« ប្រជាជនអាល់ម៉ាអធិស្ឋានក្នុងចិត្តរបស់ពួកគេ » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ២៦–២៧ ។
ដំណើររឿងក្នុងព្រះគម្ពីរ
ប្រជាជនអាល់ម៉ាអធិស្ឋានក្នុងចិត្តរបស់ពួកគេ
អាលម៉ាជាព្យាការីម្នាក់ដែលបានបង្រៀនប្រជាជន ។ អស់អ្នកទាំងឡាយដែលជឿបានទទួលបុណ្យជ្រមុជទឹក ។ ពួកគេបានចុះសេចក្ដីសញ្ញាដើម្បីដើរតាមព្រះ ។
បុរសទុច្ចរិតម្នាក់ឈ្មោះ អាមូឡុន បានក្លាយជាអ្នកគ្រប់គ្រងលើប្រជាជនរបស់អាលម៉ា ។ គាត់មានចិត្តអាក្រក់ចំពោះពួកគេណាស់ ។ គាត់បានឲ្យគេលីរបស់ធ្ងន់ៗ ។
អាលម៉ា និងប្រជាជនរបស់លោកបានអធិស្ឋានទូលសុំជំនួយ ។ ប៉ុន្តែ អាម៉ូឡូនបានបង្កើតច្បាប់មួយថា អ្នកណាដែលអធិស្ឋាននឹងត្រូវសម្លាប់ ។
ប្រជាជនឈប់អធិស្ឋានឮៗ ។ ប៉ុន្តែពួកគេបានបន្តអធិស្ឋានក្នុងចិត្ត និងគំនិតរបស់ពួកគេ ។ ព្រះបានឆ្លើយតបការអធិស្ឋានរបស់ពួកគេ !
ព្រះទ្រង់ជ្រាបថា ពួកគេបានចុះសេចក្ដីសញ្ញាជាមួយទ្រង់ ។ ទ្រង់បានសន្យាថានឹងធ្វើឲ្យពួកគេរឹងមាំ ។ ទ្រង់បានលួងលោមពួកគេ ហើយធ្វើឲ្យបន្ទុករបស់ពួកគេស្រាល ។ ក្រោយមក ព្រះថែមទាំងបានជួយពួកគេឲ្យរួចផុតពីអាម៉ូឡូន ហើយធ្វើដំណើរទៅកាន់ទីសុវត្ថិភាព ។