ឆ្នាំ​២០២៣
ចូរ​កុំ​បោះបង់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ
ខែ ឧសភា ឆ្នាំ ២០២៣


ចូរ​កុំ​បោះបង់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

ខណៈ​យើង​មិន​អាច​រីករាយ​នឹង​ការបាន​នៅ​ក្បែរ​ទ្រង់​ខាង​សាច់ឈាម ដូច​អ្នក​ដែល​បាន​ដើរ​ជាមួយ​ព្រះគ្រីស្ទ អំឡុង​ការងារ​បម្រើ​របស់​ទ្រង់​នៅលើ​ផែនដី​ក៏​ពិតមែន តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​ជារៀង​រាល់ថ្ងៃ ! បាន​ច្រើន​បំផុត​តាម​ដែល​យើង​ត្រូវការ ! …

… យើង​នឹង​មាន​ភាពជិតស្និទ្ធ​នឹង​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង តាមរយៈ​ការថ្វាយ​បង្គំ​ជា​ញឹកញាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ការសិក្សា​បទគម្ពីរ ការមក​ព្រះវិហារ និង​ចូលរៀន​ថ្នាក់​សិក្ខាសាលា ការពិចារណា​ពី​ពរ​របស់​លោក​អយ្យកោ​យើង ការទទួល​បាន​ពិធីបរិសុទ្ធ​ដោយ​មាន​ភាពស័ក្ដិសម និង​ការគោរព​តាម​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ ។ ទាំងអស់​នេះ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​បំភ្លឺ​គំនិត​របស់​យើង ហើយ​វា​នាំ​ឲ្យ​មាន​សេចក្តី​សុខសាន្ត និង​ការការពារ​បន្ថែម​ទៀត ។ ប៉ុន្ដែ តើ​យើង​ចាត់ទុក​ទង្វើ​ទាំងនេះ​ថា​ជា​ឱកាស​ដ៏​ពិសិដ្ឋ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? …

មាន​អំណាច​ក្នុង​ការបង្កើត​ទម្លាប់​ដ៏​បរិសុទ្ធ​ទាំងនេះ​ឲ្យ​ក្លាយជា​សាក្សី​អំពី​ព្រះ ហើយ​មិនមែន​ជា​បញ្ជី​ដែល​ត្រូវ​ធ្វើ​នោះទេ ។ ដំណើរការ​នេះ​នឹង​មាន​បន្ដិច​ម្ដងៗ ប៉ុន្តែ​នឹង​រីក​ចម្រើន​ពេល​មាន​ការចូលរួម​យ៉ាង​សកម្ម​ជារៀង​រាល់ថ្ងៃ ហើយ​ដក​ពិសោធន៍​ប្រកប​ដោយ​គោលបំណង​ជាមួយ​ព្រះគ្រីស្ទ ។ នៅ​ពេល​យើង​ធ្វើ​សកម្មភាព​យ៉ាង​ខ្ជាប់ខ្ជួន​លើ​ការបង្រៀន​របស់​ទ្រង់ នោះ​យើង​នឹង​ទទួល​បាន​ទីបន្ទាល់​អំពី​ទ្រង់ យើង​ស្ថាបនា​ទំនាក់ទំនង​ជាមួយ​ទ្រង់ និង​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង ។ យើង​ចាប់ផ្ដើម​ក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ ។

ពួកមារ​សត្រូវ​បង្កើត​សំឡេង​រំខាន​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​យើង​អាច​ពិបាក​ស្ដាប់ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់។ … យើង​ចង់​បង្កើត​ឲ្យ​មាន​ទម្លាប់​នៃ​ភាពជា​សិស្ស និង​ទីបន្ទាល់​ដែល​នឹង​នាំ​ឲ្យ​យើង​ផ្តោត​ទៅលើ​ការពឹងផ្អែក​របស់​យើង​លើ​ព្រះអង្គសង្គ្រោះ​ជារៀង​រាល់ថ្ងៃ ។

… សូម​រកមើល​ព្រះគ្រីស្ទ​នៅ​គ្រប់​ទីកន្លែង―ខ្ញុំ​សន្យា​ថា ទ្រង់​គង់នៅ​ទីនោះ ! អំណរ​ដ៏ពិត​ប្រាកដ​គឺ​អាស្រ័យលើ​ឆន្ទៈ​របស់​យើង​ដើម្បី​ចូល​ទៅ​កាន់តែ​ជិត​ព្រះគ្រីស្ទ ហើយ​បាន​ឃើញ​ច្បាស់​ដោយ​ខ្លួន​យើង​ផ្ទាល់ ។

បោះពុម្ព