ប្រិយមិត្ត
តើ​អ្នកគិត​ពី​អ្វី ?
ខែ មករា ឆ្នាំ ២០២៤


« តើ​អ្នក​គិត​ពី​អ្វី ? » ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៤២ ។

តើ​អ្នកគិត​ពី​អ្វី ?

នៅ​ពេល​ខ្ញុំ​ដាក់​គោលដៅ ចុង​បញ្ចប់​ខ្ញុំ​តែង​តែ​ភ្លេច​ពី​គោលដៅ​នោះ ។ តើ​ខ្ញុំ​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

—ជន​អាថ៌កំបាំង​នៅ​រដ្ឋធានី រេយឃៀវីក

ជូន​ចំពោះ​ជន​អាថ៌កំបាំង

កុំ​បារម្ភ ៖ នៅ​ពេល​ដល់​ពេល​ដាក់​គោលដៅ និង​ភ្លេច​គោលដៅ នោះ​មិនមែន​មាន​តែ​អ្នក​ម្នាក់​នោះ​ទេ ។ នេះ​ជា​អ្វី​ដែល​មនុស្ស​ជាច្រើន​កំពុង​មាន​បញ្ហា ។ យើង​ទាំងអស់​គ្នា​ពូកែ​រៀបចំ​ដាក់​គោលដៅ​ណាស់ ។ តាម​ពិត​ទៅ ការឈោង​ដល់ គោលដៅ​ទាំង​នោះ—នោះ​គឺ​ជា​ផ្នែក​ដ៏​ពិបាក ។ នេះ​គឺ​ជា​គំនិត​ដើម្បី​ជួយ​មួយ​ចំនួន !

ដោយ​ក្តីស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

  1. មាន​ក្តី​ស្រមៃ​ធំ ប៉ុន្តែ​ចាប់ផ្ដើម​ពី​ចំណុច​តូចៗ ។ វា​ល្អ​ណាស់​ដែល​ដាក់​ការប្រឈម​លើ​ខ្លួន​របស់​អ្នក ។ ប៉ុន្តែ​សូម​ចងចាំ​ថា គោលដៅ​តូចៗ​ក៏​ពោរពេញ​ដោយ​អានុភាព​ដែរ ។ « ដោយ​កិច្ចការ​តូចតាច និង​ងាយ ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ( អាលម៉ា ៣៧:៦ ) ។

  2. ធ្វើ​ឲ្យ​ជាក់លាក់ ។ « ខ្ញុំ​នឹង​ជួយ​នៅ​ផ្ទះ » ។ គោលដៅ​នោះ​គឺជា​គោលដៅ ធម្មតា ប៉ុន្តែ​វា​ជា​គោលដៅ​មិន​សូវ​ច្បាស់លាស់ ។ « ខ្ញុំ​នឹង​ជួយ​នៅផ្ទះ​ដោយ​ការរៀបចំ​របស់របរ​របស់​ខ្ញុំ​រាល់​ថ្ងៃ » ។ នេះ​គឺជា​គោលដៅ ដ៏​អស្ចារ្យ មួយ ។ វា​ជាក់លាក់ ។ វា​គឺ​ជា​ផែនការ ។

  3. សូម​ចែកចាយ​គោលដៅ​របស់​អ្នក ។ និយាយ​អំពី​គោលដៅ​របស់​អ្នក​ជា​មួយ​ឪពុក ឬ​ម្តាយ គ្រូបង្រៀន ឬ​មិត្តភក្តិ ។ សូម​ឲ្យ​ពួកគេ​ជួយ​ដល់​អ្នក ។ ពេល​ខ្លះ​ការ​មាន​នរណា​ម្នាក់​មក​ពិនិត្យ​មើល និង​លើកទឹកចិត្ត​អ្នក​គឺ​ការជំរុញ​ដែល​អ្នក​គ្រាន់តែ​ត្រូវការ ។

  4. ធ្វើ​ការរំឭក ។ ប្រសិន​បើ​អ្នក​ចង់​ចងចាំ​គោលដៅ​របស់​អ្នក សូម​សរសេរ​គោលដៅ​ទាំងនោះ​ទុក ។ បិទ​គោលដៅ​របស់​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​នឹង​មើល​ឃើញ​វា​ជា​រៀងរាល់​ថ្ងៃ ។ ដាក់​វា​ឲ្យ​មាន​ពណ៌​ចម្រុះ និង​ច្នៃប្រឌិត !

  5. មាន​សេចក្តីជំនឿ ។ ប្រធាន អិម រ័សុល បាឡឺដ « យើង​ត្រូវ​មាន​សេចក្តី​ជំនឿ​លើ​ព្រះ » ។ « យើង​ត្រូវតែ​មាន​សេចក្ដីជំនឿ​ជឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ អូ​ហើយ ពិតណាស់ យើង​ត្រូវ​តែ​មាន​សេចក្ដីជំនឿ​លើ​ខ្លួនឯង » ។* អ្នក​អាច​ធ្វើ​បាន ! ព្រះ​នឹង​ជួយ​ដល់​អ្នក ។

Alt text

រចនារូបភាព ដោយ ស្សនណា ជេ ស៊ី ថែននី

  •  Do Things That Make a Difference » Ensign ខែ មិថុនា ឆ្នាំ ១៩៨៣ ទំព័រ ៧១ ។