ប្រិយមិត្ត
តើ​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ជា​អ្វី ?
ខែ ឧសភា ឆ្នាំ ២០២៤


« តើ​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ជា​អ្វី ? » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ២២ ។

ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ

តើ​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ជា​អ្វី ?

ពិធីបរិសុទ្ធ គឺ​ជា​ទង្វើ​ដ៏​ពិសិដ្ឋ​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព​ដូច​ជា ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​សាក្រាម៉ង់ ។ សេចក្តីសញ្ញា គឺ​ជា​ការសន្យា​ដែល​អ្នក​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌​តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព ។ ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ថ្ងៃ​ណា​មួយ អ្នកអាច​ចុះ​សេចក្ដី​សញ្ញា​កាន់តែ​ច្រើន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះវិហារ​បរិសុទ្ធ ផត វីឡា វ៉ានូអាទូ

  • ព្រះវិហារ​បរិសុទ្ធ​នេះ​នឹង​ក្លាយជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​បង្អស់​នៅ​ប្រទេស វ៉ានូអាទូ ។

  • វា​ស្ថិត​នៅ​លើ​កោះ អ៊ីហ្វេត ដែល​ជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ប្រហែល ៨០ នៅ​ក្នុង​ប្រទេស​នោះ ។

  • ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត​ជាងគេ​បន្ទាប់​គឺមាន​ចម្ងាយ​ប្រហែល​ជា ៧០០ ម៉ែល ( ១,១២៧ គីឡូម៉ែត្រ ) នៅ ហ្វីជី ។

ព្រះវិហារ​បរិសុទ្ធ ណេអៃហ្វូ តុងហ្គា

  • ព្រះវិហារ​បរិសុទ្ធ​នេះ​នឹង​ក្លាយ​ជាព្រះវិហារ​បរិសុទ្ធ​ទីពីរ នៅប្រទេស​តុងហ្គា ។

  • ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​បាន​ទៅ​ដល់​ប្រទេស តុងហ្គា នៅឆ្នាំ ១៨៩១ ។ បច្ចុប្បន្ន​មាន​សមាជិក​ជា​ច្រើន​នៅទី​នោះ ។

  • ព្រះមហា​ក្សត្រ និង​ម្ចាស់ក្សត្រី នៃ​ប្រទេស តុងហ្គា មាន​ព្រះរាជ​វត្ថមាន​នៅក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នោះ​ផងដែរ ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ រ៉ាជែល អេរិកសុន