ឆ្នាំ​២០២៣
ព្រះយេស៊ូវគ្រីស្ទ​ជា​សេចក្ដី​សង្គ្រោះ
ខែ ឧសភា ឆ្នាំ ២០២៣


ព្រះយេស៊ូវគ្រីស្ទ​ជា​សេចក្ដី​សង្គ្រោះ

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

យើង​ម្នាក់ៗ​ប្រៀប​ដូចជា​កំពុង​ស្ពាយ​កាបូប​មួយ ។ …

កាបូប​ស្ពាយ​នេះ​គឺ​ប្រៀប​ដូច​ជា​យើង​ស្ពាយ​បន្ទុក​នៃ​ការរស់​នៅ​ក្នុង​ពិភព​លោក​ដែល​ធ្លាក់ចុះ​នេះ ។ បន្ទុក​របស់​យើង​គឺ​ដូច​ជា​ថ្ម​នៅ​ក្នុង​កាបូប​នោះ ។ …

ខ្ញុំ​សូម​ប្រកាស​ដោយ​អំណរ​ថា​បន្ទុក​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ថ្ម​ទាំង​នេះ​ដែល​នៅ​ក្នុង​កាបូប​ស្ពាយ​របស់​យើង វា​គ្រាន់​តែ​ជា​ការប្រៀបធៀប​ប៉ុណ្ណោះ សូម​កុំ​មាន​អារម្មណ៍​ថា​ធ្ងន់​ឡើយ ។

ព្រះយេស៊ូវគ្រីស្ទ​អាច​សម្រាល​បន្ទុក​របស់​យើង​បាន ។

ព្រះយេ​ស៊ូវគ្រីស្ទ​អាច​លើក​បន្ទុក​របស់​យើង​ឡើង ។

ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​នូវ​របៀប​មួយ​ដើម្បី​ឲ្យ​យើង​បាន​ធូរស្រាល​ពី​ទម្ងន់​នៃ​អំពើ​បាប ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​យើង ។ …

ដូច្នេះ​ហេតុអ្វី​យើង​ទទូច​សែង​ថ្ម​របស់​យើង​តែ​ម្នាក់​ឯង ?​…

បងប្អូន​ប្រុស​ស្រី ខ្ញុំ​មិន​អាច​ទៅ​តែ​ឯង ខ្ញុំ​មិន​ធ្វើ​ដូច្នេះ ហើយ​ខ្ញុំ​នឹង​មិនធ្វើ​បែបនោះ​ទេ ។ …

អ្នក​រក្សា​សេចក្ដីសញ្ញា​បាន​ពរ​ដោយ​ទទួល​បាន​ការសង្គ្រោះ​ពី​ព្រះអង្គសង្គ្រោះ ។ …

ការប្រែចិត្ត​តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​បាន​សម្រាល​បន្ទុក​យើង​ពី​ទម្ងន់​ថ្ម​នៃ​អំពើ​បាប ។ …

ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ក៏​ធ្វើ​ឲ្យ​យើង​អាច​ទទួល​កម្លាំង​ដើម្បី​អភ័យទោស អនុញ្ញាត​ឲ្យ​យើង​ទម្លាក់​ចោល​នូវ​ទម្ងន់​ដែល​យើង​រែកពន់​ដោយសារ​តែ​ការប្រព្រឹត្ដ​មិន​ត្រឹមត្រូវ​របស់​អ្នក​ដទៃ ។

ដូច្នេះ​តើ​ព្រះអង្គសង្គ្រោះ​រំដោះ​យើង​ពី​បន្ទុក​នៃ​ការរស់​នៅ​ក្នុង​ពិភព​លោក​ដ៏​វិកវរ ជាមួយ​នឹង​រូបកាយ​រមែង​ស្លាប់​ដែល​រង​នូវ​ទុក្ខ​វេទនា​និង​ការឈឺចាប់​យ៉ាង​ដូចម្ដេច ?

ជាញឹកញាប់ ទ្រង់​ធ្វើ​ការសង្គោ្រះ​បែប​នេះ​តាម​រយៈ​យើង ! …

ពរជ័យ​នៃ​សេចក្ដីសញ្ញា​របស់​យើង​គឺ​ដើម្បី​ធ្វើ​ជា​ដៃគូ​នឹង​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការផ្ដល់​ការសង្គ្រោះ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់ ។ …

បងប្អូន​ប្រុស​ស្រី ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​សេចក្តី​សង្គ្រោះ ។ … សេចក្ដី​សង្គ្រោះ​ដែល​ទ្រង់​ប្រទាន​ដល់​យើង​គឺ​រហូត​អស់កល្ប​ជានិច្ច ។

បោះពុម្ព