ឆ្នាំ​២០២៣
ដំណើររឿង​បុណ្យអ៊ីស្ទើរ​ដ៏​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់​ដំណាល​ប្រាប់
ខែ ឧសភា ឆ្នាំ ២០២៣


ដំណើររឿង​បុណ្យអ៊ីស្ទើរ​ដ៏​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់​ដំណាល​ប្រាប់

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

តើ​យើង​ធ្វើ​ជា​គំរូ​ពី​ការបង្រៀន និង​ការប្រារព្ធ​ពិធី​សម្រាប់​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា ដំណើររឿង​បុណ្យអ៊ីស្ទើរ​សមស្រប​នឹង​តុល្យភាព ភាពពេញលេញ និង​ប្រពៃណី​សាសនា​ដ៏​មាន​អត្ថន័យ​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា ដំណើររឿង​នៃ​បុណ្យគ្រីស្ទម៉ាស់ដោយ​របៀប​ណា ?

… បន្ថែម​ពី​លើ​ខគម្ពីរ​សំខាន់ៗ​អំពី​បុណ្យអ៊ីស្ទើរ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី យើង​ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវ​បាន​ផ្តល់​អំណោយ​ទាន​ពិសិដ្ឋ​ជា​បុណ្យអ៊ីស្ទើរ​ដ៏​អស្ចារ្យ​បំផុត ! … ជា​ការពិត​ណាស់ ខ្ញុំ​កំពុង​សំដៅ​ទៅលើ​ព្រះគម្ពីរ​មរមន ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត ចំពោះ​ដំណើររឿង​នៃ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​បាន​លេច​មក​ឲ្យ​អ្នក​រស់នៅ​ក្នុង​ពិភពលោក​ថ្មី នៅក្នុង​សិរីល្អ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ ។ …

… យើង​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​ជំពូក​ទាំង​នេះ​នៅ​ក្នុង នីហ្វៃទី ៣ ក្លាយជា​ផ្នែក​មួយ​នៃ​ប្រពៃណី​បុណ្យអ៊ីស្ទើរ​របស់​យើង​ដូច​ជា​មាន​នៅ​ក្នុង លូកា ២ ដែល​ជា​ប្រពៃណី​បុណ្យគ្រីស្ទម៉ាស់​របស់​យើង ។ តាមការពិត ព្រះគម្ពីរ​មរមន​ចែកចាយ​ដំណើររឿង​នៃ​បុណ្យអ៊ីស្ទើរ​ដ៏​អស្ចារ្យ​បំផុត​ដែល​មិន​ធ្លាប់​ដំណាល​ប្រាប់ ។ សូម​កុំ​ឲ្យ​ដំណើររឿង​បុណ្យអ៊ីស្ទើរ​ដ៏​អស្ចារ្យ​បំផុត​នោះ​មិនត្រូវ​បាន​ដំណាល​ប្រាប់​ឡើយ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គិត​ពី​ព្រះគម្ពីរ​មរមន​តាម​របៀប​ថ្មី ហើយ​ពិចារណា​លើ​សាក្សី​ដែល​បង្ហាញ​អំពី​ការពិត​នៃ​ព្រះគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ ក៏​ដូចជា​ភាពអស្ចារ្យ និង​ជម្រៅ​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ផងដែរ ។ …

ដំណើរ​ទស្សនកិច្ច​របស់​ទ្រង់​ជា​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ដែល​ណែនាំ​ដោយ​ព្រះ​ជា​ព្រះវរបិតា គឺជា​សារលិខិត​នៃ​បុណ្យអ៊ីស្ទើរ​ដ៏​រុងរឿង និង​ជោគជ័យ​បំផុត ។ វា​នឹង​ជួយ​សមាជិក​គ្រួសារ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង ដែល​បាន​ផ្ដាច់​ចំណង​នៃ​សេចក្តី​ស្លាប់ ។

បោះពុម្ព