ឆ្នាំ ២០២៣
ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ
ខែ ឧសភា ឆ្នាំ ២០២៣


ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

ក្នុងនាមជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ត្រូវ​ធ្វើជា​គំរូ​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ—ជាពិសេស នៅពេល​យើង​មាន​ទស្សនៈ​ខុសគ្នា ។ វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ស្គាល់ អ្នក​ដើរតាម​ដ៏ពិត របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ មើល​ថា​តើ​បុគ្គល​នោះ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​ចិត្ត​អាណិត​អាសូរ​ប៉ុនណា ។ …

… សិស្ស ដ៏​ពិត របស់​ទ្រង់​ស្ថាបនា លើកស្ទួយ លើក​ទឹកចិត្ត បញ្ចុះ​បញ្ចូល និង​បំផុស​គំនិត—មិន​ថា​ស្ថានភាព​លំបាក​ប៉ុនណា​ទេ ។ សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ ។ …

ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ​ឲ្យ​យើង​អាច​យកឈ្នះ​លើ​អំពើ​អាក្រក់ ទាំងអស់ បាន—រួមទាំង​ការទាស់ទែង​គ្នា​ផងដែរ ។ …

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ពិតជា​សំខាន់​ខ្លាំង​ណាស់ ! របៀប​ដែល​យើង​និយាយ​ចំពោះ និង​អំពី​អ្នកដទៃ​នៅ​ផ្ទះ នៅ​ព្រះវិហារ នៅ​កន្លែង​ធ្វើការ និង​នៅ​តាម​អនឡាញ គឺ​សំខាន់​ខ្លាំង​ណាស់ ។ ថ្ងៃនេះ ខ្ញុំ​សុំឲ្យ​ពួកយើង​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នកដទៃ​តាម​របៀប​មួយ​ដែល​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង​នេះ ។ …

សេចក្ដី​សប្បុរស​គឺ​ជា​ថ្នាំ​បន្សាប​ដល់​ការទាស់ទែង​គ្នា ។ សេចក្ដី​សប្បុរស​គឺជា​អំណោយទាន​ខាង​វិញ្ញាណ ដែល​ជួយ​យើង​ឲ្យ​សម្រាត​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម ដែល​អាត្មានិយម ការពារ​ខ្លួនឯង ឆ្មើងឆ្មៃ និង​ច្រណែន​ឈ្នានីស​ចោលចេញ ។ សេចក្ដី​សប្បុរស​គឺជា​ចរិត​លក្ខណៈ​ដ៏​សំខាន់​របស់​អ្នក​ដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដី​សប្បុរស​កំណត់​ពី​អ្នកដែល​ផ្សះផ្សា​គេ ។

… ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អធិស្ឋាន​ឲ្យ​មាន​ភាពក្លាហាន និង​ប្រាជ្ញា​ដើម្បី​និយាយ ឬ​ធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ។ នៅពេល​យើង​ធ្វើតាម​ម្ចាស់​នៃ​មេត្រីភាព នោះ​យើង​នឹង​ក្លាយជា​អ្នក​ដែល​ផ្សះផ្សា​គេ​របស់​ទ្រង់ ។ …

… ថ្ងៃនេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិនិត្យ​មើល​ភាពជា​សិស្ស​របស់​បងប្អូន ក្នុង​បរិបទ​នៃ​របៀប​ដែល​បងប្អូន​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យឲ្យ​បងប្អូន​កែ​តម្រូវ ដើម្បី​ឲ្យ​ឥរិយាបថ​របស់​បងប្អូន​បាន​ខ្ពង់ខ្ពស់ ពេញ​ដោយ​ការគោរព និង​ជា​តំណាង​ឲ្យ​អ្នក​ដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

បោះពុម្ព