ឆ្នាំ​២០២៣
ហូសាណា​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត
ខែ ឧសភា ឆ្នាំ ២០២៣


ហូសាណា​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

ជិត ២០០០ ឆ្នាំ​ទៅហើយ ថ្ងៃ​អាទិត្យ​ធាងចាក​បាន​គូសចំណាំ​ថា​ជា​ការចាប់ផ្តើម​នៃ​សប្តាហ៍​ចុងក្រោយ​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ …

… ការយាងចូល​ក្រុង​យេរូសាឡិម​ដោយ​ជ័យជំនះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ព្រឹត្តិការណ៍​ទាំងឡាយ​នៃ​សប្ដាហ៍​បន្ទាប់​នោះ គឺជា​គោលលទ្ធិ​គំរូ​ដែល​យើង​អាច​អនុវត្ត​ក្នុង​ជីវិត​នាពេល​បច្ចុប្បន្ន​នេះ ។ …

ទី១ ការព្យាករ ។ …

ទី២ ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ …

ទី៣ ភាព​ជា​សិស្ស ។ …

ទី៤ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ …

សប្តាហ៍​ចុងក្រោយ​ដ៏​សំខាន់​បំផុត​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែងស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រាប់​នូវ​រឿងប្រៀប​ប្រដូច​មួយ​អំពី​ស្រី​ព្រហ្មចារី​ដប់នាក់ ។ … ទ្រង់​បាន​ប្រើ​រូបភាព​នៃ​ចង្កៀង​បំភ្លឺ និង​ចង្កៀង​ឆេះ ដោយ​មាន​ប្រេង​បន្ថែម​ធ្វើ​ឲ្យ​មាន​អណ្ដាត​ភ្លើង​ជា​ការពិពណ៌នា​អំពី​ឆន្ទៈ​ដើម្បី​រស់នៅ​តាម​របៀប​របស់​ទ្រង់ សេចក្ដីពិត​របស់​ទ្រង់ និង​ចែកចាយ​ពន្លឺ​របស់​ទ្រង់ ។ …

យើង​ទាំងអស់គ្នា ដូចជា​ស្រី​ព្រហ្មចារី​ទាំងដប់​នាក់​អ៊ីចឹង មាន​ចង្កៀង ប៉ុន្តែ​តើ​យើង​មាន​ប្រេង​ដែរ​ឬ​ទេ ? ខ្ញុំ​ភ័យខ្លាច​ថា មាន​មនុស្ស​ខ្លះ​មាន​ប្រេង​តិចតួច​ព្រោះ​រវល់​តែ​នឹង​សម្ពាធ​នៃ​ពិភពលោក មិនបាន​ត្រៀមខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ។ ប្រេង​បាន​មក​ពី​ការជឿ និង​ការធ្វើ​សកម្មភាព​ទៅលើ​ការព្យាករ និង​ពាក្យ​សម្ដី​របស់​ព្យាការី​ដែល​នៅរស់ ជាពិសេស​ប្រធាន ណិលសុន ទីប្រឹក្សា​របស់​លោក និង​ពួក​សាវក​ទាំង​ដប់ពីរ​នាក់ ។ ប្រេង​បំពេញ​ព្រលឹង​យើង​នៅពេល​យើង​ឮ ហើយ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយធ្វើ​សកម្មភាព​តាម​ការណែនាំ​ដ៏​ទេវភាព​នោះ ។ ប្រេង​ចាក់​ចូល​ទៅក្នុង​ដួងចិត្ត​យើង​នៅពេល​ជម្រើស​របស់​យើង បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​យើង​ស្រឡាញ់​អ្វី​ដែល​ទ្រង់​ស្រឡាញ់ ។ ប្រេង​បានមក​ពី​ការប្រែចិត្ត និង​ការស្វែងរក​ការព្យាបាល​ពីដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

បោះពុម្ព