ប្រិយមិត្ត
កំណត់​ចំណាំ​សន្និសីទ
ខែ ឧសភា ឆ្នាំ ២០២៤


« កំណត់​ចំណាំ​សន្និសីទ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ៥ ។

កំណត់​ចំណាំ​សន្និសីទ

ការប្តេជ្ញាចិត្ត​ដើម្បី​ធ្វើតាម​សេចក្តី​សញ្ញា

ដាល្លិន អេក អូក

ប្រធាន អូក បាន​បង្រៀន​ថា សេចក្ដីសញ្ញា​គឺជា​ការប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើ​អ្វី​មួយ​ជាក់លាក់ ។ ជា​ឧទាហរណ៍ ក្រុម​គ្រូពេទ្យ និង​ពួក​អ្នកពន្លត់​អគ្គិភ័យ​ធ្វើ​ការប្ដេជ្ញាចិត្ត​ក្នុងការ​បម្រើ​ប្រជាជន​ដែល​នៅក្នុង​សហគមន៍​របស់​ពួកគាត់ ។ នៅ​ពេល​យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ដូចជា​ពេល​យើង​ទទួល​បុណ្យជ្រមុជទឹក​ជាដើម នោះ​យើង​សន្យា​ថា​នឹង​បម្រើ​ទ្រង់ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ទ្រង់​ប្រទានពរ​ដល់​យើង នៅ​ពេល​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

មួក​ពន្លត់​អគ្គិភ័យ និង ស្តេតូស្កុប

បន្ដ​អុំ​ទៅមុខ

ឌែល ជី រិនឡាន់

អែលឌើរ រិនឡាន់ បាន​ប្រាប់​អំពី​ដំណើរ​កំសាន្ដ​ជិះទូក​ខៃយ៉ាក​មួយ ដែល​លោក​បាន​ជិះ​ទូក​ទៅមុន​ឆ្ងាយ​ពី​គ្រួសារ​របស់​លោក ។ នៅពេល​លោក​ឈប់ រលក​មួយ​បាន​បោក​ធ្វើ​ឲ្យ​លោក​ក្រឡាប់​ធ្លាក់​ទៅ​ក្នុង​ទឹក ។ អ្នក​មគ្គុទ្ទេសក៍​បាន​ប្រាប់​លោក​ឲ្យ​បន្ត​អុំ ដើម្បី​លោក​អាច​បន្ត​ឆ្ពោះ​ទៅ​មុខ និង​មិន​ធ្លាក់ ។ ប្រសិន​បើ​យើង​បន្ដ « ​អុំ »​ទៅមុខ​ឆ្ពោះ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ យើង​អាច​នៅតែ​មាន​សេចក្ដី​សុខ និង​សុវត្ថិភាព ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

ទូក​ខៃយ៉ាក និង ច្រវា

ការទទួល​ទីបន្ទាល់

ម៉ាក អិល ភែស

ប្រធាន ភែស បាន​ចែកចាយ​ថា នៅពេល​លោក​មាន​អាយុ ១១ ឆ្នាំ ម្តាយ​របស់​លោក​បាន​សួរ​អំពី​របៀប​ដែល​លោក​ដឹង​ដោយ​ខ្លួនឯង​ថា​ដំណឹងល្អ​គឺជា​ការពិត ។ លោក​បាន​សម្រេចចិត្ត​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​ដើម្បី​ដឹង ។ កាល​លោក​ធ្វើ​ដូច្នោះ លោក​មាន​អារម្មណ៍​លួងលោម និង​សុខសាន្ដ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការណ៍នេះ​បាន​ជួយ​លោក​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​លោក ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

សៀវភៅបើក​ចំហ

ក្រួសចំនួន​ប្រាំ​ដុំ

អាន់ឌ្រា មូញ៉ូស ស្ពែននូស

ស៊ិស្ទើរ ស្ពែននូស បាន​ប្រាប់​អំពី​ដំណើររឿង​របស់​ដាវីឌ និង​កូលីយ៉ាត ។ ដូចដែល​ដាវីឌ​មាន​ក្រួសចំនួន​ប្រាំ​ដុំ​ដើម្បី​ប្រយុទ្ធ​នឹង​កូលីយ៉ាត នោះមាន « ក្រួស » ចំនួន​ប្រាំ​ដើម្បី​ជួយ​ប្អូនៗ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​ដែរ ។ ក្រួសទាំងនេះ​គឺសេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការដឹង​ថា​ប្អូនៗ​ជា​កូន​របស់​ព្រះ ការប្រែចិត្ត​ប្រចាំ​ថ្ងៃ និង​ការទទួលបានព្រះចេស្តារបស់ព្រះ ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

ខ្សែដង្ហក់ និង ដុំថ្ម
ទំព័រ​ទម្រង់ PDF

រចនា​រូបភាព​ដោយ ចស ថាលបូត