ប្រិយមិត្ត
អំណាច​នៃ​ព្រះវិហារបរិសុទ្ធ
ខែ ឧសភា ឆ្នាំ ២០២៤


« អំណាច​នៃ​ព្រះវិហារបរិសុទ្ធ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ២–៣ ។

សារលិខិត​សន្និសីទ​មកពី​ព្យាការី

អំណាច​នៃ​ព្រះវិហារបរិសុទ្ធ

កែសម្រួល​មកពី « រីករាយនៅក្នុងអំណោយទាននៃកូនសោបព្វជិតភាព » Liahona ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ១១៩–១២១ ។

នៅខែ មិនា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ទិញ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ ព្រះវិហារ​បរិសុទ្ធ​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញព្រះអង្គទ្រង់​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ។ ព្រះអង្គសង្គ្រោះ​បាន​ទទួលយក​ព្រះវិហារបរិសុទ្ធ​ជា​ព្រះដំណាក់​របស់​ទ្រង់ ។ បន្ទាប់​មក ទ្រង់​បាន​សន្យា​ថា « យើង​នឹង សម្ដែងកាយ យើង​ដល់​រាស្រ្ដ​របស់​យើង​នៅ​ក្នុង​ដំណាក់​នេះ​ដោយ​សេចក្តី​មេត្តា​ករុណា » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:៧ ) ។ ការសន្យា​នេះ​អនុវត្ត​ចំពោះ​គ្រប់​ព្រះវិហារ​បរិសុទ្ធ​នៅ​សព្វថ្ងៃ​នេះ ។

នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ប្អូនៗ​អាច​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន ។ ប្អូនៗ​ក៏​អាច​ទទួល​បាន​សេចក្ដី​ជំនឿ កម្លាំង ការលួងលោម ចំណេះដឹង និង​អំណាច​ផង​ដែរ ។ ពេលវេលា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​ប្អូនៗ​ឲ្យ​គិត​ដល់​សេឡេស្ទាល ហើយ​មើល​ឃើញ​ថា​ខ្លួនប្អូនៗ​ជា​នរណា​ពិត​ប្រាកដ ហើយ​តើ​ប្អូនៗ​អាច​ក្លាយ​ជា​បុគ្គល​បែប​ណា ។ វា​នឹង​ជួយ​ប្អូនៗ​ឲ្យ​យល់​អំពី​របៀប​ដែល​ប្អូនៗ​រួម​ចំណែក​នៅក្នុង​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ។ ខ្ញុំ​សូម​សន្យា​នឹង​ប្អូនៗ​ដូច្នោះ ។

ព្រះវិហារបរិសុទ្ធ​ខឺតឡង់

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

សកម្មភាព​កាត់​ក្រដាស

កាត់​ជុំវិញ​គែម​ព្រះវិហារ​បរិសុទ្ធ​​ខឺតឡង់ ។ បន្ទាប់​មក បត់​លើ​បន្ទាត់​ចុចៗ ហើយ​បិត​ផ្នែកខាងៗ និង​ដំបូល​ឲ្យ​ជាប់​គ្នា ។

តើ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ គឺ​ជា​អ្វី ?

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ត្រូវ​បាន​កសាង​ឡើង​នៅក្នុង​រដ្ឋ​អូហៃអូ សហរដ្ឋអាមេរិក នៅឆ្នាំ ១៨៣៦ ។ វា​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​បង្អស់​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ ។

ក្រោយមក សមាជិក​សាសនាចក្រ​បាន​ចាកចោល​ព្រះវិហារ​បរិសុទ្ធ​នេះ​ដើម្បី​ផ្លាស់ទី​ទៅ​ភាគ​ខាងលិច ។ ព្រះវិហារ​មួយផ្សេងទៀត​បាន​កាន់កាប់​អគារនេះ​អស់​ជាច្រើនឆ្នាំ ។ ថ្មី​ៗ​នេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ទិញ​ព្រះវិហារ​បរិសុទ្ធ​នេះ ។

ទំព័រ​ទម្រង់ PDF

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន