ឆ្នាំ​២០២៣
« នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ »
ខែ ឧសភា ឆ្នាំ ២០២៣


« នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ »

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

« ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​ហេណុក …

« … ហើយ​អ្នក នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » [ ម៉ូសេ ៦:៣២, ៣៤ បាន​បន្ថែម​ការគូស​បញ្ជាក់ ] ។ …

ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​បាន​ប្រទាន​ការអញ្ជើញ​ដល់​យើង​ម្នាក់ៗ ឲ្យ​នៅជាប់​នឹង​ទ្រង់ ។ ប៉ុន្ដែ​តើ​យើង​ពិត​ជា​រៀន និង​មក​នៅជាប់​នឹង​ទ្រង់​យ៉ាង​ដូចម្ដេច ?

ពាក្យ​ថា នៅ​ជាប់ បង្ហាញ​ពី​ការនៅ​នឹង​មួយ​កន្លែង ឬ​ឋិតថេរ និង​យូរ​អង្វែង ដោយ​មិន​ងាករេ ។ … ដូច្នេះយើង​នៅ​ជាប់​នឹង​ព្រះគ្រីស្ទ ពេល​យើង​មាន​ភាពរឹងមាំ និង​ខ្ជាប់ខ្ជួន​ក្នុង​ការលះបង់​របស់​យើង​ចំពោះ​ព្រះប្រោសលោះ និង​ព្រះរាជ​បំណង​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ទាំង​គ្រា​ល្អ និង​អាក្រក់ ។

យើង​ចាប់​ផ្ដើម​នៅជាប់​នឹង​ព្រះអម្ចាស់ ដោយ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​យើង ដើម្បី​លើកនឹម​របស់​ទ្រង់​ដាក់មក​លើ​ខ្លួន​យើង​តាមរយៈ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ …

យើង​នៅ​ជាប់​នឹង​ទ្រង់ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ …

យើង​នៅជាប់​នឹង​ទ្រង់ ដោយ​រៀបចំ​ខ្លួន​ចូលរួម​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ដោយ​ស្មោះ …

ការសន្យា​របស់​ព្រះអង្គសង្រ្គោះ​ដល់​អ្នក​ដើរ​តាម​ទ្រង់​គឺ​មាន​ពីរ​ផ្នែក ៖ បើ​យើង​នៅ​ជាប់​នឹង​ទ្រង់ នោះ​ទ្រង់​នឹង​នៅ​ជាប់​នឹង​យើង ។ ប៉ុន្តែ តើ​វា​ពិត​ជា​អាច​ធ្វើ​ទៅ​រួច​ដែរ​ឬ​ទេ ដើម្បី​ឲ្យ​ព្រះគ្រីស្ទ​នៅជាប់​នឹង​បងប្អូន និង​រូប​ខ្ញុំ—ផ្ទាល់​ខ្លួន​ម្នាក់ៗ​នោះ ? ចម្លើយ​យ៉ាង​ច្បាស់​ចំពោះ​សំណួរ​នេះ​គឺ​ថា អាច​ធ្វើ​បាន ! …

… ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ដែល​យើង​មាន​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ដ៏មាន​ព្រះជន្ម​រស់ គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ទស្សនវិស័យ សេចក្ដីសង្ឃឹម ភាពសុខសាន្ត និង​អំណរ​ដ៏​យូរ​អង្វែង …

… ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការសន្យា​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​នៅជាប់​ក្នុង​យើង​ថា ជា​ការពិត ហើយ​វាមាន​ដល់​សមាជិក​គ្រប់​រូប​ដែល​រក្សា​សេចក្ដីសញ្ញា នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់នេះ ។

… បើ​យើង​នៅ​ក្នុង​ទ្រង់ នោះ​ទ្រង់​នឹង​នៅ​ក្នុង​យើង​ដែរ ។

បោះពុម្ព