« ខ្ញុំអាចអានព្រះគម្ពីរ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ១២ ។
ទៅហើយធ្វើ
ខ្ញុំអាចអានព្រះគម្ពីរ
ដូចជានីហ្វៃដែរ ប្អូនអាចទៅ ហើយធ្វើនូវអ្វីដែលព្រះអម្ចាស់បានបញ្ជាប្អូនៗឲ្យធ្វើ ។ ( សូមមើល នីហ្វៃទី១ ៣:៧ ) ។
ប្អូនៗអាចរៀនមកពីព្រះគម្ពីរតាមរបៀបជាច្រើន ។ សូមព្យាយាមធ្វើតាមគំនិតមួយ ឬច្រើនដូចខាងក្រោម ។ ឬសរសេរគំនិតរបស់ប្អូនៗផ្ទាល់ !
-
មើលព្រះគម្ពីរជាវីដេអូ ។
-
សម្តែងតាមសាច់រឿងនៅក្នុងព្រះគម្ពីរ ។
-
ស្ដាប់ព្រះគម្ពីរនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ។
-
សូមមើលរូបភាពនៅក្នុងសៀវភៅរឿងព្រះគម្ពីរ ។
នៅពេលខ្ញុំទៅព្រះវិហារ ខ្ញុំព្យាយាមស្វែងរកបន្ទប់ស្ងប់ស្ងាត់ដើម្បីអានព្រះគម្ពីររបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត នៅពេលខ្ញុំអានព្រះគម្ពីរ ។ ដំណើររឿងក្នុងព្រះគម្ពីរដែលខ្ញុំចូលចិត្ត គឺនៅពេលព្រះយេស៊ូវបានប្រសូតមក ពីព្រោះ ខ្ញុំទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធបំផុត នៅពេលខ្ញុំអានវា ។
ចាក ដបបលយូ អាយុ ១០ ឆ្នាំ នៅប្រេទីស្លាវ៉ា ប្រទេស ស្លូវ៉ាគី
សូមអធិស្ឋាន ហើយដាក់ផែនការពីរបៀបដែលប្អូននឹងសិក្សាព្រះគម្ពីរ ។ សូមសរសេរផែនការរបស់ប្អូននៅខាងក្រោម ។