ឆ្នាំ​២០២៣
ចិត្ត​ខ្ញុំ​នឹក​គិត​ទៅ​លើ​រឿង​នេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ
ខែ ឧសភា ឆ្នាំ ២០២៣


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ចិត្ត​ខ្ញុំ​នឹក​គិត​ទៅ​លើ​រឿង​នេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ

សេចក្តី​ដកស្រង់

រូបភាព
ផ្ទាំង​រូបភាព

ទាញ​យក​ផ្ទាំង​រូបភាព

រឿង​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​តំណាល​ប្រាប់​ពី​យុវជន​ម្នាក់​មក​ពី​គ្រួសារ​ខ្ពង់ខ្ពស់​មួយ​ឈ្មោះ​អាលម៉ា ដែល​ព្រះគម្ពីរ​បាន​ពិពណ៌នា​ថា ជា​អ្នក​ឥត​ជំនឿ​ដែល​ថ្វាយបង្គំ​រូប​ព្រះ ។ …

កាល​អស់​សង្ឃឹម​​ខ្លាំង​នោះ​លោក​បាននឹក​ចាំ​ការបង្រៀន​កាល​លោក​នៅ​យុវវ័យ​អំពី « ការយាង​មក​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » [ អាលម៉ា ៣៦:១៧ ] ។ … នៅ​ពេល​លោក​បាន​អំពាវនាវ​ទូល​សូម​ព្រះចេស្តា​ដ៏​ទេវភាព​របស់​ព្រះអង្គសង្គ្រោះ នោះ​អព្ភូតហេតុ​បាន​កើត​ឡើង ៖ … រំពេច​នោះ​លោក​បាន​ទទួល​អារម្មណ៍​នៃ​ភាពសុខសាន្ត និង​ពន្លឺ ។ …

អាលម៉ា « បាន​នឹកគិត​ទៅលើ​រឿង​នេះ » អំពី​សេចក្តីពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ …

… ការធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ទៅ​លើ​សេចក្ដីពិត​នោះ និងតាមរយៈ​ព្រះចេស្តា និង​ព្រះគុណ​នៃ​ព្រះ នោះ​លោក​ត្រូវ​បាន​សង្គ្រោះ​ពី​ក្តី​អស់​សង្ឃឹម ហើយ​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម ។

… ចិត្ត​របស់​យើង​ក៏ « នឹក​គិត​ទៅ​លើ​រឿង​នេះ » គឺ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ការពលិកម្ម​ដោយ​ក្តី​មេត្តាករុណា​របស់​ទ្រង់ ហើយ​ព្រលឹង​យើង​បាន​ទទួល​អារម្មណ៍​នៃ​ពន្លឺ និង​អំណរ​ដែល​កើត​ឡើង​ក្រោយ​មក ។ …

… សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ពុំអាច​រារាំង​យើង​ពី​ភាពសោកសៅ និង​ទុក្ខព្រួយ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​បាន​ទេ ប៉ុន្តែ​សេចក្ដីស្រឡាញ់​នេះ​អនុញ្ញាត​ឲ្យ​យើង ហែល​ឆ្លង​កាត់​ឧបសគ្គ​នានា​ដោយ​កម្លាំង​មួយ​ដែល​លើស​ពី​សមត្ថភាព​យើង​ផ្ទាល់ ។ …

តាមរយៈ​ការផ្ដោត​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្វីៗ​ដែលនៅ​ជុំវិញ​យើង—ដែល​កំពុង​មាន​វត្តមាន—ត្រូវ​បាន​មើល​ឃើញ​ដោយ​ក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ … ពេល​បងប្អូន​បន្ត​យក​ចិត្ត​ទុកដាក់​នឹក​គិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ទុក​ចិត្ត​លើ​ទ្រង់ ហើយ​គោរព​បទបញ្ញត្តិ​ទ្រង់ ខ្ញុំ​សន្យា​ថា បងប្អូន​មិន​ត្រឹមតែ​ទទួល​បាន​ការណែនាំ​ពី​សួគ៌ា​ប៉ុណ្ណោះ​ទេ តែ​បងប្អូន​នឹង​ទទួល​បាន​ព្រះចេស្តា​ពី​សួគ៌ា​ផង​ដែរ—ពោល​គឺ​ព្រះចេស្តា​ដែល​ពង្រឹង​ដល់​សេចក្តីសញ្ញា​របស់​បងប្អូន ភាពសុខសាន្ត​ក្នុងគ្រា​លំបាក និង​អំណរ​នៅក្នុង​ពរជ័យ​របស់​បងប្អូន ។

បោះពុម្ព