ឆ្នាំ​២០២៣
ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ
ខែ ឧសភា ឆ្នាំ ២០២៣


ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

ដូច​ដែល​ព្យាការី​នីហ្វៃ​បាន​បង្រៀន​យើង យើង​គួរតែ « ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។ … សារលិខិត​ខ្ញុំ​នៅ​ថ្ងៃនេះ​មាន​នូវ​ការដកស្រង់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​នៃ​យើង—ជា​អ្វី​ដែល​ទ្រង់ បាន​មាន​បន្ទូល …

« [ បទបញ្ញត្តិ​ធំ​នៅ​ក្នុង​ក្រឹត្យវិន័យ​គឺ ៖ ] ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

« នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ ។

« ហើយ​បញ្ញត្តិ​ទីពីរ​ក៏​បែប​ដូច​គ្នា​គឺ​ថា ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង ។

« បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សម្រេច​នៅ​បទបញ្ញត្តិ​ទាំង​២​ប្រការ​នេះ​ឯង » ។ …

« ប្រាកដ​មែន យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា អ្នករាល់គ្នា​ត្រូវ​ចាំ​យាម ហើយ អធិស្ឋាន ជានិច្ច ខ្លាច​ក្រែង​អារក្ស​ល្បួង​អ្នក ហើយ​អ្នករាល់គ្នា​នឹង​ត្រូវ​វា​ចាប់​នាំ​យក​ទៅ​ឃុំឃាំង » ។ …

« ដូច្នេះ សូម្បី​ជា​អ្វី​ដែល​អ្នករាល់គ្នា​នឹង​ធ្វើ នោះ​អ្នករាល់គ្នា​ត្រូវធ្វើ​ដោយ​នូវ​នាម​យើង ដូច្នេះ អ្នករាល់គ្នា​ត្រូវ​ហៅ​សាសនាចក្រ​តាម​នាម​យើង » ។ …

« ឥឡូវ​នេះ នេះ​គឺជា​បញ្ញត្តិ​ថា ៖ ចូរ​ប្រែចិត្ត​ចុះ ឱ​អ្នករាល់គ្នា​នៅ​ចុង​ផែនដី​អើយ ហើយ​ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង​ចុះ ប្រយោជន៍​ឲ្យ​អ្នករាល់គ្នា​អាច​បាន​ញែក​ចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នករាល់គ្នា​អាច​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ » ។ …

យើង​ជឿ​លើ​ព្រះគ្រីស្ទ ។ ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​អំពី​របៀប​ដែល​យើង​គួរ​ដឹង និង​ធ្វើតាម​ការបង្រៀន​របស់​ទ្រង់ ៖

« តែ​ព្រះ​ដ៏ជា​ជំនួយ គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នករាល់គ្នា ពី​គ្រប់​សេចក្តី​ទាំងអស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នករាល់គ្នា​ដែរ » ។

បោះពុម្ព