មានពេលវេលាសម្រាប់ព្រះអម្ចាស់
ខ្ញុំសូមអង្វរបងប្អូននៅថ្ងៃនេះ ឲ្យប្រឆាំងនឹងការល្បួងខាងពិភពលោកនេះ តាមរយៈការមានពេលវេលាសម្រាប់ព្រះអម្ចាស់នៅក្នុងជីវិតរបស់បងប្អូន—ជារៀងរាល់ថ្ងៃ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ខ្ញុំអើយ សម្រាប់រយៈពេលពីរថ្ងៃនេះ យើងបានទទួលការបង្រៀនយ៉ាងល្អពីពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ដែលពួកលោកបានខិតខំយ៉ាងឧស្សាហ៍ព្យាយាមដើម្បីដឹងថា តើទ្រង់សព្វព្រះទ័យឲ្យពួកលោកនិយាយអ្វី ។
យើងមានទំនួលខុសត្រូវសម្រាប់រយៈពេលប្រាំមួយខែតទៅមុខទៀត ។ ឥឡូវនេះ សំណួរនោះគឺថា តើយើងនឹងផ្លាស់ប្តូរ ព្រោះតែអ្វីដែលយើងបានឮ និងទទួលអារម្មណ៍នោះយ៉ាងដូចម្តេច ?
ជំងឺរាតត្បាតនេះបានបង្ហាញឲ្យឃើញថា ជីវិតនេះផ្លាស់ប្តូរលឿនណាស់ ពេលខ្លះមានកាលៈទេសៈដែលយើងមិនអាចគ្រប់គ្រងបាន ។ ទោះជាបែបនោះក្តី ក៏មានរឿងជាច្រើនដែលយើង អាច គ្រប់គ្រងបានដែរ ។ យើងដាក់អាទិភាព និងកំណត់ពីរបៀបដែលយើងផ្ទាល់អាចប្រើកម្លាំង ពេលវេលា និងមធ្យោបាយរបស់យើង ។ យើងសម្រេចចិត្តថា តើយើងនឹងប្រពឹត្តចំពោះគ្នាយ៉ាងណា ។ យើងជ្រើសរើសអ្នកដែលយើងនឹងងាកទៅរកដែលមានសេចក្តីពិត និងការដឹកនាំ ។
ឥទ្ធិពល និងសម្ពាធពីខាងពិភពលោកនេះមានភាពទាក់ទាញ និងមានចំនួនយ៉ាងច្រើន ។ ប៉ុន្តែឥទ្ធិពលជាច្រើន គឺជាទម្រង់បោកបញ្ឆោត ប្រលោមចិត្ត និងអាចនាំយើងឲ្យដើរខុសផ្លូវនៃសេចក្តីសញ្ញា ្ចាស់នៅក្នុងជីវិតរបស់បងប្អូន—ជារៀងរាល់ថ្ងៃ ។
ប្រសិនបើព័ត៌មានភាគច្រើនដែលបងប្អូនបានទទួលនោះចេញមកពីប្រព័ន្ធផ្សព្វផ្សាយសង្គម ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត នោះសមត្ថភាពរបស់បងប្អូនដើម្បីស្តាប់ឮការខ្សឹបប្រាប់ពីព្រះវិញ្ញាណនឹងចុះអន់ខ្សោយ ។ ប្រសិនបើបងប្អូនមិនបានខិតខំស្វែងរកព្រះអម្ចាស់តាមរយៈការអធិស្ឋាន និងការសិក្សាដំណឹងល្អប្រចាំថ្ងៃទេ នោះបងប្អូនកំពុងបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងទស្សនវិជ្ជាដែលហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការមិនពិតហើយ ។ ពួកបរិសុទ្ធបើមិននៅស្មោះត្រង់ទេ លអាចត្រូវធ្លាក់ចេញពីផ្លូវដោយសារការល្បួងដ៏មិនចេះចប់របស់ពិភពលោកនេះ ។
បងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំសូមអង្វរបងប្អូនឲ្យមានពេលវេលាសម្រាប់ព្រះអម្ចាស់ ។ សូមធ្វើឲ្យគ្រឹះខាងវិញ្ញាណផ្ទាល់ខ្លួនរបស់បងប្អូនរឹងមាំ ហើយអាចទប់ទល់នឹងការសាកល្បង ដោយការធ្វើនូវរឿងទាំងឡាយដែលអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយបងប្អូន ជានិច្ច ។
