« ជម្រាបសួរមកពីប្រទេស វ៉ានូអាទូ ! » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ១២–១៣ ។
ជម្រាបសួរពីប្រទេស វ៉ានូអាទូ !
រៀនអំពីបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅទូទាំងពិភពលោក ។
វ៉ានូអាទូ គឺជាប្រទេសកោះត្រូពិចមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ មានប្រជាជនជាង ៣០០ ពាន់នាក់រស់នៅទីនោះ !
ភាសា
ប៊ីសឡាម៉ា, អង់គ្លេស និងបារាំង ទាំងអស់ជាភាសាផ្លូវការ ។ មនុស្សស្ទើរគ្រប់គ្នានិយាយភាសា ប៊ីសឡាម៉ា !
ព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនបានបកប្រែជាភាសាប៊ីសឡាម៉ា នៅឆ្នាំ ២០០៤ ។ ចាប់តាំងពីពេលនោះមក មានប្រជាជនប្រមាណជាង ៨,០០០ នាក់ទៀត បានចូលរួមក្នុងសាសនាចក្រនៅប្រទេស វ៉ានូអាទូ !
កោះត្រូពិច
វ៉ានូអាទូ ត្រូវបានគេស្គាល់ដោយសារឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទឹកពណ៌ខៀវស្អាតរបស់ប្រទេសនេះ ។ ឆ្នេរសមុទ្រមួយចំនួនថែមទាំងមានខ្សាច់ខ្មៅទៀតផង !
រូបិយវត្ថុដែលមានពណ៌ឆើតឆាយ
វ៉ានូអាទូ មានរូបិយវត្ថុពណ៌ឆើតឆាយ ដែលបង្ហាញពីរសជាតិជីវិតនៅលើកោះ និងរុក្ខជាតិ ព្រមទាំងសត្វពាហនៈដែលរស់នៅទីនោះ ។