ឆ្នាំ​២០២៣
រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ
ខែ ឧសភា ឆ្នាំ ២០២៣


រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

មាន​តែ​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​ពិត​ជា​អាច​រួម​មក​តែ​មួយ​បាន ។

ការ​រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ​កើត​ឡើង​ម្តង​ម្នាក់ៗ—ពោល​គឺ​យើង​ម្នាក់ៗ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង ។ យើង​ជា​មនុស្ស​ដែល​មាន​ទាំង​សាច់​ឈាម និង​វិញ្ញាណ ហើយ​ពេលខ្លះ​យើង​មាន​ជម្លោះ​ក្នុង​ខ្លួន​ឯង ។ …

ព្រះយេស៊ូវ​ក៏​ជា​ព្រះ​មួយ​អង្គ​ដែល​មាន​ព្រះកាយ និង​វិញ្ញាណ​ផង​ដែរ ។ ទ្រង់​ត្រូវ​បាន​សាកល្បង ទ្រង់​យល់ ទ្រង់​អាច​ជួយ​យើង​ឲ្យ​ទទួលបាន​សាមគ្គីភាព​នៅ​ក្នុង​ខ្លួន​យើង ។ …

… ប្រាកដ​ណាស់ ដើម្បី « ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ » រួម​ទាំង​ធ្វើ​ឲ្យ « បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ » [ សូមមើល ម៉ាថាយ ២២:៣៧–៣៨ ] របស់​ទ្រង់ ក្លាយ​ជា​ការតាំងចិត្ត​យ៉ាង​សំខាន់​ទី​មួយ​របស់​យើង ហើយ​បើ​យើង​ស្រឡាញ់​ព្រះ នោះ​យើង​នឹង​កាន់តាម​បញ្ញត្តិ​របស់​ទ្រង់ ។

សាមគ្គីភាព​ជាមួយ​បងប្អូន​ប្រុសស្រី​យើង​នៅក្នុង​រូបកាយ​នៃ​ព្រះគ្រីស្ទ​រីក​ចម្រើន​ឡើង នៅពេល​យើង​ស្តាប់​បង្គាប់​តាម​បទ​បញ្ញត្តិ​ទី​ពីរ—ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​ទៅ​នឹង​បញ្ញត្តិ​ទី​មួយ—គឺ​ស្រឡាញ់​អ្នក​ដទៃ​ដូច​ខ្លួន​យើង​ដែរ ។ …

នៅ​ពេល​យើង « ប្រដាប់​កាយ​ដោយ​ព្រះ​គ្រីស្ទ » នោះ​នឹង​មាន​ដំណោះស្រាយ ឬ​គ្មាន​ភាព​ខុស​គ្នា ការខ្វែង​គំនិត​គ្នា និង​ជម្លោះ​ឡើយ ។ …

សាមគ្គីភាព​មិន​តម្រូវ​ឲ្យ​មាន​ភាព​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​មាន​ភាព​ចុះ​សម្រុង​នឹងគ្នា ។ យើង​អាច​មាន​ចិត្ត​ចង​ក្រង​រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់​រួបរួម​តែ​មួយ​ក្នុង​សេចក្តី​ជំនឿ និង​គោលលទ្ធិ នៅ​តែ​អបអរ​ដល់​ក្រុម​ផ្សេងៗ​ដែល មិន​យល់​ស្រប​លើ​បញ្ហា​នយោបាយ​ផ្សេងៗ ការពិភាក្សា​អំពី​គោលដៅ និង​វិធី​ត្រឹមត្រូវ​ដើម្បី​សម្រេច​វា និង​រឿង​បែប​នេះ​ជា​ច្រើន​ទៀត ។ ប៉ុន្តែ​យើង​មិន​អាច​ខ្វែង​គំនិត ឬ​ឈ្លោះ​គ្នា​ដោយ​កំហឹង ឬ​មើល​ងាយ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ។ …

ខ្ញុំ​សូម​និយាយ​ជា​ថ្មី​ថា មានតែ​នៅក្នុង និង​តាមរយៈ​សេចក្ដី​ទៀងត្រង់​របស់​យើង​ម្នាក់ៗ​ចំពោះ​និង​សេចក្តី​ស្រឡាញ់​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​សង្ឃឹម​ថា រួបរួម​តែមួយ—គឺ​មករួម​តែមួយ​ក្នុង​ខ្លួន​យើង នៅ​ក្នុង​ផ្ទះ នៅ​ក្នុង​សាសនាចក្រ ទី​បំផុត​មករួម​តែមួយ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ហើយ​លើស​ពីនោះ រួមមក​តែមួយ​ជាមួយ​ព្រះវរបិតា និង​ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ។

បោះពុម្ព