សូមកុំមើលងាយលើសេចក្តីពិតដ៏ជ្រាលជ្រៅទាំងនេះ« ព្រោះព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូល តែការពិត … អំពីរឿងទាំងឡាយ តាមដែលនឹងមាន នៅពេលខាងមុខ » ។ ១ « ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញដល់អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នកត្រូវធ្វើ » ។ ២
គ្មានអ្វីដែលយាងអញ្ជើញព្រះវិញ្ញាណ ខ្លាំងជាងពេលដែលបងប្អូនកែតម្រូវការផ្តោតអារម្មណ៍របស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទឡើយ ។ សូមនិយាយអំពីព្រះគ្រីស្ទ អររីករាយក្នុងព្រះគ្រីស្ទ ទទួលទានព្រះបន្ទូលរបស់ព្រះគ្រីស្ទ និងឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ។ ៣ សូមធ្វើឲ្យថ្ងៃឈប់សម្រាករបស់បងប្អូនមានក្ដីសោមនស្ស កាលដែលបងប្អូនថ្វាយបង្គំទ្រង់ ទទួលទានសាក្រាម៉ង់ និងរក្សាថ្ងៃរបស់ទ្រង់ឲ្យបរិសុទ្ធ ។ ៤
ដូចដែលខ្ញុំបានបញ្ជាក់នៅព្រឹកនេះ សូមមានពេលវេលាសម្រាប់ព្រះអម្ចាស់នៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ គ្មានអ្វីដែលនឹងពង្រឹងដល់គ្រឹះខាងវិញ្ញាណរបស់បងប្អូន ដូចជាការបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ និងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធនោះឡើយ ។
យើងសូមថ្លែងអំណរគុណចំពោះបងប្អូន ដែលជួយសង់ព្រះវិហារបរិសុទ្ធថ្មីរបស់យើង ។ ព្រះវិហារបរិសុទ្ធកំពុងតែសាងសង់នៅទូទាំងពិភពលោកនេះ ។ សព្វថ្ងៃនេះ ខ្ញុំមានក្ដីសោមនស្សដើម្បីប្រកាសអំពីផែនការរបស់យើងដើម្បីសាងសង់ព្រះវិហារបរិសុទ្ធបន្ថែមនៅ ឬនៅជិតនឹងទីតាំងដូចខាងក្រោម ៖ កៅចុង ប្រទេសតៃវ៉ាន់, តាក្លូបាន ប្រទេសហ្វីលីពីន, ម៉ុនរ៉ូវៀ ប្រទេសលីបើរី, កាណាំងហ្គា សាធារណៈរដ្ឋកុងហ្គោ, អាតាណាណារីវ៉ូ ប្រទេសម៉ាដាហ្គាស្កា, ខូលៀខន ប្រទេសម៊ិកស៊ីក, វីកថូរៀ ប្រទេសប្រេស៊ីល, ឡា ផាស ប្រទេសប៊ូលីវៀ, អាន់ទីអាហ្គូខាងលិច ប្រទេសឈីលី, ហ្វត វើស រដ្ឋតិចសាស, ខូឌី រដ្ឋវ៉ាយអូមីង, រិកប៊ើហ្គ ខាងជើង រដ្ឋអៃដាហូ, ហ៊ីបើរ វ៉ាឡី រដ្ឋយូថាហ៍, និងការសាងសង់ឡើងវិញនៃព្រះវិហារបរិសុទ្ធប្រ៊ូវ៉ូយូថាហ៍ បន្ទាប់ពីព្រះវិហារបរិសុទ្ធអូរ៉ុមយូថាហ៍ ត្រូវបានឧទ្ទិសឆ្លងរួច ។
បងប្អូនប្រុសស្រី ខ្ញុំស្រឡាញ់បងប្អូនខ្លាំងណាស់ ។ ព្រះអម្ចាស់ស្គាល់បងប្អូន និងស្រឡាញ់បងប្អូន ។ ទ្រង់ជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់បងប្អូន ។ ទ្រង់ដឹកនាំ និងណែនាំសាសនាចក្ររបស់ទ្រង់ ។ ទ្រង់នឹងដឹកនាំ ហើយណែនាំ បងប្អូន នៅក្នុងជីវិតបងប្អូនផ្ទាល់ បើបងប្អូន មានពេលវេលាសម្រាប់ទ្រង់ នៅក្នុងជីវិតរបស់បងប្អូន—ជារៀងរាល់ថ្ងៃនោះ ។
សូមព្រះគង់នៅជាមួយបងប្អូន លុះត្រាយើងជួបគ្នាម្តងទៀត ខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