ឆ្នាំ​២០២៣
ការងារ​បម្រើ
ខែ ឧសភា ឆ្នាំ ២០២៣


ការងារ​បម្រើ

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ យើង​ខិតខំ​ព្យាយាម​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ដូច​ដែល​ទ្រង់​ធ្វើ​ដោយសារ​មាន​ជីវិត​ជាច្រើន​កំពុង​រង់ចាំ​ការផ្លាស់ប្ដូរ ។ …

នៅ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​ទៅ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​រៀន​ពី​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​ខ្វល់ខ្វាយ ដូច​ដែល​ព្រះអង្គសង្គ្រោះ​របស់​យើង​នឹង​ធ្វើ​ដែរ ។ …

ការផ្ដល់​ការងារ​បម្រើ​តាម​របៀប​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​កើតឡើង នៅពេល​យើង​អធិស្ឋាន​ទូលសូម « សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » [ សូមមើល មរ៉ូណៃ ៧:៤៧–៤៨ ] ហើយ​ធ្វើ​តាម​ព្រះវិញ្ញាណ​នោះ ។ …

… យើង​អាច​ឈោង​ទៅ​ជួយ ស្វែងយល់​ពី​អ្នកដទៃ ហើយ​បង្កើត​ចំណង​មិត្តភាព​នៅ​ច្រើន​កន្លែង ពេល​យើង​ទៅ​សួរ​សុខទុក្ខ​សមាជិក​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ជា​ទៀងទាត់ ។ ការអញ្ជើញ​ដ៏​បំផុស​គំនិត​ផ្លាស់ប្ដូរ​ជីវិត ។ នៅពេល​ការអញ្ជើញ​ជួយ​យើង​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ នោះ​យើង​ខិត​ទៅ​កាន់​តែ​ជិត​ព្រះអម្ចាស់ និង​ជិតគ្នា​ទៅវិញ​ទៅ​មក ។ …

ការងារ​បម្រើ​ដ៏​បំផុស​គំនិត​ផ្ដល់​ពរជ័យ​ដល់​ក្រុមគ្រួសារ និង​បុគ្គល​ជាច្រើន ។ វា​ក៏​ពង្រឹង​ដល់​វួដ និង​សាខា​ទាំងឡាយ​ផងដែរ ។ …

ព្រះអង្គសង្គ្រោះ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​យើង ។ ដោយសារ​ទ្រង់​ល្អ នោះ​ទ្រង់​អាច​យាង​ធ្វើ​អំពើ​ល្អ ។ ទ្រង់​ប្រទាន​ពរ​ដល់​ម្នាក់ និង​ដល់ ៩៩ នាក់​ទៀត​ដែរ ។ ទ្រង់​បាន​បង្ហាញ​ពី​ព្រះរាជបំណង​ផ្ដល់​ការងារ​បម្រើ​ដល់​ប្រជាជន ។ …

ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ការងារបម្រើ ។ ពួក​ទេវតា​ផ្ដល់​ការងារបម្រើ ។ … កាល​ដែល​យើង​ផ្ដល់​ការងារបម្រើ​ដូច​ដែល​ទ្រង់​បាន​ធ្វើ នោះ​យើង​នឹង​ឃើញ​ពរជ័យ និង​អព្ភូតហេតុ​ទាំងឡាយ​របស់​ទ្រង់ ។ …

មិន​ថា​យើង​នៅ​កន្លែង​ណា​ទេ នៅ​រដូវ​បុណ្យអ៊ីស្ទើរ​នេះ ចូរ​យើង​ឈោង​ទៅ​ជួយ ហើយ​យកចិត្ត​ទុកដាក់​ដូចជា​ព្រះអង្គសង្រ្គោះ​ធ្វើ ជា​ពិសេស​ដល់​អស់​អ្នក​ដែល​យើង​មាន​ឯកសិទ្ធិ​ផ្ដល់​ការងារ​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការចាត់តាំង ។ ពេល​យើង​ធ្វើ​បែបនេះ សូម​ឲ្យ​យើង​ចូល​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ និង​គ្នា​ទៅវិញ​ទៅមក ក្លាយ​កាន់តែ​ដូច​ទ្រង់ និង​ក្លាយជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ដូចដែល​ទ្រង់​ចង់​ឲ្យ​យើង​ម្នាក់ៗ​ប្រែក្លាយ ។

បោះពុម្ព