ប្រិយមិត្ត
តើអ្វី​ទៅជា​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ?
ខែ ឧសភា ឆ្នាំ ២០២៤


« តើអ្វី​ទៅជា​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ? » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ៤៦–៤៧ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

តើអ្វី​ទៅជា​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ?

រូបភាព
ក្មេងស្រី​កំពុង​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ក្រោយ​ពី​ប្អូន​ឈាន​ចូល​អាយុ ៨ ឆ្នាំ ប្អូន​ក៏​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន​ដែរ !

ពេល​ប្អូន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​រាងកាយ​ទាំង​មូល​របស់​ប្អូន​លិច​ចូល​ទៅក្នុង​ទឹក ។ ទាំងនេះ​រំឭក​យើង​ថា​អំពើ​បាប និង​ការជ្រើសរើស​មិន​ល្អ​អាច​ត្រូវ​បាន​លាង​សម្អាត​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ។

ប្អូន​សន្យា​នឹង​ព្រះ​វរបិតា​សួគ៌​ថា​ប្អូន​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

រូបភាព
ក្មេងស្រី​កំពុង​ទទួល​ការប្រសិទ្ធពរ​នៃ​ពិធីបញ្ចាក់

ក្រោយពី​ពិធីបុណ្យ​ជ្រមុជទឹក បន្ទាប់គឺ​ពិធី​បញ្ជាក់ ។ នេះ​គឺជា​ពេលដែល​ប្អូន​ទទួល​បាន​អំណោទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នោះ​មានន័យថា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​គង់នៅ​ជាមួយ​ប្អូន​ជានិច្ច ! ទ្រង់​អាច​ជួយ​ប្អូន​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ ។

បោះពុម្ព