ឆ្នាំ​២០២៣
តើ​បងប្អូន​ដឹង​ទេ​ថា ហេតុ​អ្វី​ក្នុង​នាម​ជា​គ្រីស្ទាន​ខ្ញុំ​ជឿ​លើ​ព្រះគ្រីស្ទ ?
ខែ ឧសភា ឆ្នាំ ២០២៣


តើ​បងប្អូន​ដឹង​ទេ​ថា ហេតុ​អ្វី​ក្នុង​នាម​ជា​គ្រីស្ទាន​ខ្ញុំ​ជឿ​លើ​ព្រះគ្រីស្ទ ?

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

កាលប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ នា​ល្ងាច​មួយពេល​ចេញ​ពី​ធ្វើការ ខ្ញុំ​បាន​ជិះ​រថយន្ត​ក្រុង​ដូច​សព្វ​មួយ​ដង ពី ញ៉ូវ យ៉ក ទៅ​ផ្ទះ​នៅ ញ៉ូវ ជើស៊ី ។ ស្ត្រី​ដែល​អង្គុយ​ក្បែរខ្ញុំ សង្កេត​ឃើញ​អ្វី​ដែល​ខ្ញុំ​កំពុង​សរសេរ​ក្នុង​កុំព្យូទ័រ រួចបាន​សួរ​ថា « តើ​លោក​ជឿ​លើ…ព្រះគ្រីស្ទ​ឬ ? » …

… កុមារ និង​យុវវ័យ ៖ សូម​ក្មួយៗ​សួរ​ឪពុក​ម្ដាយ ឬ​អ្នក​ដឹកនាំ​នៅពេល​ក្រោយ​ថា « ហេតុ​អ្វី​ព្រះយេស៊ូវ​ត្រូវតែ​សុគត​ដូច្នេះ ? » …

មែនហើយ ខ្ញុំ​បាន​ប្រាប់​មិត្ត​ថ្មី​ខ្ញុំថា​ក្រៅ​ពី​រូបកាយ យើង​ក៏​មាន​វិញ្ញាណ​ផងដែរ ហើយ​ព្រះ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ។ … ដោយសារ​ទ្រង់​ស្រឡាញ់​គាត់ និង​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ នោះ​ទ្រង់​បាន​បង្កើត​ផែនការ​មួយ​ឲ្យ​យើង ទទួល​បាន​រូបកាយ​តាម​រូបអង្គ​ដ៏​រុងរឿង​នៃ​ទ្រង់ កើត​ក្នុង​គ្រួសារ​មួយ ហើយ​ត្រឡប់​ទៅ​វត្តមាន​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ទ្រង់ ដើម្បី​រីករាយ​នឹង​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​ជាមួយ​ក្រុម​គ្រួសារ​យើង​ដូច​គ្រួសារ​ទ្រង់​ផងដែរ ។ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ថា យើង​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ចម្បង​ពីរ​នៅ​ក្នុង​ពិភព​លោក​ធ្លាក់ចុះ​នេះ ៖ ( ១ ) សេចក្តីស្លាប់​ខាង​សាច់ឈាម—គឺ​វិញ្ញាណ​យើង​បែកចេញ​ពី​រូបកាយ​របស់​យើង ។ … និង ( ២ ) សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ—គឺ​យើង​បែក​ចេញ​ពី​ព្រះ ដោយសារ​អំពើ​បាប កំហុស និង​ការធ្វើ​ខុស​ក្នុង​ជីវិត​រមែង​ស្លាប់ ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​វត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ …

ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ដល់​មិត្ត​ខ្ញុំ ហើយ​ធ្វើ​ជា​សាក្សី​ដល់​បងប្អូន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​[ ជា ]​ព្រះអង្គសង្រ្គោះ ថា​ទ្រង់ ត្រូវ រង​ទុក្ខ សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ—គឺ​ជា​ដង្វាយធួន ដ៏​និរន្តរ៍ របស់​ទ្រង់—ដែល​ប្រោសលោះ​មនុស្ស​ជាតិ​ទាំងអស់​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម ហើយ​ផ្តល់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​ដល់ អស់​អ្នក ដែល​នឹង​ដើរ​តាម​ទ្រង់ ឲ្យ​នៅ​ជាមួយ​ព្រះ និង​ក្រុម​គ្រួសារ​យើង ។ …

ជំហាន​ទាំងឡាយ​ដែល​ព្រះ​បាន​បើក​សម្តែង​ដែល​យើង​ត្រូវតែ​ធ្វើ​តាម​ព្រះយេស៊ូវ ហើយ​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច នោះ​ត្រូវ​បាន​ហៅ​ថា គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ ជំហាន​ទាំង​នោះ​រួម​មាន « សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក [ ចូល​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ] ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » [ ប្រកាស​ដំណឹង​ល្អ​ទ្រង់ ( ឆ្នាំ ២០១៩ ) ទំព័រ ៦៣ ] ។

បោះពុម្ព