ឆ្នាំ​២០២៣
ការស្វែងរក​ភាពសុខសាន្ត​ផ្ទាល់​ខ្លួន
ខែ ឧសភា ឆ្នាំ ២០២៣


ការស្វែងរក​ភាពសុខសាន្ត​ផ្ទាល់​ខ្លួន

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

ថ្ងៃនេះ​ខ្ញុំ​នឹង​និយាយ​អំពី​អព្ភូតហេតុ​ដែលខ្ញុំ​បានរៀន អំពី​ការស្វែងរក​ភាពសុខសាន្ត​ផ្ទាល់​ខ្លួន មិន​ថា​យើង​ស្ថិតក្នុង​កាលៈទេសៈ​ណា​ទេ ។

ខ្ញុំ​បាន​រៀន​សេចក្តី​ពិត​យ៉ាង​តិច​ចំនួន​ប្រាំ មក​ពី​ការបង្រៀន [ នោះ ] របស់​ព្រះអង្គ​សង្រ្គោះ ។

ទី​មួយ អំណោយ​ទាន​នៃ​ភាពសុខសាន្ត​បាន​ប្រទាន​ឲ្យ បន្ទាប់​ពី យើង​មាន​ជំនឿ​ក្នុងការ​កាន់​តាមបទ​បញ្ញត្តិ​របស់​ទ្រង់ ។ …

ទី​ពីរ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក ហើយ​គង់​នៅ​ជាមួយ​យើង ។

ទី​បី ព្រះអង្គ​សង្គ្រោះ​សន្យា​ថា ពេល​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្ដីស្រឡាញ់​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​ដែល​មាន​រវាង​ទ្រង់ និង​បុត្រា​ទ្រង់ និង​សម្រាប់​យើង​ផងដែរ ។ …

ទីបួន ការកាន់តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ គឺ​តម្រូវ​ឲ្យធ្វើ​លើស​ពី​ការគោរព​ប្រតិបត្តិ ។ យើង​ត្រូវ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​កម្លាំង អស់​ពី​គំនិត និង​អស់​ពី​ព្រលឹង​របស់​យើង ។ …

ទី​ប្រាំ ប្រាកដ​ណាស់​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​យើង​គ្រប់គ្រាន់​ល្មម ដើម្បី​បង់ថ្លៃ​អំពើ​បាប​របស់​យើង —តាម​រយៈ​សេចក្តី​ជំនឿ​លើ​ទ្រង់ និង​ការ​ប្រែចិត្ត​របស់​យើង តាមរយៈ​ឥទ្ធិពល​នៃ​ដង្វាយធួន​របស់​ទ្រង់—ដូច្នេះ​យើង​អាច​បាន អំណោយ​ទាន​នៃ​ភាពសុខសាន្ត « ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » [ ភីលីព ៤:៧ ] នៅក្នុង​ជីវិត​នេះ និង​ជាមួយ​ទ្រង់​រហូត​អស់​កល្ប​ជានិច្ច ។ …

សមាជិក​ទូទាំង​សាសនាចក្រ​បាន​ទទួល​អារម្មណ៍​ពី​អំណោយ​ទាន​នៃ​ភាពសុខសាន្ត​ផ្ទាល់​ខ្លួន​របស់​ព្រះអម្ចាស់ ។ ទ្រង់​កំពុង​លើក​ទឹក​ចិត្ត​មនុស្ស​គ្រប់​រូប ឲ្យ​ជួយ​អ្នក​ដទៃ​មាន​ឱកាស​មក​រក​ទ្រង់ ហើយ​សម​នឹង​ទទួល​បាន​ភាពសុខសាន្ត​ដូច​គ្នា​នោះ ។ ពួក​គេ​នឹង​ជ្រើសរើស​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​របៀប​ដែល​ពួកគេ​អាច​ចែកចាយ​អំណោយ​ទាន​នេះ​ទៅ​អ្នក​ដទៃ​ទៀត ។

ជំនាន់​ដែល​កំពុង​ពេញ​វ័យ​នេះ នឹង​ក្លាយ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ជំនាន់​ក្រោយ​ទៀត ។ ឥទ្ធិពល​មក​ពី​ជំនាន់​នេះ​នឹង​បង្កើត​អព្ភូតហេតុ​មួយ ។ ឥទ្ធិពល​នេះ​នឹង​ដុះដាល ព្រមទាំង​លូតលាស់​ទៅ ហើយ​នគរ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នឹង​រៀបចំ​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ស្វាគមន៍​ទ្រង់​ដោយ​ការស្រែក​ហូសាណា ។ ភាពសុខសាន្ដ​នឹង​កើត​មាន​នៅ​លើ​ផែនដី ។

បោះពុម្ព