ខែ តុលា ឆ្នាំ ២០១៨ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ រ័សុល អិម ណិលសុនការថ្លែងសុន្ទរកថាបើកកម្មវិធីប្រធានណិលសុនប្រកាសថា វាដល់ពេលហើយសម្រាប់សាសនាចក្រផ្ដោតទៅលើគេហដ្ឋាន បានឆ្លុះបញ្ចាំងអំពីការកែសម្រួលរចនាសម្ព័ន្ធ ដែលនឹងពង្រឹងដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ ឃ្វីនថិន អិល ឃុកការប្រែចិត្តជឿដ៏រឹងប៉ឹង និងយូរអង្វែងទៅលើព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអែលឌើរឃុកប្រកាសការកែតម្រូវស្តីពីកាលវិភាគប្រជុំនៅថ្ងៃអាទិត្យ និងកម្មវិធីសិក្សាថ្មី ដែលចំណុចទាំងពីរនេះមានបំណងធ្វើឲ្យការរៀនសូត្រដំណឹងល្អនៅគេហដ្ឋាន និងព្រះវិហារមានតុល្យភាព ។ អិម យ៉ូសែប ប្រោហ្វចូរអ្នកងើបមុខឡើង ហើយអររីករាយចុះបងប្រុសប្រោហ្វបង្រៀនថា យើងអាចរកឃើញអំណរ ទោះបីនៅក្នុងចំណោមការសាកល្បង ពេលយើងជួបនឹងរឿងលំបាកៗតាមរបៀបរបស់ព្រះអម្ចាស់ ។ ស្ទីវីន អ័រ ប៊ែងហ្គើទើរកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំអែលឌើរប៊ែងហ្គើទើរបង្រៀនយើងអំពីរបៀបដាក់គ្រឹះដំណឹងល្អនៅក្នុងក្រុមគ្រួសារតាមរយៈការបង្រៀនកូនៗអំពីដំណឹងល្អ និងការបង្កើតទម្លាប់សុចរិត ។ រ៉ូណល អេ រ៉ាសបានចូរកុំឲ្យមានចិត្តថប់បារម្ភឡើយអែលឌើរ រ៉ាសបាន រំឭកយើងថា ទោះជាយើងរស់នៅក្នុងគ្រាដ៏លំបាកក្ដី យើងពុំត្រូវភ័យខ្លាចឡើយ ប្រសិនបើយើងបន្តផ្ដោតលើសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ ដេវីឌ អេ បែដណាបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទអែលឌើរបែដណាបង្រៀនយើងថា នៅពេលយើងភ្ជាប់គោលការណ៍ផ្សេងៗគ្នានៃដំណឹងល្អ ទៅនឹងការអនុវត្តជាមួយគ្នាក្នុងព្រះគ្រីស្ទ នោះយើងអាចបង្កើនទស្សនវិស័យ និងសមត្ថភាពខាងវិញ្ញាណកាន់តែច្រើន ។ ដាល្លិន អេក អូកសេចក្ដីពិត និងផែនការប្រធានអូកបង្រៀនថា យើងគួរតែស្វែងរកសេចក្ដីពិតចេញពីប្រភពដែលអាចទុកចិត្តបាន ហើយចែកចាយសេចក្ដីពិតគ្រឹះនានាដែលពន្យល់អំពីមូលហេតុដែលពួកបរិសុទ្ធថ្ងៃចុងក្រោយរស់នៅដូចអ្វីដែលយើងរស់នៅ ។ សម័យប្រជុំរសៀលថ្ងៃសៅរ៍ សម័យប្រជុំរសៀលថ្ងៃសៅរ៍ ហែនរី ប៊ី អាវរិងការគាំទ្រដល់អ្នកកាន់តំណែងក្នុងសាសនាចក្រប្រធានអាវរិងឧទេសនាមឈ្មោះពួកអ្នកមានសិទ្ធិអំណាចទូទៅសម្រាប់ការលើកដៃគាំទ្រ ។ ឌី ថត គ្រីស្តូហ្វឺសិនរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿចំពោះព្រះគ្រីស្ទអែលឌើរគ្រីស្តូហ្វឺសិនបង្រៀនថា