ឆ្នាំ ២០២៣
ចម្លើយ​គឺ​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច
ខែ ឧសភា ឆ្នាំ ២០២៣


ចម្លើយ​គឺ​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

មួយ​សប្តាហ៍​ទៀត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ គឺ​ជា​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ។ វា​គឺ​ជា ការ គោរព​ខាង​សាសនា​ដ៏​សំខាន់​បំផុត សម្រាប់​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ មូលហេតុ​ចម្បង​ដែល​យើង​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស់ គឺ​ដោយសារ​បុណ្យ​អ៊ីស្ទើរ ។ …

… ដោយសារ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ប្រែចិត្ត ហើយ​ទទួលបាន​ការអភ័យទោស​ពី​អំពើបាប​របស់​យើង ។ ដោយ​សារ​ទ្រង់ នោះ​យើង​ម្នាក់ៗ​នឹង​រស់​ឡើង​វិញ ។ …

… ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​មក​រក​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​អាច​ព្យាបាល បងប្អូនបាន ! ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​អំពើ​បាប នៅ​ពេល​បងប្អូន​ប្រែចិត្ត ។ ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​ភាពសោកសៅ និង​ការភ័យខ្លាច ។ ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​របួស​នៃ​ពិភពលោក​នេះ ។

មិន​ថា​បងប្អូន​មាន​សំណួរ ឬ​បញ្ហា​អ្វី​នោះ​ទេ ចម្លើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។ ចូរ​រៀន​បន្ថែម​ទៀត​អំពី​ដង្វាយធួន សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា គោលលទ្ធិ​របស់​ទ្រង់ និង​ដំណឹងល្អ​នៃ​ការព្យាបាល​ដែល​បាន​ស្តារ​ឡើង​វិញ និង​ការរីកចម្រើន ។ ចូរ​ងាក​ទៅ​រក​ទ្រង់ ! ចូរ​ដើរ​តាម​ទ្រង់ !

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មូលហេតុ​ដែល​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​គឺ​ជា​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ការចុះ​សេចក្តី​សញ្ញា និង​ការទទួល​ពិធីបរិសុទ្ធ​ចាំបាច់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រមទាំង​ការព្យាយាម​ខិត​កាន់តែ​ជិត​ទ្រង់​នៅ​ទី​នោះ នឹង​ផ្តល់​ពរ​ដល់​ជីវិត​របស់​បងប្អូន តាម​របៀប​ដែល​គ្មាន​ការថ្វាយ​បង្គំ​ណា​ផ្សេង​ទៀត​អាច​ធ្វើ​បាន​ឡើយ ។ ដោយ​មូលហេតុ​នេះហើយ យើង​កំពុង​ខិតខំ​អស់ពី​លទ្ធភាព​ក្រោម​អំណាច​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​កាន់​តែ​ងាយ​ស្រួល ដល់​សមាជិក​របស់​យើង​នៅ​ជុំវិញ​ពិភព​លោក ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​កិច្ចការ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការធ្វើ​តាម​ទ្រង់​គឺ​ជា​វិធី​តែ​មួយ​គត់​ឆ្ពោះ​ទៅ​រក​សុភមង្គល​ដ៏​យូរ​អង្វែង ។

បោះពុម្ព