ឆ្នាំ ២០២៣
ប្រមូល​ផ្តុំ​គ្នា​ទៅផ្ទះ​ដោយ​សុវត្ថិភាព
ខែ ឧសភា ឆ្នាំ ២០២៣


ប្រមូល​ផ្តុំ​គ្នា​ទៅផ្ទះ​ដោយ​សុវត្ថិភាព

សេចក្ដី​ដកស្រង់ ។

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​យើង​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ប្រមូល​ផ្តុំ​គ្នា​ទៅផ្ទះ​ដោយ​សុវត្ថិភាព …

អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​មិន​ថា​ជា​ពូជពង្ស​ណា​នោះ​ទេ ក្លាយ​ជា​ផ្នែក​នៃ​អ៊ីស្រាអែល​ដែល​បាន​ប្រមូល​ផ្តុំ​នោះ ។ ដោយ​មាន​ការប្រមូល​ផ្តុំ និង​ព្រះវិហារ​បរិសុទ្ធ​ជា​ច្រើន​ដែល​បាន​សាងសង់ និង​ប្រកាស​នោះ យើង​ស្ថិត​នៅ​ទីតាំង​ពិសេស​មួយ​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ផ្នែក​ទាំង​សងខាង​នៃ​វាំងនន ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅក្រោម​ផែនការ​របស់​ព្រះវរបិតា​ឡើយ ។ …

… យើង​មាន​អំណរគុណ​ដែល​សមាជិក និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ឥឡូវ​នេះ​កំពុង​ប្រឹងប្រែង​បន្ថែម​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ ។ … យ៉ាងណា​ក៏ដោយ ការប្ដេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​អាច​បាន​កើនឡើង​យ៉ាង​ខ្លាំង ។

ផ្នែក​សំខាន់​មួយ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នេះ​គឺ​សម្រាប់​សមាជិក​ម្នាក់ៗ​ដើម្បី​ធ្វើ​ជា​គំរូ​នៃ​ពន្លឺ​ដ៏​ចែងចាំង​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​រស់នៅ ។ យើង​មិន​អាច​លាក់បាំង​បាន​ទេ ។ គំរូ​ដូចជា​ព្រះគ្រីស្ទ​របស់​យើង​អំពី​សេចក្តី​សប្បុរស សេចក្តី​សុចរិត សុភមង្គល និង​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​គ្រប់​មនុស្ស​ទាំងអស់ អាច​បង្កើត​មិន​ត្រឹម​តែ​ជា​ពន្លឺ​នាំ​ផ្លូវដ៏​ចែងចាំង​សម្រាប់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើត​នូវ​ការយល់ដឹង​ថា មាន​ទី​សុវត្ថិភាព​នៅ​ក្នុង​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើងឡើង​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

យើង​គោរព​ដល់​សិទ្ធិ​ក្នុង​ការជ្រើសរើស ។ ក្នុង​ពិភពលោក​នេះ មនុស្ស​ជា​ច្រើន​នឹង​មិន​ឆ្លើយតប ហើយ​ចូលរួម​ក្នុងការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ទេ ។ ប៉ុន្តែ​មនុស្ស​ជាច្រើន​ទៀត​នឹង​ចូលរួម ហើយ​ព្រះអម្ចាស់​រំពឹង​ថា​អស់អ្នក​ដែល​បាន​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់​នឹង​ខិតខំ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ចែងចាំង ដែល​នឹង​ជួយ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះ ។ ការណ៍នេះ​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រុសស្រី​របស់​យើង​នៅ​ទូទាំង​ផែនដី​រីករាយ​នឹង​ពរជ័យ និង​ពិធីបរិសុទ្ធ​ដ៏​អស្ចារ្យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​ជា ប្រមូល​ផ្តុំ​គ្នា​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព ។

បោះពុម្ព