ឆ្នាំ​២០២៣
អ្នក​ដើរតាម​ម្ចាស់​នៃ​មេត្រីភាព
ខែ ឧសភា ឆ្នាំ ២០២៣


អ្នក​ដើរតាម​ម្ចាស់​នៃ​មេត្រីភាព

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

ក្នុង​នាមជា​សិស្ស​របស់​ម្ចាស់​នៃ​មេត្រីភាព យើង​ត្រូវបាន​បង្គាប់​ឲ្យ​រស់នៅ​ដោយ « មាន​ចិត្ត​ចងក្រង​រួមគ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » [ ម៉ូសាយ ១៨:២១ ] ។ …

… ទីសម្គាល់​ដ៏​ច្បាស់​បំផុត​មួយ​ដែល​យើង​កំពុង​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ ហើយ​ក្លាយ​កាន់តែ​ដូច​ទ្រង់​នោះ គឺជា​សេចក្តី​ស្រឡាញ់ ភាពអត់ធ្មត់ និងការប្រព្រឹត្ត​ចំពោះ​មនុស្ស​ទូទៅ​ដោយ​សប្បុរស មិនថា​យើង​សិ្ថត​ក្នុង​កាលៈទេសៈ​ណា​ទេ ។ …

… ពេលគិត​អំ​ពី​ការបង្រៀន​របស់​ព្យាការី​នេះ វា​ពុំ​គួរឲ្យ​ភ្ញាក់ផ្អើល​នោះទេ ដែល​ល្បិច​មួយ​របស់​ខ្មាំងសត្រូវ គឺ​វា​បង្កើត​ឲ្យមាន​ភាពជា​សត្រូវ និង​កំហឹង​នៅក្នុង​ចិត្ត​របស់​បុត្រាបុត្រី​នៃ​ព្រះ ។ សាតាំង​ត្រេកអរ​នៅពេល​ដែល​វា​ឃើញ​មនុស្ស​រិះគន់ ចំអក និង​ជេរគ្នា ។ …

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​នៅពេល​យើង​ខិតខំ​អភិវឌ្ឍ​នូវ​គុណលក្ខណៈ​ឲ្យ​ដូចជា​ព្រះអង្គសង្គ្រោះ នោះ​យើង​អាច​ក្លាយ​ជា​ឧបករណ៍​នៃ​ភាពសុខសាន្ត​របស់​ទ្រង់​នៅលើ​ពិភពលោក​នេះ​បាន ស្របតាម​លំនាំ​ដែល​ព្រះអង្គ​ទ្រង់​ផ្ទាល់​បាន​បង្កើត​ឡើង ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​អំពី​វិធី​នានា​ដែល​យើង​អាច​ប្រែក្លាយ​ខ្លួន​ទៅជា​មនុស្ស​ដែល​លើកស្ទួយ​គេ និងជា​អ្នក​គាំទ្រ​គេ ជា​មនុស្ស​មាន​ការយល់ដឹង និង​ចិត្ត​អធ្យាស្រ័យ ជា​មនុស្ស​ស្វែងរក​សេចក្តីល្អ​បំផុត​នៅក្នុង​អ្នកដទៃ ទាំង​ចងចាំ​ជានិច្ច​ថា « បើសិន​ជាមាន​អ្វី​ណាមួយ ដែល​ប្រកប​ដោយ​គុណធម៌ គួរស្រឡាញ់ ឬ​ឈ្មោះល្អ ឬ​ក៏គួរ​ឲ្យ​សរសើរ នោះ​យើងខ្ញុំ​ស្វែងរក​របស់​ផង​ទាំងនេះ​ហើយ » [ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១៣ ] ។

ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា នៅពេល​យើង​ស្វែងរក និង​អភិវឌ្ឍ​នូវ​គុណលក្ខណៈ​ទាំងនេះ នោះ​យើង​នឹង​កាន់តែ​មាន​ភាពស្និទ្ធស្នាល ហើយ​ងាយ​ដឹង​អំពី​តម្រូវការ​របស់​អ្នកផង​ទាំងពួង​ហើយ​នឹង​ទទួល​បាន​អំណរ ភាពសុខសាន្ត និង​ការរីកចម្រើន​ខាងវិញ្ញាណ ។

បោះពុម្ព