« តើប្អូនគិតអំពីអ្វី ? » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ៣៨ ។
តើប្អូនគិតអំពីអ្វី ?
តើខ្ញុំដឹងយ៉ាងដូចម្ដេចថាវាជាព្រះវិញ្ញាណបរិសុទ្ធ ឬជាខ្ញុំ ?
—បានបំផុសគំនិតនៅ ប៉ារីស
ជូនចំពោះអ្នកបំផុសគំនិត
ព្រះវិញ្ញាណបរិសុទ្ធប្រហែលជាដឹកនាំប្អូនច្រើនជាងអ្វីដែលប្អូនគិតដល់ ។ ប្រសិនបើប្អូនបានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលពិធីបញ្ជាក់ ហើយកំពុងខិតខំអស់ពីសមត្ថភាពដើម្បីរក្សាបទបញ្ញត្តិ នោះប្អូននឹង « បានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹង [ ប្អូន ] ជាដរាប » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧ ) ។ ប៉ុន្ដែតើប្អូនអាចប្រាប់បានយ៉ាងដូចម្ដេច ?
ព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើងឲ្យ « ធ្វើល្អ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១:១២ ) ហើយជួយយើង « ស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ( មរ៉ូណៃ ១០:៥ ) ។ ប្រសិនបើប្អូនគិតធ្វើអ្វីមួយដែលល្អ ឬមានអារម្មណ៍ស្រឡាញ់ព្រះអង្គសង្គ្រោះ នោះប្រហែលជាមកពីព្រះវិញ្ញាណបរិសុទ្ធហើយ !
ភាគច្រើនព្រះវិញ្ញាណបរិសុទ្ធមិនប្រើសំឡេងខ្លាំងៗ ឬផ្តល់ជាអារម្មណ៍ខ្លាំងមួយនោះទេ ។ វាជាភាពស្ងប់ស្ងាត់ ហើយសុខសាន្ត ។ ការរៀនធ្វើតាមព្រះវិញ្ញាណបរិសុទ្ធអាចត្រូវការការអនុវត្ត ។
ប្អូនអាចធ្វើវាបាន !
ទស្សនាវដ្តី ប្រិយមិត្ត
គំនិត និងអារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធបំភ្លឺផ្លូវយើង ឲ្យត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។ ផាត់ពណ៌លើអំពូលភ្លើងនីមួយៗពេលប្អូនអានអំពីវិធីមួយចំនួនដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយប្អូនបាន ។
ព្រះវិញ្ញាណបរិសុទ្ធអាច . . .
-
បំពេញសេចក្តីស្រឡាញ់ អំណរ សេចក្តីសុខសាន្ត សេចក្តីជំនឿ និងសេចក្តីសង្ឃឹមដល់ខ្ញុំ ។
-
ប្រទានគំនិតឲ្យខ្ញុំចេះជួយ និងបម្រើ ។
-
ជួយខ្ញុំចងចាំរឿងល្អៗ ។
-
ជួយខ្ញុំឲ្យដឹងពីអ្វីដែលជាការពិត
-
ជួយខ្ញុំឲ្យយល់អំពីអ្វីដែលខ្ញុំរៀន ។