ឆ្នាំ ២០២៣
ការទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា
ខែ ឧសភា ឆ្នាំ ២០២៣


ការទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

មុន​ពេល​ផែនដី​ត្រូវ​បាន​បង្កើត​ឡើង ព្រះ​បាន​បង្កើត​សេចក្ដីសញ្ញា​នានា​ជា​យន្តការ​ដែល​យើង​ជា​បុត្រាបុត្រី​របស់​ទ្រង់​អាច​រួបរួម​ខ្លួន​យើង​ទៅ​នឹង​ទ្រង់​បាន ។ …

… យើង​ចុះ​សេចក្តីសញ្ញា​តែ​នៅ​ពេល​យើង​មាន​បំណង​តាំង​ចិត្ត​ខ្លួន​ឯង​ជា​ពិសេស ដើម្បី​បំពេញ​តាម​សេចក្តីសញ្ញា​នោះ​ប៉ុណ្ណោះ ។ យើង​បាន​ក្លាយ​ជា​បុត្រាបុត្រី​នៃ​សេចក្តីសញ្ញា​របស់​ព្រះ និង​ជា​អ្នក​ស្នង​មរតក​នៃ​នគរ​របស់​ទ្រង់ ជា​ពិសេស​នៅ​ពេល​យើង​ស្គាល់​អត្តសញ្ញាណ​ខ្លួន​យើង​ទាំង​ស្រុង​ជាមួយ​នឹង​សេចក្ដីសញ្ញា​នោះ ។

ពាក្យ​ថា ផ្លូវ​នៃ​សេចក្ដីសញ្ញា សំដៅ​ទៅ​លើ​សេចក្ដីសញ្ញា​ជា​បន្ត​បន្ទាប់ ពេល​យើង​មក​ចំពោះ​ព្រះគ្រីស្ទ ហើយ​ភ្ជាប់​ទៅ​នឹង​ទ្រង់ ។ តាម​រយៈ​ចំណង​នៃ​សេចក្ដីសញ្ញា​នេះ យើង​អាច​ទទួល​បាន​ព្រះចេស្តា​ដ៏​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ ។ ផ្លូវ​នេះ​ចាប់​ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត បន្ទាប់​មក​ដោយ​ការធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង​ការ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ …

ផ្លូវ​នៃ​សេចក្តីសញ្ញា​នាំ​ឆ្ពោះទៅ​កាន់​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ដូចជា​អំណោយ​ទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជាដើម ។ អំណោយ​ទាន​ពិសិដ្ឋ​គឺ​ជា​អំណោយ​នៃ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​របស់​ព្រះ ដែល​ភ្ជាប់​យើង​ឲ្យ​បាន​កាន់តែ​ពេញលេញ​ទៅ​នឹង​ទ្រង់ ។ …

ការរក្សា​សេចក្តីសញ្ញា​ដែល​បាន​ចុះ​នៅ​ឯ​អាង​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ក៏​ផ្ដល់​កម្លាំង​ដល់​យើង ដើម្បី​ទប់ទល់​នឹង​ការ​សាកល្បង និង​ការឈឺចាប់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ផង​ដែរ ។ …

ពេល​បងប្អូន​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា ចាប់​តាំង​ពី​ពិធីបុណ្យ​ជ្រមុជ​ទឹក​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ និង​ពេញ​មួយ​ជីវិត ខ្ញុំ​សុំ​សន្យា​ថា បងប្អូន​មាន​អំណាច​ដើម្បី​ហូរ​បញ្ច្រាស់​នឹង​លំហូរ​ធម្មជាតិ​នៃ​លោកិយ​នេះ—ពោល​គឺ​អំណាច​ដើម្បី​រៀន អំណាច​ដើម្បី​ប្រែចិត្ត និង​អំណាច​ដើម្បី​ញែក​ចេញ​ជា​បរិសុទ្ធ និង​អំណាច​ដើម្បី​រកឃើញ​សេចក្តី​សង្ឃឹម ការលួងលោម និង​សូម្បី​តែ​អំណរ ពេល​បងប្អូន​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ជីវិត​នេះ ។ ខ្ញុំ​សុំ​សន្យា​ដល់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​នូវ​ការការពារ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​មារសត្រូវ ជា​ពិសេស​នៅ​ពេល​បងប្អូន​ផ្តោត​ចិត្ត​ទុកដាក់​ជា​ខ្លាំង​លើ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​បងប្អូន ។

បោះពុម្ព