យើងអាចប្រែកាន់តែរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្តីជំនឿ តាមរយៈការធ្វើឲ្យដំណឹងល្អជាការផ្តោតចិត្តទុកដាក់ដ៏មានខ្លឹមសារនៃជីវិតយើង ។ ឌីន អិម ដេវីសចូរមកស្តាប់សំឡេងព្យាការីប៊ីស្សព ឌីន អិម ដេវីស បង្រៀនអំពីតួនាទីរបស់ព្យាការី និងធាតុចាំបាច់នានានៃទីបន្ទាល់ រួមមានព្រះគម្ពីរមរមន និងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ អូលីសេស សូរ៉េសរួមមកតែមួយនៅក្នុងព្រះគ្រីស្ទអែលឌើរសូរ៉េសបង្រៀនអំពីរបៀបដែលយើងអាចលើកទឹកចិត្ត ជួយ និងគាំទ្រឲ្យបានកាន់តែប្រសើរឡើងដល់អ្នកប្រែចិត្តជឿថ្មី និងអស់អ្នកដែលចាប់អារម្មណ៍លើសាសនាចក្រ ។ ហ្គើរីត ដបុលយូ ហ្គុងភ្លើងជំរំនៃសេចក្ដីជំនឿរបស់យើងអែលឌើរហ្កងបង្រៀនអំពីការច្នៃប្រឌិត សេចក្ដីជំនឿ និងការងារបម្រើ ព្រមទាំងរបៀបដែលកិច្ចខិតខំរបស់យើងនៅក្នុងកិច្ចការទាំងនេះអាចលើកស្ទួយ និងលើកទឹកចិត្តយើង ។ ប៉ូល ប៊ី ផែបភើរមនុស្សទាំងអស់ត្រូវយកព្រះនាមដែលបានប្រទានមកពីព្រះវរបិតាមកដាក់លើខ្លួនអែលឌើរផែបភើរបង្រៀនអំពីអត្ថន័យនៃការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ឌៀថើរ អេស្វ អុជដូហ្វជឿ ស្រឡាញ់ ធ្វើអែលឌើរអុជដូហ្វបង្រៀនថា សាសនាចក្រគឺជាកន្លែងមួយនៃការរីកចម្រើន ជាកន្លែងដែលជំនឿរបស់យើងលើព្រះ សេចក្តីស្រឡាញ់របស់យើងសម្រាប់ទ្រង់ និងមនុស្សដទៃ ព្រមទាំងការគោរពប្រតិបត្តិរបស់យើងនាំមកនូវខ្លឹមសារ និងសុភមង្គលដល់ជីវិត ។ សម័យប្រជុំស្ត្រីទូទៅ សម័យប្រជុំស្ត្រីទូទៅ ចយ ឌី ចូនស៍សម្រាប់ព្រះអម្ចាស់ស៊ិស្ទើរចូនស៍បង្រៀនអំពីរបៀបដែលយើងអាចបម្រើមនុស្សដទៃ ដោយសារការស្រឡាញ់ និងការបម្រើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ មីឈែល ឌី ក្រេហ្គភាពសោកសៅដ៏ទេវភាពស៊ិស្ទើរក្រេហ្គលើកទឹកចិត្តបងប្អូនស្រីឲ្យស្វាមគមន៍អារម្មណ៍នៃភាពសោកសៅដែលបំផុសគំនិតពួកគាត់ឲ្យកែលម្អ—ឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ឲ្យធ្វើការណ៍ល្អ និងឲ្យពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ។ គ្រីស្ទីណា ប៊ី ហ្វ្រានកូអំណរនៃការបម្រើប្រកបដោយភាពមិនអាត្មានិយមស៊ិស្ទើរហ្វ្រានកូបង្រៀនថា យើងគួរធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះស្តីពីការបម្រើ ការលះបង់ និងសេចក្តីស្រឡាញ់ ។ ហែនរី ប៊ី អាវរិងស្ត្រី និងការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋានប្រធានអាវរិងបង្រៀនថា យើងអាចសម្លឹងមើលទៅព្រះអង្គសង្គ្រោះ ទុកជាគំរូដ៏ឥតខ្ចោះរបស់យើង ពេលយើងព្យាយាមគូសបញ្ជាក់លើការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋានយើង ។ ដាល្លិន អេក អូកឪពុកម្តាយ និងកូនចៅប្រធានអូកលើកទឹកចិត្តស្ត្រីនៅក្នុងការឃ្វាលបុត្រាបុត្រីរបស់ព្រះនៅលើផ្លូវនៃសេចក្តីសញ្ញា ហើយទូន្មានឲ្យយុវនារីប្រើប្រាស់ទូរសព្ទដោយកំហិត និងមានសន្តានចិត្តល្អចំពោះមនុស្សដទៃ ។ រ័សុល អិម ណិលសុនការចូលរួមរបស់បងប្អូនស្រីនៅក្នុងការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែលប្រធានណិលសុនថ្លែងទីបន្ទាល់អំពីឥទ្ធិពលដ៏ធំរបស់ស្ត្រី និងអំណោយទានខាងវិញ្ញាណដែលពួកគេមាន ។ លោកអញ្ជើញពួកគេឲ្យប្រើអំណោយទានរបស់ពួកគេដើម្បីជួយប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល ។ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ អិម រ័សុល បាឡឺដការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ប្រធានបាឡឺដពិពណ៌នាអំពីព្រឹត្តិការណ៍ផ្ទាល់ខ្លួននៅក្នុងជីវិតរបស់ យ៉ូសែប អេហ្វ ស្ម៊ីធ ដែលដាក់វិវរណៈអំពីការប្រោសលោះមរណជនដែលមាននៅក្នុង គ និង ស ១៣៨ ទៅជាសេចក្ដីនៅក្នុងអត្ថបទ ។ ប៊ូនី អេច ខ័រឌុនការក្លាយជាអ្នកគង្វាលម្នាក់ស៊ីស្ទើរខ័រឌុនបង្រៀនថា ការងារបម្រើដល់ចៀមរបស់ទ្រង់តម្រូវឲ្យស្គាល់ និងរាប់ពួកគេ មើលថែពួកគេ និងប្រមូលពួកគេឲ្យចូលក្នុងក្រោលរបស់ព្រះ ។ ជែហ្វ្រី អ័រ ហូឡិនការងារបម្រើនៃការផ្សះផ្សាអែលឌើរហូឡិនលើកទឹកចិត្តយើងឲ្យអភ័យទោស និងធ្វើការជាមួយព្រះអង្គសង្គ្រោះក្នុងនាមជាអ្នកផ្សះផ្សាគេ ដែលយើងអាចត្រូវបានផ្សះផ្សាជាមួយព្រះ និងបុគ្គលម្នាក់ៗ ។ សាយអាន អែម បូវែនតួនាទីព្រះគម្ពីរមរមនក្នុងការផ្លាស់ប្រែចិត្តជឿអែលឌើរបូវិនថ្លែងទីបន្ទាល់អំពីអំណាចនៃការផ្លាស់ប្រែចិត្តជឿរបស់ព្រះគម្ពីរមរមន និងរបៀបដែលវាជាមធ្យោបាយឲ្យយើងអាចប្រមូលផ្ដុំអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ នែល អិល អាន់ឌើរសិនរងរបួសអែលឌើរអាន់ឌើរសិនលើកទឹកចិត្តអ្នកទាំងឡាយដែលរងរបួសខាងសាច់ឈាម ឬខាងវិញ្ញាណ ឲ្យបង្កើនសេចក្ដីជំនឿរបស់ខ្លួនលើព្រះយេស៊ូវគ្រីស្ទ ហើយស្វែងរកព្រះចេស្ដានៃការប្រោសឲ្យជារបស់ទ្រង់ ។ រ័សុល