សកម្មភាព « ចូរមកតាមខ្ញុំ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ២៨–២៩ ។
សកម្មភាព ចូរមកតាមខ្ញុំ
សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ឬការសិក្សាព្រះគម្ពីរ—ឬគ្រាន់តែសម្រាប់ភាពរីករាយ !
ចូរដើរតាមដានព្រះបាទាទ្រង់
សម្រាប់ ម៉ូសាយ ៤–៦
ស្តេចម៉ូសាយបានរក្សាបទបញ្ញត្តិ និង « បានដើរតាមផ្លូវទាំងឡាយនៃព្រះអម្ចាស់ » ( ម៉ូសាយ ៦:៦ ) ។ នៅលើក្រដាសមួយស្លឹក សូមគូសដានបាតជើងរបស់ប្អូន ហើយកាត់ចេញរាងបាតជើង ។ សូមសរសេរនៅលើស្នាមបាតជើងរបស់ប្អូននូវវិធីដែលប្អូនអាចដើរតាមព្រះយេស៊ូវ ។ សូមដាក់ស្នាមបាតជើងប្អូននៅកន្លែងដែលប្អូនអាចចាំថាធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
ធ្វើតាមព្យាការី
សម្រាប់ ម៉ូសាយ ៧–១០
អាំម៉ូនបានបង្រៀនថា ព្យាការីអាចមើលឃើញអ្វីៗដែលនឹងកើតឡើង ( សូមមើល ម៉ូសាយ ៨:១៦–១៧ ) ។ សូមបើកទៅទំព័រទី ២ ដើម្បីអានសារលិខិតរបស់ប្រធាន ណិលសុន មកពីសន្និសីទទូទៅ ។ តើលោកបានបង្រៀនយើងអ្វីខ្លះ ? សូមគូររូបអំពីអ្វីដែលលោកបានបង្រៀន ហើយផ្ញើវាមកកាន់យើងនៅ ប្រិយមិត្ត ។
ពន្លឺនៅក្នុងទីងងឹត
សម្រាប់ ម៉ូសាយ ១១–១៧
អ័ប៊ីណាដៃបានបង្រៀនថាព្រះយេស៊ូវគ្រីស្ទគឺជា « ពន្លឺមួយដែលមិនចេះចប់មិនចេះហើយ ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ » ( ម៉ូសាយ ១៦:៩ ) ។ លាក់វត្ថុមួយនៅក្នុងផ្ទះ ។ បិទភ្លើង ហើយឲ្យគ្រប់គ្នាព្យាយាមរកវានៅក្នុងទីងងឹត ។ បន្ទាប់មកលាក់វត្ថុនោះ ហើយព្យាយាមរកវាដោយបើកភ្លើង ឬប្រើពិល ។ តើវិធីមួយណាស្រួលជាង ? តើព្រះយេស៊ូវជួយយើងដូចជាពន្លឺបានជួយប្អូនយ៉ាងដូចម្ដេច ?
មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី
សម្រាប់ ម៉ូសាយ ១៨–២៤
អាលម៉ាបានបង្រៀនយើងឲ្យមាន « មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:២១ ) ។ នោះមានន័យថា យើងគួរតែធ្វើការជាមួយគ្នា ហើយបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃ ។ សូមធ្វើខ្សែចងរូបបេះដូងដើម្បីរំឭកបងប្អូន ! សូមកាត់រូបបេះដូងក្រដាសមួយចំនួន ហើយសរសេរឈ្មោះសមាជិកគ្រួសារនៅលើបេះដូងនីមួយៗ ។ ចោះរន្ធមួយនៅលើបេះដូងនីមួយៗ ហើយដោតខ្សែកាត់បេះដូង ដើម្បីភ្ជាប់រូបបេះដូងចូលគ្នា ។ ព្យួរខ្សែបេះដូងរបស់បងប្អូន នៅកន្លែងដែលបងប្អូនអាចឃើញវាជាញឹកញាប់ !