សកម្មភាព « ចូរមកតាមខ្ញុំ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ២៨–២៩ ។
សកម្មភាព ចូរមកតាមខ្ញុំ
សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ឬការសិក្សាព្រះគម្ពីរ—ឬគ្រាន់តែសម្រាប់ភាពរីករាយ !
ថ្ងៃទី ១–៧ ខែ មករា
ទីបន្ទាល់របស់អ្នក
សម្រាប់ទំព័របុព្វកថានៃព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនគឺដំបូងឡើយបានសរសេរនៅលើផ្ទាំងមាស ។ អ្នកដែលបានឃើញផ្ទាំងនេះបានសរសេរថា ពួកគាត់បានដឹងថា ព្រះគម្ពីរនេះពិត ( សូមមើលទីបន្ទាល់នៃពួកសាក្សីបីនាក់ និងទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ ) ។ សូមសរសេរ ឬគូររូបភាពពីទីបន្ទាល់របស់ប្អូនអំពីព្រះគម្ពីរមរមន និងដាក់វានៅក្នុងព្រះគម្ពីររបស់ប្អូន ។
ថ្ងៃទី ៨–១៤ ខែ មករា
ការចែកចាយរតនសម្បត្តិ
សម្រាប់ នីហ្វៃទី១ ១–៥
ព្រះគម្ពីរគឺជារតនសម្បត្តិដ៏អស្ចារ្យ ( សូមមើល នីហ្វៃទី១ ៥:២១ ) ។ សូមគូររូបរាងគ្រាប់ត្បូងមួយចំនួននៅលើក្រដាស ហើយកាត់វាចេញ ។ សូមឲ្យមនុស្សម្នាក់ៗសរសេរខគម្ពីរមួយនៃព្រះគម្ពីរមរមននៅលើត្បូងនោះ ។ សូមដាក់ត្បូងទាំងនោះចូលគ្នា ហើយប្តូរវេនជ្រើសរើសត្បូងមួយ ហើយអានខគម្ពីរនីមួយៗ ។
ថ្ងៃទី ១៥–២១ ខែ មករា
ផ្ទាំងដ៏ច្បាស់ និងពិសេស
សម្រាប់ នីហ្វៃទី១ ៦–១០
ព្រះអម្ចាស់បានប្រាប់នីហ្វៃឲ្យបង្កើតផ្ទាំងមួយឈុតទៀតសម្រាប់គោលបំណងដ៏ពិសេស និងឈ្លាសវៃ ( សូមមើល នីហ្វៃទី ១ ៩ ) ។ សូមធ្វើផ្ទាំងមួយឈុតផ្ទាល់ខ្លួនរបស់អ្នកចេញពីក្រដាសសៀវភៅ ឬក្រដាសកាតុង ។ ( ប្អូនថែមទាំងអាចរុំក្រដាស ឬក្រដាសកាតុងជាមួយក្រដាសអាលុយមីញ៉ូមផងដែរ ! ) សូមសរសេរ ឬគូរអ្វីដែលប្អូនរៀនពីព្រះគម្ពីរមរមននៅលើផ្ទាំងរបស់ប្អូន ។
ថ្ងៃទី ២២–២៨ ខែ មករា
សេចក្តីស្រឡាញ់របស់ព្រះ
សម្រាប់ នីហ្វៃទី១ ១១–១៥
សូមអានដំណើររឿងព្រះគម្ពីរអំពីសុបិនរបស់លីហៃ នៅលើទំព័រ ២៦ ។ ឥឡូវនេះសូមគូររូបដើមឈើមួយ ។ សូមឲ្យសមាជិកគ្រួសារម្នាក់ៗបន្ថែមស្លឹកមួយទៅដើមឈើ ហើយនិយាយរឿងមួយដែលព្រះវរបិតាសួគ៌បានប្រទានដល់យើង ដែលបង្ហាញថាទ្រង់ស្រឡាញ់យើង ។