណ៍ថា មានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ខ្ញុំ ។ នៅយប់នោះ ខ្ញុំបានប្រាប់គ្រួសារខ្ញុំថា « ឥឡូវនេះ ខ្ញុំដឹងថាហេតុអ្វីបានជាគេនិយាយថាព្រះគម្ពីរមរមនពិតហើយ » ។ ខ្ញុំមានអារម្មណ៍ក្នុងចិត្តថា ដំណើររឿងដែលយើងកំពុងអានពីព្រះគម្ពីរមរមនពិតជាបានកើតឡើងប្រាកដមែន ។
ខ្ញុំដឹងថាសាសនាចក្រពិត ។ ខ្ញុំដឹងថាដំណើររឿងនៅក្នុងព្រះគម្ពីរមរមនគឺជាការពិត ។ ខ្ញុំដឹងថាពួកព្យាការីត្រូវបានហៅពីព្រះ ។ ខ្ញុំដឹងថាពួកអ្នកផ្សព្វផ្សាយសាសនាអាចជួយយើងដើរតាមព្រះយេស៊ូវបាន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