« ដើមឈើជីវិត » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ២៦–២៧ ។
ដំណើររឿងក្នុងព្រះគម្ពីរ
ដើមឈើជីវិត
លីហៃគឺជាព្យាការី ។ ព្រះបានមានបន្ទូលឲ្យលោកយកគ្រួសាររបស់លោកទៅកាន់ដែនដីសន្យា ។ ខណៈពេលដែលពួកគាត់បានធ្វើដំណើរ លោកបានមានសុបិនអំពីដើមឈើដ៏ស្រស់ស្អាតមួយ ។ វាត្រូវបានហៅថា ដើមឈើជីវិត ។
ដើមឈើនេះមានផ្លែពណ៌សដ៏ឆ្ងាញ់ ។ លីហៃមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់នៅពេលលោកទទួលទានផ្លែឈើនេះ ! លោកចង់ឲ្យក្រុមគ្រួសាររបស់លោកសាកល្បងផងដែរ ។
លីហៃក៏បានឃើញដំបងដែកដែលនាំទៅកាន់ដើមឈើនោះផងដែរ ។ មនុស្សម្នានាំគ្នាកាន់ដំបងនោះសំដៅទៅដើមឈើនោះ និងទទួលទានផ្លែឈើនោះ ។
ដើមឈើនៅក្នុងសុបិនរបស់លីហៃគឺដូចជាសេចក្តីស្រឡាញ់របស់ព្រះ ។ ដំបងគឺដូចជាព្រះគម្ពីរ ។ នៅពេលយើងអានព្រះគម្ពីរ យើងអាចខិតមកជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។