« ការស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ » ទស្សាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ៣៩ ។
សំណេរដោយប្អូន
ការស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ
ថ្ងៃមួយនៅពេលល្ងាចនៅផ្ទះ ម៉ាក់ខ្ញុំកំពុងមានប្រសាសន៍អំពីព្រះវិញ្ញាណបរិសុទ្ធ ។ គាត់បានមានប្រសាសន៍ថា ជាញឹកញាប់ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដោយផ្ដល់ឲ្យកូននូវគំនិតមួយនៅក្នុងចិត្តរបស់កូន ។
ពេលគាត់មានប្រសាសន៍ដូច្នេះ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅមុននេះបន្តិច ខ្ញុំបានអធិស្ឋាន ហើយទូលសុំព្រះវរបិតាសួគ៌ ដើម្បីជួយខ្ញុំឲ្យស្ដាប់ឮព្រះវិញ្ញាណបរិសុទ្ធ ។ ប៉ុន្តែខ្ញុំមិនបានដឹងថា ព្រះវិញ្ញាណបរិសុទ្ធអាចមានព្រះបន្ទូលមកខ្ញុំក្នុងចិត្តរបស់ខ្ញុំបែបនោះទេ ។ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំទទួលអារម្មណ៍ដែលណែនាំខ្ញុំឲ្យជ្រើសរើសត្រឹមត្រូវរហូត ។ ឥឡូវនេះ ខ្ញុំបានដឹងថាអារម្មណ៍ទាំងនោះមកពីព្រះវិញ្ញាណបរិសុទ្ធ !
ចាប់តាំងពីពេលនោះមក ខ្ញុំបានដឹងថាជាព្រះវិញ្ញាណបរិសុទ្ធច្រើនជាងមុន ។ កាលពីថ្ងៃអាទិត្យកន្លងទៅ យើងបានជួបគ្នាម្ដងទៀត ។ លើកនេះនិយាយអំពីទីបន្ទាល់ ។ ខ្ញុំមិនសូវជាដឹងថាអ្វីជាទីបន្ទាល់នោះទេ ដូច្នេះខ្ញុំបានសួរឪពុកខ្ញុំ ។ គាត់បានប្រាប់ខ្ញុំថា ទីបន្ទាល់គឺជាអ្វីដែលកូនដឹង ឬជឿថា ជាការពិត ។ គាត់បានមានប្រសាសន៍ថា យើងទទួលបានទីបន្ទាល់របស់យើងមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ពេលនោះ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំចាប់ផ្ដើមដឹងថាជាព្រះវិញ្ញាណបរិសុទ្ធបន្ថែមទៀត ហើយរំពេចនោះ ! ខ្ញុំក៏មានទីបន្ទាល់ !
ការដឹងការណ៍នេះធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្ត ។ ខ្ញុំចង់ធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដ៏ល្អប្រសើរ ហើយស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធជានិច្ច ។