« ការធ្វើតាមព្រះយេស៊ូវនៅក្នុងប្រទេសថៃ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៦–៧ ។
ការធ្វើតាមព្រះយេស៊ូវនៅក្នុង ប្រទេសថៃ
ជួបជាមួយនឹងផាន់ញ៉ា
របៀបដែលផាន់ញ៉ា ធ្វើតាមព្រះយេស៊ូវ
ផាន់ញ៉ា បានអញ្ជើញបងប្អូនជីដូនមួយរបស់នាងមកព្រះវិហារជាមួយនាង ។ នៅពេលគាត់មក ផាន់ញ៉ា ជួយគាត់ទទួលបានអារម្មណ៍ស្វាគមន៍ ។ នាងបានជួយគាត់ឲ្យជួបជាមួយក្មេងៗផ្សេងទៀតនៅអង្គការបឋមសិក្សា និងរាប់អានមិត្ត ។
នៅផ្ទះ ផាន់ញ៉ា ជួយសម្អាតប្រអប់ដាក់បាយ និងស្បែកជើងរបស់នាង ។ ផាន់ញ៉ា បាននិយាយថា « ខ្ញុំសប្បាយចិត្តពេលបានជួយគេ » ។ នាងរស់នៅជាមួយម្តាយមីង និងជីដូនរបស់នាង ហើយនាងចូលចិត្តជួយដល់ពួកគាត់ ។ នាងក៏បានបត់ភួយរបស់នាងជារៀងរាល់ព្រឹកដែរ ។
ម៉ាក់របស់ផាន់ញ៉ា បានទទួលមរណភាពមិនយូរប៉ុន្មានទេ ។ នៅពេល ផាន់ញ៉ា នឹកដល់ម៉ាក់របស់នាង ម្តាយមីងរបស់នាងជួយនាងអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ នាងទទួលបានអារម្មណ៍នៃក្តីស្រឡាញ់បន្ទាប់ពីការអធិស្ឋាន ។ នាងបាននិយាយថា « នៅពេលខ្ញុំអធិស្ឋាន ខ្ញុំមានអារម្មណ៍ដូចជាព្រះយេស៊ូវគង់នៅជិតខ្ញុំ » ។
អំពីផាន់ញ៉ា
អាយុ ៖ ៧ ឆ្នាំ
មកពី ៖ ណុនថាបុរី ប្រទេសថៃ
ភាសា ៖ ថៃ
គោលដៅ ៖ ធ្វើជាអ្នករចនាផ្ទៃខាងក្នុង និងការតុបតែងបន្ទប់នៅក្នុងផ្ទះ និងអគារផ្សេងៗ
ចំណង់ចំណូលចិត្ត ៖ រាំ ជិះកង់របស់នាង រៀនព្យាណូ ហែលទឹក អាន និងតៃខ្វាន់ដូ
គ្រួសារ ៖ ផាន់ញ៉ា ម្តាយមីង និងជីដូន
អ្វីដែលផាន់ញ៉ាចូលចិត្ត
ដំណើររឿងនៃព្រះយេស៊ូវ ៖ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជទឹក ( សូមមើល ម៉ាថាយ ៣:១៣–១៧ )
ថ្ងៃឈប់សម្រាក ឬទំនៀមទម្លាប់គ្រួសារ ៖ ពិធីបុណ្យគ្រីស្ទម៉ាក់ និងដំណើរកំសាន្តគ្រួសារ
បន្លែ និងផ្លែឈើ ៖ ទំពាំងបាយជូរពណ៌បៃតង និងត្រសក់
ពណ៌ ៖ ពណ៌ស្វាយ
ចម្រៀងអង្គការបឋមសិក្សា ៖ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ )