ឆ្នាំ​២០២៣
ពរ​របស់​លោក​អយ្យកោ
ខែ ឧសភា ឆ្នាំ ២០២៣


ពរ​របស់​លោក​អយ្យកោ

រូបភាព
យុវជន

អេក្វាឌ័រ

ពរជ័យ​អយ្យកោ​របស់​បងប្អូន—ជាការដឹកនាំ​ដ៏​បំផុស​គំនិត​មកពី​ព្រះវរបិតាសួគ៌

អែលឌើរ រែនដល ឃេ បិនណ្ណិត

ក្នុង​ពួក​ចិត​សិប​នាក់

ពរ​ជ័យ​អយ្យកោ​ខ្ញុំ​សំខាន់​ណាស់​ចំពោះ​ខ្ញុំ​ពេល​ខ្ញុំ​នៅ​ក្មេង ព្រោះតែ​ហេតុផល​ជា​ច្រើន ។ ទីមួយ តាមរយៈ​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ពរជ័យ​អយ្យកោ​របស់​ខ្ញុំ បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​អត្តសញ្ញាណ​ពិត​ដ៏​អស់កល្ប​ជានិច្ច—ថា​ខ្ញុំ​ជា​នរណា ហើយ​ខ្ញុំ​អាច​ក្លាយ​ជានរណា ។ … ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ​ស្គាល់ និង​ស្រឡាញ់​ខ្ញុំ ហើយ​ទ្រង់​ទាំងទ្វេ​ទាក់ទង​នឹង​ជីវិត​របស់​ខ្ញុំ​ផ្ទាល់ ។ រឿងនេះ បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​បំណង​ចង់​ខិត​ទៅ​ជិត​ទ្រង់ ហើយ​បង្កើន​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​ខ្ញុំ​លើ​ទ្រង់​ទាំងទ្វេ ។ …

ការដឹង​ថា​ខ្ញុំ​ជានរណា​ពិតប្រាកដ បាន​ជួយ​ខ្ញុំ​ឲ្យ​យល់ និង​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​អ្វី​ដែល​ព្រះ​បាន​រំពឹង​ទុក​ពី​ខ្ញុំ ។

រឿង​នេះ​បាន​នាំ​ខ្ញុំ​ឲ្យ​សិក្សា​អំពី​សេចក្ដីសញ្ញា ដែល​ខ្ញុំ​បាន​ធ្វើ និង​ពរជ័យ​ដែល​បាន​សន្យា​នៅ​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះ​ជាមួយ​អ័ប្រាហាំ ។ វា​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ទស្សនៈ​វិស្ស័យ​ដ៏​អស់​កល្ប​ជានិច្ច ដែល​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​រក្សា​សេចក្ដីសញ្ញា​របស់​ខ្ញុំ​ឲ្យ​បាន​កាន់តែ​ពេញ​លេញ ។ …

វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ដើម្បី​ទទួល​បាន​ពរជ័យ​អយ្យកោ​តាំង​ពី​ក្មេង​ខណៈ​ដែល​ទីបន្ទាល់​របស់​ខ្ញុំ​កំពុង​តែ​លូតលាស់ ។ …

ការស្រឡាញ់​ពរ​ជ័យ​អយ្យកោ​របស់​ខ្ញុំ​តាំង​ពីក្មេង​បានផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​ជាមួយ​នឹង​សេចក្តីក្លាហាន​ពេល​ខ្ញុំ​បាក់​ទឹកចិត្ត វា​បាន​លួងលោម​ខ្ញុំ​ពេល​ខ្ញុំ​ភ័យ​ខ្លាច វានាំ​សេចក្ដីសុខសាន្ត​ដល់​ខ្ញុំ​ពេល​ខ្ញុំ​ថប់បារម្ភ វានាំ​ក្តីសង្ឃឹម​ពេល​ខ្ញុំ​អស់​សង្ឃឹម និង​មានអំណរ​ពេល​ព្រលឹង​ខ្ញុំ​ត្រូវការ​វា​បំផុត ។ ពរ​ជ័យ​អយ្យកោ​ខ្ញុំ​បាន​ជួយ​បង្កើន​សេចក្ដីជំនឿ និង​ទំនុកចិត្ត​របស់​ខ្ញុំ​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ​របស់​ខ្ញុំ ។ វា​ក៏​បង្កើន​សេចក្តីស្រឡាញ់​របស់​ខ្ញុំ​សម្រាប់​ទ្រង់​ទាំងទ្វេ—ហើយ​នៅ​តែ​បន្ត​ជួយ​ដល់ខ្ញុំ ។

ពេល​ដែល​ត្រូវ​ទទួល​ពរ​ជ័យ​អយ្យកោ​របស់​បងប្អូន

អែលឌើរកាហ្ស៊ូហ៊ីកុ យ៉ាម៉ាស្ស៊ីតា

ក្នុង​ពួក​ចិត​សិប​នាក់

យុវជន យុវនារី ឪពុក​ម្ដាយ និង​ប៊ីស្សព​ជា​ទី​ស្រឡាញ់ ពរជ័យ​អយ្យកោ​គឺ​ពុំមែន​សម្រាប់​តែ​ការរៀបចំ​ខ្លួន​បម្រើ​បេសកកម្ម​ប៉ុណ្ណោះ​នោះ​ទេ ។ សមាជិក​ដែល​បាន​ជ្រមុជទឹក មាន​ភាពស័ក្ដិសម​អាច​ទទួល​ពរជ័យ​អយ្យកោ​បាន នៅ​ពេលវេលា​ស័ក្ដិសម​សម្រាប់​ពួកគាត់ ។ …

បងប្អូន​ប្រុសស្រី ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ព្រះវរបិតាសួគ៌ និង​បុត្រា​ដ៏​ស្ងួនភ្ងា ដែលជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ទាំងទ្វេ​ស្រឡាញ់​យើង ។ ពរជ័យ​អយ្យកោ​គឺជា​អំណោយ​ដ៏​ពិសិដ្ឋ​មក​ពី​ទ្រង់​ទាំងទ្វេ ។ នៅពេល​បងប្អូន​ទទួល​ពរ​ជ័យ នោះ​បងប្អូន​នឹង​ដឹង ព្រមទាំង​ទទួល​អារម្មណ៍​ថា ទ្រង់​ទាំងទ្វេ​ស្រឡាញ់​បងប្អូន និង​យកចិត្ត​ទុកដាក់​លើ​បងប្អូន​ម្នាក់ៗ​រៀងៗ​ខ្លួនប៉ុន​ណា ។

បោះពុម្ព