សន្និសីទទូទៅ
មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់

ខ្ញុំ​សូម​អង្វរ​បងប្អូន​នៅ​ថ្ងៃនេះ ឲ្យ​ប្រឆាំង​នឹង​ការល្បួងខាង​ពិភពលោក​នេះ តាមរយៈ​ការមាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​បងប្អូន—ជារៀង​រាល់​ថ្ងៃ ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​​ខ្ញុំអើយ សម្រាប់​រយៈពេល​ពីរថ្ងៃ​នេះ យើង​បាន​ទទួល​ការបង្រៀន​យ៉ាង​ល្អ​ពី​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ដែល​ពួកលោក​បាន​ខិតខំ​យ៉ាង​ឧស្សាហ៍​ព្យាយាម​ដើម្បី​ដឹង​ថា តើ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ពួកលោក​និយាយ​អ្វី ។

យើង​មានទំនួល​ខុសត្រូវ​សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​តទៅ​មុខ​ទៀត ។ ឥឡូវ​នេះ សំណួរ​នោះ​គឺថា តើ​យើង​នឹង​​ផ្លាស់ប្តូរ ព្រោះតែ​អ្វី​ដែល​យើង​បាន​ឮ និង​ទទួល​អារម្មណ៍​នោះ​យ៉ាង​ដូចម្តេច ?

ជំងឺ​រាតត្បាត​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជីវិត​នេះ​ផ្លាស់ប្តូរ​លឿន​ណាស់ ពេលខ្លះ​មាន​កាលៈទេសៈ​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន ។ ទោះជា​បែបនោះ​ក្តី ក៏មាន​រឿង​ជាច្រើន​ដែល​យើង អាច គ្រប់គ្រង​បាន​ដែរ ។ យើង​ដាក់​អាទិភាព​ និង​កំណត់​ពី​របៀប​ដែលយើង​ផ្ទាល់អាច​ប្រើ​កម្លាំង ពេលវេលា និង​មធ្យោបាយ​របស់​យើង ។ យើង​សម្រេចចិត្ត​ថា តើ​យើង​នឹង​ប្រពឹត្ត​ចំពោះគ្នាយ៉ាងណា​ ។ យើង​ជ្រើសរើស​អ្នក​ដែល​យើង​នឹង​ងាកទៅរក​ដែល​មានសេចក្តីពិត និង​ការដឹកនាំ ។

ឥទ្ធិពល និង​សម្ពាធ​ពីខាង​ពិភពលោក​នេះ​មាន​ភាពទាក់ទាញ និង​មានចំនួន​យ៉ាងច្រើន ។ ប៉ុន្តែ​ឥទ្ធិពល​ជាច្រើន គឺជា​ទម្រង់​បោក​បញ្ឆោត ប្រលោមចិត្ត និង​អាច​នាំ​យើង​ឲ្យ​ដើរខុស​ផ្លូវ​នៃ​សេចក្តីសញ្ញា ្ចាស់​នៅក្នុង​ជីវិត​របស់​បងប្អូន—ជារៀង​រាល់​ថ្ងៃ ។

ប្រសិនបើ​ព័ត៌មាន​ភាគច្រើន​ដែល​បងប្អូន​បាន​ទទួលនោះ​ចេញ​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងទៀត នោះ​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ស្តាប់ឮ​ការខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ​នឹង​ចុះអន់ខ្សោយ ។ ប្រសិនបើ​បងប្អូន​មិនបាន​ខិតខំស្វែងរក​ព្រះអម្ចាស់​តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ដំណឹងល្អ​ប្រចាំថ្ងៃ​ទេ នោះ​បងប្អូន​កំពុង​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់ទៅក្នុង​ទស្សនវិជ្ជា​ដែល​ហាក់​ដូចជាគួរឲ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​ការមិន​ពិតហើយ ។ ពួកបរិសុទ្ធបើមិននៅ​ស្មោះត្រង់ទេ លអាច​ត្រូវធ្លាក់ចេញពីផ្លូវ​ដោយសារការល្បួង​ដ៏មិន​ចេះចប់​របស់​ពិភពលោក​នេះ​ ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ ។ សូម​ធ្វើ​ឲ្យ​គ្រឹះ​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​របស់​បងប្អូន​រឹងមាំ​ ហើយ​អាចទប់ទល់​នឹង​ការសាកល្បង​​ ដោយ​ការធ្វើ​នូវ​រឿងទាំងឡាយ​ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​បងប្អូន ជានិច្ច ។

