« ការធ្វើតាមព្រះយេស៊ូវនៅប្រទេស វ៉ានូអាទូ » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ១០–១១ ។
ការធ្វើតាមព្រះយេស៊ូវនៅ ប្រទេស វ៉ានូអាទូ
ជួប អិមម៉ា !
របៀបដែល អិមម៉ា ធ្វើតាមព្រះយេស៊ូវ
អិមម៉ា ធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយមានចិត្តសប្បុរស ។ នាងចង់ធ្វើជាមិត្តដល់មនុស្សទាំងអស់ ! នាងចូលចិត្តនិយាយជាមួយមនុស្ស ហើយលេងល្បែងជាមួយក្មេងផ្សេងទៀត ។ អិមម៉ា និយាយថា « ខ្ញុំចូលចិត្តលេងជាមួយមិត្តភក្តិរបស់ខ្ញុំ និងឲ្យអំណោយដល់ពួកគេ ពីព្រោះខ្ញុំចូលចិត្តមនុស្សគ្រប់គ្នា » ។ ពេលខ្លះនាងធ្វើប័ណ្ណសម្រាប់មិត្តភក្តិ និងគ្រួសាររបស់នាង ។
អិមម៉ា ក៏ជួយម្តាយនាងមើលថែប្អូនប្រុសភ្លោះរបស់នាងផងដែរ ។ នាងជួយធ្វើម្ហូបសម្រាប់គ្រួសាររបស់នាង ហើយឲ្យប្អូនប្រុសរបស់នាងអ៊ឹមទឹកដោះគោ ។ អិមម៉ា បាននិយាយថា « ខ្ញុំមានអារម្មណ៍ល្អ និងសប្បាយចិត្ត នៅពេលខ្ញុំជួយ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌នឹងប្រទានពរដល់ខ្ញុំ » ។
អំពី អិមម៉ា
អាយុ ៖ ១០ ឆ្នាំ
មកពី ៖ សែហ្វា ប្រទេស វ៉ានូអាទូ
ភាសា ៖ អង់គ្លេស, ប៊ីសឡាម៉ា, ហ្វីជី
គោលដៅ ៖ ១) ចេញបេសកកម្ម ។ ២) ធ្វើជាអ្នកបើកយន្តហោះ ។
ចំណង់ចំណូលចិត្ត ៖ ហែលទឹក និងច្រៀងខារ៉ាអូខេ
ក្រុមគ្រួសារ ៖ អិមម៉ា ម៉ាក់ ប៉ា ប្អូនស្រីម្នាក់ និងប្អូនប្រុសពីរនាក់
ចំណូលចិត្តរបស់ អិមម៉ា
ដំណើររឿងព្រះគម្ពីរមរមន ៖ លីហៃ និងគ្រួសាររបស់គាត់ចាកចេញពីទីក្រុងយេរ៉ូសាឡិម ( សូមមើល នីហ្វៃទី១ ២ )
ទំនៀមទម្លាប់នៅថ្ងៃឈប់សម្រាក ៖ ជូនស្ករគ្រាប់ និងប័ណ្ណទៅមិត្តភក្តិនៅបុណ្យអ៊ីស្ទើរ ។
ផ្លែឈើ និងបន្លែ ៖ ចេក ប៉ោម ក្រូច ឪឡឹក សាឡាត់ និងការ៉ុត
ពណ៌ ៖ ផ្កាឈូក
ចម្រៀងកុមារ ៖ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៨ )