ប្រិយមិត្ត
សារព័ត៌មាន​សន្និសីទ
ខែ ឧសភា ឆ្នាំ ២០២៤


« សារព័ត៌មាន​សន្និសីទ » ទស្សនាវដ្តី ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៤ ។

សារព័ត៌មាន​សន្និសីទ

ពាក្យសម្ដី​ដកស្រង់​ពី​សន្និសីទ

ការមើល​សន្និសីទ​នៅ​ជុំវិញ​ពិភពលោក

ក្មេងស្រី​ញញឹម

សន្និសីទ​គឺ​ពិសេស​ចំពោះ​ខ្ញុំ ពីព្រោះ​ខ្ញុំ​ចំណាយ​ពេល​ជាមួយ​គ្រួសារ​របស់​ខ្ញុំ ។ យើង​ស្ដាប់​អ្នកថ្លែង​សន្ទរកថា ហើយ​ធ្វើ​សិប្បកម្ម ។

លូស៊ី អេ អាយុ ១០ ឆ្នាំ ទីក្រុង អាល‑អាម៉ាឌី ប្រទេស​កូវ៉ែត

ក្មេងប្រុស​ញញឹម

ខ្ញុំ​ចូលចិត្ត​សុន្ទរកថា​របស់​អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ ។ លោក​បាន​មាន​ប្រសាសន៍​ថា យើង​អាច​មើល​ឃើញ​ព្រះយេស៊ូវ​ដោយ​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង ប្រសិន​បើ​យើង​រក្សា​សេចក្ដី​ជំនឿ​របស់​យើង ។ បន្ទាប់មក យើង​នឹង​មាន​អារម្មណ៍​សុខសាន្ត ហើយ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​ជាមួយនឹង​យើង ។

ថូម៉ាស អឹម អាយុ ៧ ឆ្នាំ កាតាឡូញ៉ា ប្រទេស​អេស្ប៉ាញ

ក្មេងស្រី​ញញឹម

គ្រួសារ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​សួគ៌ ដើម្បី​ជួយ​យើង​ត្រៀមខ្លួន​សម្រាប់​សន្និសីទ ហើយ​ឲ្យបាន​បង្រៀន​ដោយ​ព្រះ​វិញ្ញាណ ។ យើង​ស្លៀកពាក់​យ៉ាង​ល្អ​បំផុត​របស់​យើង​នៅ​ថ្ងៃ​អាទិត្យ ។ យើង​មើល​សន្និសីទ​ជាមួយ​គ្នា ហើយ​ច្រៀង​តាម​ចម្រៀង​ទាំងអស់ ។

ហារៀត អូ អាយុ ៩ ឆ្នាំ រដ្ឋឡាហ្គូស នីហ្សេរីយ៉ា

ព្រះវិហារ​បរិសុទ្ធ​ថ្មី

រ័សុល អិម ណិលសុន

ប្រធាន ណិលសុន ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៥ អំឡុង​សន្និសីទ​ទូទៅ ! សូម​ភ្ជាប់​ចំណុច​ទាំង ១៥ ដើម្បី​បញ្ចប់​រូបភាព​នេះ ។

  1. យូធូរ៉ូ ប៉ូលីនេស៊ី បារាំង

  2. ឈីហួរហួរ ម៉ិចស៊ិច

  3. ហ្វ្លរៀនណូពូលីស ប្រេស៊ីល

  4. រ៉ូសារីយ៉ូ អាហ្សង់ទីន

  5. អេឌីនបឺក ស្កុតឡែន

  6. រិសបាន អូស្ត្រាលី តំបន់​ខាងត្បូង

  7. វីកតូរៀ ប្រេធីស កូឡុំប៊ី

  8. យូម៉ា អារីហ្សូណា

  9. ហោស្តុន តិចសាស តំបន់​ខាងត្បូង

  10. ដេស ម៉ីនស៍ អាយអូវ៉ា

  11. ស៊ីនស៊ីណាទី អូហៃអូ

  12. ហូណូលូលូ ហាវ៉ៃ

  13. វេសយ័រដាន់ យូថាហ៍​

  14. លីហៃ យូថាហ៍

  15. ម៉ារ៉ាកាបូ វ៉េណេស៊ុយអេឡា

ឥឡូវ​នេះ និង​ក្រោយ​មក

មើលថា​តើ​សាសនាចក្រ​បាន​រីក​ចម្រើន​ប៉ុណ្ណា ចាប់​តាំងពី​ប្រធាន អូក បាន​កើត​មក !

ឆ្នាំ ១៩៣២

  • ព្រះវិហារ​បរិសុទ្ធ​ចំនួន

  • សមាជិក​សាសនាចក្រ​ចំនួន៧០០.០០០ នាក់

ឆ្នាំ ២០២៤

  • ព្រះវិហារ​បរិសុទ្ធ​ដែលបាន​ឧទ្ទិស​ហើយ​ចំនួន១៨៩

  • ព្រះវិហារ​បរិសុទ្ធ​ចំនួន១៤៦ កំពុង​រៀបចំ និង​សាងសង់

  • សមាជិក​សាសនាចក្រ​ចំនួន១៧.០០០.០០០ នាក់​មកពី ១៧០ ប្រទេស

ដំណើររឿង​ជា PDF