សូម​កុំ​មើលងាយ​លើ​សេចក្តីពិត​ដ៏​ជ្រាលជ្រៅ​ទាំងនេះ​« ព្រោះ​ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល តែ​ការពិត … អំពី​រឿង​ទាំង​ឡាយ តាម​ដែល​នឹង​មាន នៅ​ពេល​ខាង​មុខ » ។ « ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់ ដែល​អ្នក​ត្រូវ​ធ្វើ » ។

គ្មានអ្វី​ដែល​យាងអញ្ជើញ​ព្រះវិញ្ញាណ ខ្លាំងជាង​ពេល​ដែលបងប្អូនកែតម្រូវ​ការផ្តោត​អារម្មណ៍​របស់​បងប្អូន​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើយ ។ សូម​និយាយ​អំពី​ព្រះគ្រីស្ទ អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ ទទួលទាន​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ និង​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះ​គ្រីស្ទ ។ សូម​ធ្វើ​ឲ្យ​ថ្ងៃឈប់​សម្រាក​របស់​បងប្អូន​មាន​ក្ដីសោមនស្ស កាល​ដែល​បងប្អូន​ថ្វាយបង្គំ​ទ្រង់ ទទួលទាន​សាក្រាម៉ង់ និង​រក្សា​ថ្ងៃ​របស់​ទ្រង់​ឲ្យ​បរិសុទ្ធ ។

ដូចដែល​ខ្ញុំ​បាន​បញ្ជាក់​នៅ​ព្រឹកនេះ សូម​មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់ទ្រង់ ។ គ្មាន​អ្វី​ដែល​នឹង​ពង្រឹងដល់​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន ដូចជា​ការបម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធនោះ​ឡើយ ។

យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន ដែល​ជួយ​សង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​របស់​យើង ។ ព្រះវិហារ​បរិសុទ្ធ​កំពុង​តែ​សាងសង់​នៅទូទាំង​ពិភពលោក​នេះ ។ សព្វថ្ងៃនេះ ខ្ញុំ​មានក្ដីសោមនស្ស​ដើម្បី​ប្រកាស​អំពី​ផែនការ​របស់​យើង​ដើម្បី​សាងសង់ព្រះវិហារបរិសុទ្ធ​បន្ថែមនៅ ឬនៅជិត​នឹង​ទីតាំង​ដូច​ខាងក្រោម ៖ កៅចុង ប្រទេសតៃវ៉ាន់, តាក្លូបាន​ ប្រទេស​ហ្វីលីពីន, ម៉ុនរ៉ូវៀ ប្រទេស​លីបើរី, កាណាំងហ្គា សាធារណៈរដ្ឋកុងហ្គោ, អាតាណាណារីវ៉ូ ប្រទេស​ម៉ាដាហ្គាស្កា, ខូលៀខន ប្រទេស​ម៊ិកស៊ីក, វីកថូរៀ ប្រទេស​ប្រេស៊ីល, ឡា ផាស ប្រទេសប៊ូលីវៀ, អាន់ទីអាហ្គូខាងលិច ប្រទេស​ឈីលី, ហ្វត វើស រដ្ឋ​តិចសាស, ខូឌី រដ្ឋ​វ៉ាយអូមីង, រិកប៊ើហ្គ ខាងជើង រដ្ឋ​អៃដាហូ, ហ៊ីបើរ វ៉ាឡី រដ្ឋ​យូថាហ៍, និង​ការ​សាងសង់ឡើងវិញ​នៃ​ព្រះវិហារបរិសុទ្ធ​ប្រ៊ូវ៉ូយូថាហ៍ បន្ទាប់ពី​ព្រះវិហារបរិសុទ្ធ​អូរ៉ុម​យូថាហ៍ ត្រូវ​បាន​ឧទ្ទិសឆ្លង​រួច ។

បងប្អូន​ប្រុសស្រី ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្លាំងណាស់ ។ ព្រះអម្ចាស់​ស្គាល់​បងប្អូន និង​ស្រឡាញ់​បងប្អូន ។ ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​បងប្អូន ។ ទ្រង់ដឹកនាំ និង​ណែនាំ​សាសនាចក្រ​របស់ទ្រង់ ។ ទ្រង់​នឹង​ដឹកនាំ ហើយ​ណែនាំ បងប្អូន នៅក្នុងជីវិតបងប្អូន​ផ្ទាល់​​ បើ​បងប្អូន មាន​ពេលវេលា​សម្រាប់​ទ្រង់ នៅក្នុង​ជីវិត​របស់​បងប្អូន—ជា​រៀងរាល់​ថ្ងៃ​នោះ ។

សូម​ព្រះគង់​នៅ​ជាមួយ​បងប្អូន លុះត្រា​យើង​ជួបគ្នា​ម្តងទៀត ខ្ញុំ​សូម​អធិស្ឋាន​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