ឆ្នាំ ២០២៣
ព្រះយេស៊ូវគ្រីស្ទ​គឺជា​កម្លាំង​របស់​ឪពុក​ម្ដាយ
ខែ ឧសភា ឆ្នាំ ២០២៣


ព្រះយេស៊ូវគ្រីស្ទ​គឺជា​កម្លាំង​របស់​ឪពុក​ម្ដាយ

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

គឺ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​គឺជា​កម្លាំង​របស់​យុវវ័យ​ដែរ ព្រះយេស៊ូវគ្រីស្ទ​ក៏ជា​កម្លាំង​របស់​ឪពុក​ម្ដាយ​ផងដែរ ។

សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ម្តាយ​ចំពោះ​កូន គឺជា​កម្លាំង​ដ៏ខ្លាំងក្លា​បំផុត​មួយ​ក្នុង​សកលលោក​នេះ ។ វា​គឺជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​មួយ​ចំនួន​នៅលើ​ផែនដី​នេះ ដែល​ពិតជា​អាច​មាន​អស់កល្ប​ជានិច្ច​បាន ។ …

កម្លាំង​មួយ​ទៀត​ដែល​បងប្អូន​មាន ក្នុងនាមជា​ឪពុក​ម្តាយ គឺជា​ឱកាស​ដើម្បី​មាន​ឥទ្ធិពល​ជា​រៀងរាល់​ថ្ងៃ បន្ត​ឥត​ដាច់ ។ …

វិធី​ដ៏មាន​អានុភាព​មួយ​ទៀត​ដែល​ព្រះ​គាំទ្រ​ដល់​ឪពុក​ម្ដាយ គឺ​តាមរយៈ​អំណោយទាន​នៃ​វិវរណៈ​ផ្ទាល់ខ្លួន ។ ព្រះ​អន្ទះសា​សព្វព្រះទ័យ​ចាក់​ស្រោច​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​ដើម្បី​ណែនាំ​ឪពុក​ម្ដាយ ។ …

ប្រហែល​ជំនួយ​ដ៏​សំខាន់​បំផុត​ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​ឪពុក​ម្ដាយ​គឺ « ការផ្លាស់ប្ដូរ​ដ៏​ធំ » នៃ​ដួងចិត្ត​បងប្អូន ។ វា​គឺជា​អព្ភូតហេតុ​មួយ​ដែល​ពួកយើង​ម្នាក់ៗ​ត្រូវការ ។ …

… តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ បន្ដិច​ម្ដងៗ នោះ​បងប្អូន​នឹង​អភិវឌ្ឍ​គុណលក្ខណៈ​ដែល​ឪពុក​ម្ដាយ​ត្រូវការ​បន្ថែម​ទៀត ៖ ស្រឡាញ់​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ ចិត្ត​អំណត់ ការមិន​គិត​ពី​ខ្លួនឯង សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​ភាពក្លាហាន​ដើម្បី​ជ្រើសយក​ជម្រើស​សុចរិត ។ …

កិច្ចខិតខំ​របស់​យើង​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ផ្តោត​ទៅលើ​គេហដ្ឋាន និង​បុគ្គល​ម្នាក់ៗ ។ ហើយ​សាសនាចក្រ​គាំទ្រ​ដល់​កិច្ចខិតខំ​នេះ ។ ក្រៅ​ពី​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ និង​ពាក្យសម្ដី​របស់​ព្យាការី សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ​ផ្ដល់​នូវ​ធនធាន​ជា​ច្រើន ដើម្បី​ជួយ​ឪពុក​ម្ដាយ និង​កូនៗ​ឲ្យ​ធ្វើ​ការជ្រើសរើស​ដោយ​សុចរិត ។ …

នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ទំនាក់ទំនង​ក្រុមគ្រួសារ​មាន​ដល់​ភាពអស់កល្ប​ជានិច្ច ។ នេះ​គឺជា​មូលហេតុ​ដែល​ក្នុងនាមជា​ឪពុក​ម្ដាយ បងប្អូន​មិន​ត្រូវ​បោះបង់​ចោល​ឡើយ ទោះបីជា​បងប្អូន​មិន​មាន​មោទនភាព​ចំពោះ​រឿង​ដែល​បាន​កើតឡើង​កាល​ពីមុន​ក៏ដោយ ។

ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​លោកចៅហ្វាយ​ខាង​ការព្យាបាល និង​ព្រះអង្គសង្គ្រោះ យើង​អាច​មាន​ការចាប់ផ្ដើម​ថ្មី​ជានិច្ច​បាន ហើយ​ទ្រង់​ប្រទាន​សេចក្ដី​សង្ឃឹម​ជានិច្ច ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​កម្លាំង​របស់​ក្រុមគ្រួសារ [,] យុវវ័យ [ និង ]​ឪពុក​ម្ដាយ ។

បោះពុម្ព