ឆ្នាំ​២០២៣
ចូរ​ចងចាំ​អ្វី​ដែល​សំខាន់​បំផុត
ខែ ឧសភា ឆ្នាំ ២០២៣


ចូរ​ចងចាំ​អ្វី​ដែល​សំខាន់​បំផុត

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

ថ្ងៃនេះ​ខ្ញុំ​នឹង​ចែកចាយ​ពី​អារម្មណ៍ និង​គំនិត​មួយ​ចំនួន​អំពី​អ្វី​ដែល​សំខាន់​បំផុត ។

ទីមួយ ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ សំខាន់​បំផុត ។ ទំនាក់ទំនង​នេះ​សំខាន់​បំផុត​នៅពេល​នេះ និង​អស់កល្ប​ជានិច្ច ។

ទីពីរ ទំនាក់ទំនង​គ្រួសារ​គឺ​ស្ថិត​ក្នុង​ចំណោម​រឿង​ដែល​សំខាន់​បំផុតទាំង​នោះ​ ។ …

ខ្ញុំ​ទទួល​ស្គាល់​ថា អ្នក​ខ្លះ​ប្រហែល​ជា​គ្មាន​ពរជ័យ​នៃ​គ្រួសារ​ដ៏ស្និទ្ធ​ស្នាលមួយ​នោះ​ទេ ដូច្នេះ​ខ្ញុំ​រួម​បញ្ចូល​ទាំង​គ្រួសារ​សាច់​ឆ្ងាយ មិត្តភក្តិ និង​សូម្បី​តែ​ក្រុមគ្រួសារ​វួដ​ថា​ជា « គ្រួសារ » ផងដែរ ។ ទំនាក់ទំនង​ទាំងនេះ​គឺ​ចាំបាច់​សម្រាប់​សុខភាព​ផ្លូវចិត្ត និង​រាងកាយ ។ …

រឿង​មួយ​ទៀត​ដែល​សំខាន់​បំផុត​នោះ​គឺ​ការធ្វើ​តាម​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ​នៅ​ក្នុង​ទំនាក់ទំនង​ដ៏​សំខាន់​បំផុត​របស់​យើង និង​នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ស្រឡាញ់​អ្នក​ជិត​ខាង​ឲ្យ​ដូច​ជា​ខ្លួន​យើង រួម​ទាំង​នៅ​ក្នុង​ការងារ​បម្រើ​ជា​ឯកជន និង​សាធារណៈ​របស់​យើង​ផងដែរ ។ …

ជា​ចុងក្រោយ នៅ​ចុង​សប្តាហ៍​ថ្ងៃ​អាទិត្យ​ធាងចាក​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការប្រែ​ចិត្តជឿ​ទៅ​លើ​ព្រះអម្ចាស់ ការថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ និង​ការបម្រើ​ទ្រង់​ក៏​ស្ថិត​នៅក្នុង​ចំណោម​រឿង​ដែល​សំខាន់​បំផុត​ផង​ដែរ ។ …

ការមាន​ទីបន្ទាល់​តែ​មួយ​មុខគត់ គឺ​មិន​គ្រប់គ្រាន់​ទេ ។ នៅពេល​ការប្រែ​ចិត្ដជឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​រីកលូតលាស់​ឡើង នោះ​យើង​ចង់​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​—អំពី​សេចក្តីល្អ សេចក្តីស្រឡាញ់ និង​សេចក្តីសប្បុរស​របស់​ទ្រង់ដោយ​ឯកឯង ។ …

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​កាន់​តែ​ញឹកញាប់​ឡើង ។ …

អ្នក​ទាំងឡាយ​ដែល​ដឹង​អ្វី​មួយ ដែល​កើត​ចេញពី​ទីបន្ទាល់​របស់​បងប្អូន អាច​ទូល​សូម​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន ដើម្បី​បញ្ជាក់​ពី​សេចក្ដីពិត​នៃ​ទីបន្ទាល់​របស់​បងប្អូន ។ បន្ទាប់​មក​ពួកគេ​អាច​ដឹង​ដោយ​ខ្លួន​ឯង​បាន ។

បោះពុម្ព