អិម ណិលសុនឈ្មោះត្រឹមត្រូវរបស់សាសនាចក្រប្រធានណិលសុនបង្រៀនយើងឲ្យហៅសាសនាចក្រតាមឈ្មោះត្រឹមត្រូវ គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សម័យប្រជុំរសៀលថ្ងៃអាទិត្យ សម័យប្រជុំរសៀលថ្ងៃអាទិត្យ ហែនរី ប៊ី អាវរិងចូរព្យាយាម ចូរព្យាយាម ចូរព្យាយាមប្រធានអាវរិងបង្រៀនយើងថា ព្រះអង្គសង្គ្រោះនឹងនាំយើងឆ្លងកាត់ការសាកល្បងរបស់យើង ហើយយើងនឹងលើកដាក់មកលើខ្លួននូវព្រះនាមរបស់ទ្រង់ នៅពេលយើងអធិស្ឋានសូមសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយចែកចាយវាជាមួយនឹងមនុស្សដទៃ ។ ប្រៃអិន ខេ អាស្ដុនព្រះវរបិតាបងប្រុសអាស្ដុនបង្រៀនអំពីចំណុចគន្លឹះនៃគោលលទ្ធិអំពីព្រះវរបិតាសួគ៌ ដើម្បីជួយយើងឲ្យយល់កាន់តែច្បាស់អំពីបុគ្គលិកលក្ខណៈពិតប្រាកដរបស់ទ្រង់ ហើយអនុវត្តសេចក្តីជំនឿលើទ្រង់ និងព្រះរាជបុត្រាទ្រង់ ។ រ៉ូប៊ើត ស៊ី ហ្គេការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអែលឌើរហ្គេបង្រៀនថា យើងយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដាក់លើខ្លួនយើងដោយស្មោះត្រង់—តាមរយៈការមើលមនុស្សដូចទ្រង់ទតមើលពួកគេ តាមរយៈការបម្រើដូចទ្រង់បានបម្រើ និងតាមរយៈការទុកចិត្តថា ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ ។ ម៉ាធ្យូ អិល ខាភិនធើរតើអ្នកចង់ជាទេ ?អែលឌើរខាភិនធើរបង្រៀនថា ព្រះអង្គសង្គ្រោះអាចព្យាបាលយើងទាំងខាងរូបកាយ និងខាងវិញ្ញាណ ។ ឌែល ជី រិនឡាន់ចូរអ្នកជ្រើសរើសថ្ងៃនេះចុះអែលឌើររេនឡាន់បង្រៀនថា សុភមង្គលអស់កល្បជានិច្ចនឹងកើតមាន នៅពេលយើងជ្រើសរើសធ្វើតាមផែនការរបស់ព្រះ ហើយចូលរួមនឹងទ្រង់ក្នុងកិច្ចការរបស់ទ្រង់ ។ ចាក អិន ជើរ៉ាដឥឡូវនេះគឺជាពេលវេលាអែលឌើរជើរ៉ាដបង្រៀនអំពីសារៈសំខាន់នៃការញែកខ្លួនយើងចេញពីលោកិយ និងការសញ្ជឹងគិតពីសេចក្ដីពិតនៃដំណឹងល្អ ។ ហ្គែរី អ៊ី ស្ទីវ៉ែនសុនការឃ្វាលព្រលឹងទាំងឡាយអែលឌើរស្ទីវ៉ែនសុនបង្រៀនថា យើងមានការទទួលខុសត្រូវដើម្បីផ្តល់ការងារបម្រើដល់មនុស្សដទៃ ដោយឃ្វាលពួកគេឆ្ពោះទៅកាន់ព្រះវិហារបរិសុទ្ធ ហើយទីបំផុតឆ្ពោះទៅកាន់ព្រះអង្គសង្គ្រោះ ។ រ័សុល អិម ណិលសុនការក្លាយជាពួកបរិសុទ្ធថ្ងៃចុងក្រោយគំរូប្រធានណិលសុនប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មីចំនួន ១២ ។ លោកក៏លើកទឹកចិត្តយើងឲ្យសិក្សាសារលិខិតសន្និសីទ ហើយអនុវត្តវានៅក្នុងជីវិតរបស់យើង ។